Header Ads

អ្នក​នេសាទ​​ម្នាក់ ចាប់បានអណ្តើកដ៏កម្របំផុតលើលោក រហូតមានគេហ៊ានចំណាយលុយដល់ទៅ…

អ្នក​នេសាទ​​ម្នាក់ ចាប់បានអណ្តើកដ៏កម្របំផុតលើលោក រហូតមានគេហ៊ានចំណាយលុយដល់ទៅ…

វៀតណាម​៖ អ្នក​នេសាទ​មក​ពី​ប្រទេស​វៀតណាម​ម្នាក់ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល និង​កោត​សរសើរ​យ៉ាង​ខ្លាំង បន្ទាប់​ពី​បដិសេធ​លុយ​ជិត ៥០០ ដុល្លារ និង​សុខចិត្ត​ប្រលែង​សត្វ​អណ្តើក​ដ៏​កម្រ​មួយ​ក្បាល ចូល​ក្នុង​ទឹក​សមុទ្រ​វិញ។

អ្នក​នេសាទ Nguyen Van Truong ចាប់​បាន​សត្វ​អណ្តើក​ប្រភេទ Green Sea Turtle មួយ​ក្បាល នៅ​ក្នុង​ខេត្ត Ha Tinh កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ។ ក្រោយ​មក មាន​គេ​ចង់​ទិញ​អណ្តើក​នោះ​ដោយ​ឲ្យ​តម្លៃ រហូត​ដល់ ១០ លាន​ដុង (៤៣៩ ដុល្លារ)។ ការ​ផ្តល់​ឲ្យ​នេះ​ពិត​ជា​ច្រើន​សម្រាប់​អ្នក​នេសាទ​ដូច​ជា​លោក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក Truong បាន​បដិសេធ​មិន​ព្រម​លក់ រួច​ក៏​សម្រេចចិត្ត​ប្រលែង​សត្វ​អណ្តើក​នោះ​ចូល​សមុទ្រ​វិញ​តែ​ម្តង។

លោក Truong បាន​និយាយ​ថា «សត្វ​អណ្តើក​ប្រភេទ​នេះ​កំពុង​ប្រឈម​ការ​ផុត​ពូជ ដូច្នេះ​ខ្ញុំ​ចង់​ដោះលែង​វា​ចូល​សមុទ្រ​វិញ ដើម្បី​ជួយ​អភិរក្ស​សត្វ»។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា សត្វ​អណ្តើក​បៃតង Green Sea Turtle នេះ ត្រូវ​បាន​ចុះ​បញ្ជី​ជា​សត្វ​ជិត​ផុត​ពូជ ដោយ​សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ (IUCN)។ បើ​យោង​តាម​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ WWF Global ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា សត្វ​អណ្តើក​ប្រភេទ​នេះ​កំពុង​មាន​ចំនួន​ថយ​ចុះ ដោយ​មាន​សត្វ​អណ្តើក​បៃតង​ប្រហែល ១០០ ០០០ ក្បាល​ត្រូវ​បាន​សម្លាប់​យក​សាច់​ជា​រៀង​រាល់​ឆ្នាំ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments