Header Ads

សាហាវណាស់ !! ឃាតករ​ឈាម​ត្រជាក់​ រំលោភ​កូនស្រី​បង្កើត និង និស្សិត ១៦ នាក់​ផ្សេងទៀត​កប់​ក្នុង​សួនច្បារ​ក្នុងផ្ទះ​ប៉ូលីស​ស៊ើប​ទើប​ដឹង​ការពិត​

ឃាតករ​ឈាម​ត្រជាក់​ !!! រំលោភ​កូនស្រី​បង្កើត និង និស្សិត ១៦ នាក់​ផ្សេងទៀត​កប់​ក្នុង​សួនច្បារ​ក្នុងផ្ទះ​ប៉ូលីស​ស៊ើប​ទើប​ដឹង​ការពិត​

សាកសព​ស្ដ្រី​ជាច្រើន​នាក់ ដែលមាន​សភាព​គួរ​ឲ្យ​ខ្ពើមរអើម​នោះ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​សួនច្បារ​ក្នុង​ផ្ទះមួយ នៅ​ជាយក្រុង​ឡុង នៃ​ប្រទេស​អង់គ្លេស​។​សាកសព​ស្ដ្រី​ទាំងនោះ​គឺ​ត្រូវបាន​គេ​កំណត់ថា ជា​ករណី​ធ្វើឃាត​ដ៏​សាហាវ​បំផុត ហើយ​រហូតមក​ដល់ពេលនេះ​គេ​បាន​រកឃើញ​សាកសព​ជនរងគ្រោះ​ទាំងអស់​ចំនួន​១៧​នាក់ ហើយ​ដែល​ត្រូវបាន​ឃាតករ​សម្លាប់ និង​យកទៅ​កប់​នៅក្នុង​ផ្ទះ​។​

ជនល្មើស ម៉ា​ឆែ​ល ហា​ម៉ី​ថុ​ន មាន​អាយុ​៦១​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពីពេល​កន្លងទៅ​ថ្មី​នេះ ដោយ​ជាប់ចោទ​ពីបទ​សម្លាប់​មនុស្ស​ហើយ​ជាពិសេស​នោះ ម៉ា​ឆែ​ល បានសម្លាប់​កូនស្រី​ពីរ​នាក់​របស់ខ្លួន​គឺ ថូ​ប៊ី និង​វី​ក​គី ហា​ម៉ី​តុ​ន​។​នាង​ថូ​ប៊ី និង​វី​ក​គី បាន​បាត់​ខ្លួន​កាលពី​ឆ្នាំ​១៩៩១ នៅក្នុង​ពេលដែល​នាង​មាន​អាយុ​ទើបតែ​១៥​ឆ្នាំ​។​សាកសព​របស់​នាង​ត្រូវបាន​ឪពុក​យកមក​កប់​នៅក្នុង​សួនច្បារ និង​ម្នាក់ទៀត​នៅក្នុង​បន្ទប់ដេក​ក្នុងផ្ទះ​របស់ខ្លួន​។​

ជនល្មើស​រូបនេះ​បានសម្លាប់​ជនរងគ្រោះ​ជា​ស្ដ្រីភេទ​មាន​អាយុ​ចាប់ពី​១៤​ឆ្នាំ រហូតដល់​៣៦​ឆ្នាំ ដែល​នៅ​ក្នុងនោះ​ក៏មាន​មេធាវី​ស្រី​ម្នាក់​ផងដែរ​។​ជនល្មើស​បាន​បង្ករឿង​រ៉ាវ​ឃាត​កម្មនេះ​អស់ រយៈពេល​ជិត​២០​ឆ្នាំ​កន្លងមកហើយ តែ​គ្មាន​នរណាម្នាក់​ចាប់អារម្មណ៍​ឡើយ ព្រោះ​គេ​បាន​យក​អាជីព​ជា​លោកឪពុក​នៅក្នុង​ព្រះវិហារ​បាំង​មុខមាត់រ​បស់​គេ ហេតុនេះហើយ​ទើប​ក្រុមប៉ូលិស​បាន​ហៅ​ជនល្មើស​នេះ​ថា ជា​ឃាតករ​ឈាម​ត្រជាក់​។​​នៅក្នុង​ឃាតកម្ម​នេះ​គេ​បាន​រកឃើញថា នារី​រងគ្រោះ​ដែល​ឃាតករ​សម្លាប់​មុនគេ​នោះ​គឺ​នាង “Dinah McNicol” តាំងពី​ឆ្នាំ​១៩៩០​មកម្ល៉េះ គឺ​នៅក្នុង​ពេលដែល​នាង​បាន​ចេញពីផ្ទះ​ហើយ​ទៅ​ចូលរួម​នៅក្នុង​កម្មវិធី​ជប់លៀង​ជាមួយ​មិត្តភក្ដិ​។

តាម​ការសាកសួរ​ពី​ជនល្មើស​បាន​និយាយ​ប្រាប់ថា សាកសព​ស្ដ្រី​ទាំងអស់នោះ មុននឹង​សម្លាប់ គេ​បាន​រំលោភ​រួចហើយ ទើប​គេ​សម្លាប់​តាម​ក្រោយ​។​ការសម្លាប់​នោះ​គឺ​ចាប់ផ្ដើម​តាំងពី​អំឡុង​ឆ្នាំ​១៩៩០ ហើយ​សាកសព​របស់​ជនរងគ្រោះ​ទាំងនោះ​ត្រូវបាន​យកទៅ​កប់​នៅក្នុង​ផ្ទះ ជាពិសេស​នោះ​គឺ​នៅក្នុង​សួនច្បារ​តែម្ដង​។​មាន​បន្ទាប់ពី​ត្រូវ​កប់​សាកសព ហើយ​បាន​យក​ដើម​ផ្កា​មក​ដាំ​លុប​ពីលើ​តែម្ដង ដែល​គ្មាន​នរណាម្នាក់​ចាប់អារម្មណ៍​ឡើយ​។​

ប៉ូលិស​បាន​រកឃើញ​សាកសព​ចំនួន​១៧​នាក់ ដែល​សាកសព​ចំនួន​១២​នាក់​កប់​នៅក្នុង​សួនច្បារ និង​៥​នាក់​ទៀត​កប់​នៅក្នុង​ផ្ទះ​ចាស់​របស់​ឃាតករ​។​ប៉ុន្ដែ​ការរកឃើញ​នេះ​មិនមែន​ចប់​តែត្រឹម​នោះទេ ប៉ូលិស​ក៏​កំពុងតែ​រក​បន្ដទៀត​ដែរ​នៅឯ​ផ្ទះ​ចាស់​របស់​ឃាតករ ព្រោះ​មាន​ក្មេងស្រី​ជាច្រើនរូប​ទៀត​បាន​បាត់​ខ្លួន​។​ប៉ូលិស​មាន​គម្រោង​គាស់​ផ្ទះ​ទាំងមូល​នោះ​ព្រមទាំង​កាយ​ដី​នៅក្នុង​សួនច្បារ ពីព្រោះ​ប៉ូលិស​គិតថា ប្រហែលជា​អាច​រកឃើញ​សាកសព​ជាច្រើន​នាក់​ទៀត​។​

លោក “Det Supt Tim” ដែលជា​ប៉ូលិស​មកពី “Dssex” បាន​និយាយថា នៅក្នុង​បេសកកម្ម​រុក រក​សាកសព និង​ចាប់ខ្លួន​ឃាតករ​លើក​នេះ​គឺមាន​កម្លាំង​ជាច្រើន​ដែល​មក​ចូលរួម​ស្រាវជ្រាវ​ពី​ករណីនេះ​។​ឆ្លងតាម​ការស៊ើបអង្កេត​កន្លងមក​គេ​បាន​ឃើញថា បុរស​ជា​ឃាតករ​នេះ​បាន​រំលោភ​ហើយ​សម្លាប់ចោល ដែលជា​ភាគច្រើន​ជា​និស្សិត​មាន​ចម្រុះ​ជាតិ​សាសន៍​ដូចជា ប៉ូឡូញ បារាំង និង​អាមេរិក​ផងដែរ​។​​ប៉ូលិស​បាន​និយាយថា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គេ​រកឃើញថា ជនល្មើស​នេះ​ជា​ឃាតករ និង​បាន​រកឃើញ​សាកសព​របស់​ជនរងគ្រោះ​នោះ ដោយសារតែ​អ្នកជិតខាង​នៅ​ទី​នោះបាន​ប្រាប់ថា ពួកគេ​ឧស្សាហ៍​ឃើញ​ជនល្មើស​ជីកដី​ជា​ញឹកញាប់​នៅក្នុង​ពេលដែល​គាត់​រស់នៅ​ទីនោះ​។​រណ្ដៅ​ដី​ដែល​កប់​សាកសព​នោះ​គឺមាន​ជម្រៅ​យ៉ាងហោចណាស់​ក៏​៦​ហ្វី​ត​ដែរ​។​

ប្រពន្ធ​របស់​ជនល្មើស​បាន​និយាយប្រាប់​ឲ្យ​ដឹងថា ធម្មតា​រាល់​ចុង​សប្ដាហ៍​ឲ្យ​តែ​ត្រលប់​មកពី​ព្រះវិហារ​វិញ ប្ដី​របស់ខ្ញុំ​តែងតែ​ចេញទៅ​លេង​នៅ​ខាងក្រៅ ហើយ​ជួនកាល​ត្រឡប់មកវិញ​ក៏មាន​សាកសព​នារី​ជនរងគ្រោះ​មកជា​មួយ ហើយ​កប់​សាកសព​នៅក្រោម​គ្រែ​កណ្ដាល​ផ្ទះ និង​នៅ​បរិវេណ​សួនច្បារ​ចំពោះ​សកម្មភាព​ឧ​ក្រ​ដិ្ឋ​របស់​ប្ដី គាត់​មិន​ហ៊ាន​បើក​កកាយ​ប្រាប់​ប៉ូលិស​ឡើយ ព្រោះតែ​ឃើញ​ពី​ភាព​សាហាវ​របស់​ប្ដី ដែល​សូម្បីតែ​កូនស្រី​បង្កើត​ក៏​ហ៊ាន​រំលោភ ហើយ​សម្លាប់​បំបិទមាត់​ដែរ​។​ហេតុ​ដូចនេះហើយ​ដើម្បី​រក្សា​អាយុជីវិត​នោះ​មានតែ​ទ្រាំ​រស់នៅ​ដោយ​ភាពស្ងប់ស្ងាត់​ប៉ុណ្ណោះ​។​

លោក “Tim Wills” អ្នក​គ្រប់​គ្រប​អ្នកស៊ើប​អង្កេត​ពី​រឿង​ឃាត​កម្មនេះ​បាន​និយាយថា លោក​បាន​តាមដាន​សំណុំរឿង​ឃាតកម្ម​នេះ​ជា​យូរ​ឆ្នាំ​មកហើយ ទោះបីជា​លោក​មានការ​លំបាក​ហើយ​ចំណាយពេល​យូរ​យ៉ាងណាក៏ដោយ ក៏​លោក​មិនដែល​មានគំនិត​លុប​រឿងក្ដី​នេះដែរ​។​នៅ​ទីបំផុត​លោក​ក៏បាន​រកឃើញ​ភស្ដុតាង​នៅក្នុង​ការតាមដាន​រឿង​ឃាតកម្ម​នេះហើយ​អាច​ចាប់​ឃាតករ​ឈាម​ត្រជាក់​មួយ​នេះ​បាន​ទៀតផង​។​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments