Header Ads

«សង្គ្រាមលាងបំណុល» ដ៏កក្រើកពិភពលោក! គ្រប់គ្នានឹងនឹកអាណិតលោក ហ្គាដាហ្វី ពេលអានអត្ថបទនេះចប់!

ឆ្នាំ ១៩៩២ បណ្តាប្រទេសផ្សេងៗនៅក្នុងទ្វីបអាហ្វ្រិក និង មជ្ឈិមបូព៌ាចំនួន ៤៥ ប្រទេស បានសម្រេចចិត្ត ដំឡើងផ្កាយរណបជារបស់ខ្លួន ដោយប្រទេសចិន និង រុស្ស៊ី ជាអ្នកជួយ បម្រើសេវាទំនាក់ទំនង ទូរគមនា គមន៍ ដែលគ្រោងការនេះចំណាយថវិកាប្រមាណ ៤,៥ ពាន់លានដុល្លារ តែត្រូវការចាំបាច់ជាង ៣ ពាន់លានដុល្លារជាមុន ដើម្បីឱ្យគម្រោង ការនេះកើតឡើង ដែលចាត់ទុកថាចំនួនច្រើនមហាសាល នាសម័យកាលពី ២៨ ឆ្នាំមុន ។

ដើមឡើយប្រទេសចំនួន 45 បានសម្រេចចិត្តទៅរកប្រាក់កម្ចី ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលមានក្រុម អ៊ីលលូមីណាទី (Illuminati) ជាអ្នកគ្រប់គ្រង នៅក្រោមឆាករបស់អធិរាជលទ្ធិប្រជាធិបតេយ្យ ។

ឧត្តមសេនីយ៍ឯក កាដាហ្វី មេដឹកនាំប្រទេសលីប៊ីក្នុងសម័យនោះ ដែលពិភពលោកខាងកើត មិនសូវស្គាល់គាត់ គាត់បានសាងឱកាស និង ផ្តល់សំណាង ឱ្យប្រជាជនលីប៊ីច្រើនមិនតិចទេ ។ ក្នុងពេលគាត់ជាអ្នកគ្រប់គ្រងប្រទេស ប្រទេសលីប៊ីគ្មានបំណុលក្រៅប្រទេសបន្តិចណាឡើយ ថវិកាបម្រុងរបស់លីប៊ីមានជាង ១ លានលានដុល្លារឯណោះ ។

ប្រជាជនលីប៊ីទាំងអស់ បានប្រើអគ្គិសនី Free ដោយសាររដ្ឋាភិបាលមិនប្រមូលថ្លៃអគ្គិសនី ។ នៅក្នុងប្រទេសលីប៊ី ធនាគារគ្រប់កន្លែងជារបស់រដ្ឋ ច្បាប់លីប៊ីកំណត់ឱ្យប្រជាជនមានប្រាក់កម្ចី ដោយគ្មានការប្រាក់, ការមានផ្ទះជារបស់ខ្លួនឯងចាត់ទុកជាសិទ្ធិមនុស្ស, គូរៀបការថ្មី នឹងបានទទួលកញ្ចប់ប្រាក់រង្វាន់ពីរដ្ឋាភិបាលចំនួន ៤៥.០០០ ដុល្លារ ដើម្បីទិញផ្ទះមួយខ្នងលើកដំបូង សម្រាប់កសាងគ្រួសារថ្មី ។

មុនសម័យឧត្តមសេនីយ៍ឯក កាដាហ្វី គ្រប់គ្រង មានអ្នកអានត្រឹម ២៥% ប៉ុណ្ណោះ តែគាត់មាននយោបាយ ឱ្យប្រជាជនបានទទួលការសិក្សា និង ការព្យាបាលដោយឥតគិតថ្លៃ រហូតបានទទួលលទ្ធផល អ្នកសរសេរ និង អ្នកអាន កើនឡើង ៨៣% ។ រដ្ឋាភិបាលបានចំណាយប្រាក់ ២.០០០ ដុល្លារ សម្រាប់ការស្នាក់នៅ និង ការដឹកជញ្ជូនទៅសិក្សា ។ ប្រជាជនលីប៊ីចំនួន 25% រៀនបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ស្ត្រីលីប៊ីផ្តល់កំណើតកូន បានប្រាក់ចំនួន ៤.៥០០ ដុល្លារ នំបុ័ង ៤០ នំ មានតម្លៃត្រឹម ០,១៥ ដុល្លារប៉ុណ្ណោះ, ប្រសិនជនជាតិ លីប៊ីណាបានបញ្ចប់ការសិក្សាហើយ មិនអាចស្វែងរកការងារធ្វើបាន រដ្ឋាភិបាលនឹងចំណាយប្រាក់ ខែឱ្យ រហូតដល់ពួកគេរកការងារធ្វើបាន ។បន្ថែមពីនេះ ជនជាតិលីប៊ីដែលចង់ប្រកបរបរកសិកម្ម រដ្ឋាភិ បាល នឹងឱ្យដី ផ្តល់ឧបករណ៍ ធ្វើកសិកម្ម គ្រាប់ពូជ ពូជសត្វចិញ្ចឹមមិនគិតប្រាក់ ។

ពលរដ្ឋលីប៊ីណាទិញរថយន្ត រដ្ឋាភិបាលនឹងចេញពាក់កណ្តាលឱ្យ តម្លៃប្រេងនៅលីប៊ីពីមុន មួយលីត្រ ០,១៥-០,២ ដុល្លារ (៦០០-៨០០ រៀល) ប៉ុណ្ណោះ ប្រាក់មួយចំណែកដែលបានពីការលក់ប្រេងរបស់រដ្ឋាភិបាល នឹងត្រូវដាក់ចូលគណនីរបស់ពលរដ្ឋលីប៊ីផ្ទាល់ ។ លោក កាដាហ្វី ដឹកនាំប្រទេសលីប៊ីអស់រយៈពេល ៤២ ឆ្នាំ ដោយគ្មានពលរដ្ឋលីប៊ីណា ក្រោកឈរតវ៉ាប្រឆាំងថា គាត់ជា«ជនផ្តាច់ការ»ឡើយ ព្រោះប្រជាជនមានសេចក្តីសុខ សុខដុមរមនា សុភមង្គលគ្រប់ពេលវេលា ។

នៅឆ្នាំ ២០០៧ ឧត្តមសេនីយ៍ ហ្គាដាហ្វី បានស្ម័គ្រចិត្តចូលមកជួយគម្រោងការផ្កាយរណបទ្វីបអាហ្រ្វិក និង មជ្ឈិមបូព៌ា ដោយចំណាយប្រាក់ប្រមាណ ២,៦ ពាន់លានដុល្លារ ធ្វើឱ្យ IFM បាត់បង់ផលប្រយោជន៍ពីកម្ចីការប្រាក់ និង មានឥទ្ធិពលនៅមជ្ឈិមបូព៌ា ។ មិនតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ឯក ហ្គាដាហ្វី នៅជួយបង្កើតភាពរឹងមាំឱ្យអាហ្វ្រិក និង មជ្ឈិមបូព៌ាទៀត ដោយការបង្កើតស្ថាប័នហិរញ្ញវត្ថុ ៣ កន្លែង គឺ៖

១. មូលនិធិរូបិយវត្ថុអាហ្វ្រិក (African Monetary Fund) ដោយមានការិយាល័យធំនៅក្នុងប្រទេសកាមេរូន ។ ពេលណាមូលនិធិនេះកើតឡើងហើយ គឺបណ្តាប្រទេសនៅអាហ្រ្វិក និង មជ្ឈិមបូព៌ា មិនត្រូវការពឹងលើ IMF របស់ Illuminati បន្តទៀតឡើយ មាននន័យថា បារាំងនឹងខូចប្រយោជន៍មហាសាលក្នុងអនាគត ។

២. ធនាគារកណ្តាលអាហ្វ្រិក (Central African Bank) ដែលមានការិយាល័យធំក្នុងទីក្រុងបូយ៉ា ប្រទេសនីហ្សេរីយ៉ា នឹងធ្វើឱ្យជាតិអាហ្វ្រិក ឈប់ចាយប្រាក់ដុល្លាររបស់អាមេរិក ឬ ប្រាក់អឺរ៉ូ ហើយផ្លាស់មកចាយរូបិយប័ណ្ណកណ្តាលរបស់ខ្លួនវិញ ។

៣. ធនាគារវិនិយោគ (Bank of Investment) នឹងបើកឡើងក្នុងប្រទេសលីប៊ី ធនាគារនេះគ្រប់គ្រងការបណ្តាក់ទុនក្នុងអាហ្វ្រិក និង មជ្ឈិមបូព៌ា ពីព្រោះជនជាតិស្បែកស មើលងាយមើលថោក និង កេងប្រវ័ញ្ចទៅលើជនជាតិស្បែកខ្មៅ ដែលភាគច្រើនជាជនជាតិអាហ្រ្វិក ទើបឧត្តមសេនីយ៍ឯក ហ្គាដាហ្វី រំដោះជនជាតិអាហ្វ្រិកឱ្យផុតពីទាសកររបស់លោកខាងលិច ។

មេដឹកនាំប្រទេសផ្សេងៗនៅក្នុងទ្វីបអាហ្រ្វិក និង មជ្ឈិមបូព៌ា យល់ស្របរួមគ្នា ក្នុងគម្រោងការខាងលើ ប៉ុន្តែមហាអំណាច «អធិរាជប្រជាធិបតេយ្យ» និង ប្រទេសអឺរ៉ុប មិនយល់ស្របតាមឡើយ បែរជាជំទាស់ ព្រោះខ្លួននឹងបាត់បង់ផលប្រយោជន៍ច្រើនលើសលុប ។

ឧត្តមសេនីយ៍ ហ្គាដាហ្វី បានផ្ចុងផ្តើមឱ្យប្រទេសផ្សេងៗ ក្នុងអាហ្វ្រិក ក្លាយទៅជា «សហរដ្ឋអាហ្វ្រិក (United States of Africa)» ប្រសិនបើបណ្តាប្រទេសអាហ្វ្រិកបង្រួមចូលគ្នាពេលណា គឺជាប្រទេសដែលមានអំណាចទ្វេឡើង ។

លីប៊ីជាប្រទេសផលិតប្រេងឆៅ គុណភាពខ្ពស់ ។ នៅក្នុងប្រទេសរបស់ខ្លួន មួយបារ៉ែល មានតម្លៃត្រឹម ១ ដុល្លារប៉ុណ្ណោះ ប៉ុន្តែប្រទេសលោកខាងលិច ទិញពីលីប៊ីទៅលក់ ក្នុងតម្លៃប្រមាណពី ៤០ ទៅ ១០០ ដុល្លារ ក្នុងមួយបារ៉ែល ហើយសហភាពអឺរ៉ុប និង អាមេរិក ជំពាក់បំណុលប្រទេសលីប៊ីប្រមាណ ១,៨ លានលានដុល្លារ ហើយ UN កំពុងត្រៀមប្រគល់រង្វាន់ដល់ប្រធានាធិបតីលីប៊ី ហ្គាដាហ្វី ដែលគេសម្លាប់ ក្នុងឋានៈជាអ្នកបង្កើតភាពជោគជ័យយ៉ាងធំធេង ខាងសិទ្ធិមនុស្ស របស់មនុស្សជាតិ ។

ផែនការ «បង្កសង្គ្រាមលាងបំណុល» ដែលកើតឡើងយ៉ាងទាន់ហន់ ដោយមានការប្រើប្រព័ន្ធផ្សព្វផ្សាយធំៗរបស់ពិភពលោកបំប៉ោងព័ត៌មានថា ហ្គាដាហ្វី «សម្លាប់ប្រជាជនខ្លួនឯង» ។ មានតែប្រជាជនលីប៊ីប៉ុណ្ណោះ ដែលដឹងការពិតហើយបកសំណួរមកវិញថា គាត់សម្លាប់ប្រជាជនធ្វើអ្វី បើគាត់ផ្តល់ការសិក្សា និង ការព្យាបាលឥតគិតថ្លៃឱ្យគ្រប់រូបដូច្នេះ?!? ។

ថ្ងៃទី ១ កក្កដា ដល់ចុងខែសីហា ២០១១ មុនប្រទេសលោកខាងលិច អស់សម្បទានប្រេងពីលីប៊ី និង មុនបង្កើតមូលនិធិរូបិយវត្ថុអាហ្វ្រិក ខាង NATO បានបើកការវាយប្រហារប្រទេសលីប៊ី ដោយស្រែកថា «ដើម្បីការពារសិទ្ធិមនុស្ស???» ពេលនោះប្រជាជនលីប៊ីចំនួន ១,៧ លាននាក់បាន បាតុកម្មគាំទ្ររដ្ឋាភិបាលរបស់ខ្លួន ប្រឆាំងនឹងលោកខាងលិច ។ ប្រព័ន្ធផ្សព្វផ្សាយរបស់លោកខាងលិច បានផ្សាយផ្ទុយទៅលើពិភពអនឡាញថា «ឧត្តមសេនីយ៍ ហ្គាដាហ្វី ជាជនផ្តាច់ការ» ដែលពេលនោះហើយ ពួកគេចាប់ផ្តើម «លាបពណ៌» និង «ធ្វើបដិវត្តផ្ការីក» ។

ប្រទេសលីប៊ីមិនមានកម្លាំងអានុភាពកងទ័ព ទៅទប់ទល់ជាមួយ អាមេរិក និង NATO បានទេ បើធ្វើសង្គ្រាមជាមួយ មានតែស្លាប់ប្រជាជនច្រើនមហាសាល ដូច្នេះហើយ ទើបលោក ហ្គាដាហ្វី ចេះតែគេចខ្លួន ដើម្បីជីវិតប្រជាជនដែលចេញការពារខ្លួន ។ ទាហានដែលបណ្តេញលោក ហ្គាដាហ្វី គឺជាទាហានស៊ីឈ្នួលដែលអាមេរិកជួលពីសហរដ្ឋអារ៉ាប់ អេមីរ៉ាត់ និង កាតារ ប្រហាក់ប្រហែលនឹងកម្លាំង IS CIA ដែលអាមេរិក និង NATO បញ្ជូនទៅផ្តួលលោក អាសាត ប្រធានាធិបតីស៊ីរី ។

ទីបំផុតពួកគេសម្លាប់ លោក មុអាម៉ា ហ្គាដាហ្វី ដោយមិនទាន់បានទទួលរង្វាន់ពី UN ផង ។ ពេលនោះហើយ បំណុលដែលបណ្តាប្រទេសជំពាក់លីប៊ី ត្រូវរលាយ គ្មានបានសងអ្វីមួយសេនឡើយ ហើយប្រទេសលីប៊ីសព្វថ្ងៃ ពេញទៅដោយក្រុមភេរវកម្មរបស់អាមេរិក និង ប្រទេសលោកខាងលិច ។

ក្រោយពីប្រធានាធិបតី ហ្គាដាហ្វី ស្លាប់បានមួយឆ្នាំ លោក អូបាម៉ា បានបញ្ជាឱ្យ CIA ហ្វឹកហាត់អ្នកប្រយុទ្ធក្រុម ISIS=the Islamic State of Irak and Syria) បិង បញ្ជាឱ្យប្រមូលអាវុធទុកក្នុងឃ្លាំងរួម រួចបញ្ជា IS CIA ប្លន់អាវុធលីប៊ី មានទាំងកាំភ្លើងវែង កាំជ្រួច RPG កាំភ្លើងធំ 155 mm & 125 mm ។ល។

នេះជារឿងហេតុដែលប្រជាជនលើពិភពលោក គួរយល់ដឹង និង ទុកជាមេរៀនទៅថ្ងៃក្រោយថា «មនុស្សលោកមានល្បិចកល ប៉ុណ្ណា ពិសពុលប៉ុណ្ណា!!» ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments