សូមជួយស៊ែរប្រយ័ត្នផង !! អ្នកដែលចូលចិត្តញ៉ាំ ខ្ទះសាច់ឡើងភ្នំ គួរទៅពិនិត្យគ្រឿងក្នុង បើមិនចង់បែបនេះ

រាល់ថ្ងៃនេះរោគាព្យាធិកាន់តែមានហានិភ័យកើនឡើងជាលំដាប់ មើលទៅដូចជាកាន់តែធ្ងន់ធ្ងរថែមទៀតផង។ ជាការពិតណាស់ការត្រួតពិនិត្យសុខភាពអោយបានទៀងទាត់យ៉ាងហោចមួយឆ្នាំអោយបានម្តងគឺជារឿងសំខាន់បំផុត ជាពិសេសស្រ្តីៗគួរតែពិនិត្យគ្រឿងក្នុង(ផ្ទៃពោះទោះជានៅលីវក៏ដោយ)របស់ផងខ្លួនដើម្បីអោយដឹងទាន់ពេលវេលា នូវវិធីបង្ការ និងព្យាបាលរោគដែលនិងកើតមានជាយថាហេតុ។


ដូចជារឿងដែលបានធ្វើការដាស់តឿនដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Pizz Fernz ដែលនៅសុខៗស្រាប់តែពោះរីកធំដូចស្ត្រីមានគភ៌ ទាំងខ្លួនឯងមករដូវព្រមទាំងសង្សាររបស់នាងជាមនុស្សស្រីដូចគ្នាទៅទៀត អ៊ីចឹងមានអីត្រូវមានគភ៌?។
ដើម្បីបញ្ជាក់អោយបានច្បាស់នាងបានសម្រេចចិត្តទៅធ្វើការត្រួតពិនិត្យ។ លទ្ធផលគឺឃើញមានដុះដុំសាច់នៅត្រង់ស្បូនដ៏ធំមួយ។ ដូច្នេះនាងបានសន្និដ្ឋានថាវាអាចបណ្តាលមកពីការផឹកគ្រឿងស្រវឹងជាប្រចាំ និងការចូលចិត្តបរិភាគពោះវៀនជ្រូក ទើបបណ្តាលអោយដុំសាច់នេះកាន់តែរីកធំឡើង។ នាងបានសរសេរលើគណនីរបស់ខ្លួនថា៖
“ដាស់តឿន!!! #អ្នកជើងខ្លាំង #ចូលចិត្តសាច់ឡើងភ្នំ ខ្ញុំគឺជាជើងខ្លាំងផឹកមួយរូបអស់រយៈពេល 6-7ឆ្នាំ តែក៏ឈប់ទទួលទានស្រា-ស្រាបៀររយៈពេល2ឆ្នាំមកហើយ ហើយក៏ជាអ្នកជំនាញបរិភោគ ខ្ទះសាច់ជ្រូកឡើងភ្នំ ផងដែរ!!!

កាលពីខែមករាកន្លងមក ពោះខ្ញុំក៏ចាប់ផ្តើមធំ តែដូចជាមិនចំឡែកអ្វីសោះព្រោះរដូវមកធម្មតា តែពេលខ្លះក៏តិចតួចនិងឈឺបន្តិចបន្តួចដែរ។ ខ្ញុំមានសង្សារជាមនុស្សស្រីដូចគ្នា គេមានការសង្ស័យថាខ្ញុំលបមានប្រុសថ្មីទេដឹងទើបបានជាពោះធំបែបនេះ យើងក៏ឈ្លោះគ្នាជាប្រចាំ ។

មិត្តរួមការងារបានប្រាប់អោយខ្ញុំទៅពេទ្យពិនិត្យដើម្បីអោយដឹងថាឈឺអីតែខ្ញុំនៅតែមាត់រឹងដោយឆ្លើយថាមានទៅឈឺអី បើគ្រាន់តែស៊ីហើយដេកហ្នឹង រួចក៏ធ្វើមិនដឹងមិនឮ នៅព្រងើយៗ វាកាន់តែធំឡើង បើធៀបទៅស្ត្រីតាំងគភ៌2ខែ ពោះខ្ញុំវាធំជាងហ្នឹងទៅទៀត ទីបំផុតខ្ញុំក៏ទៅពិគ្រោះជម្ងឺជាមួយពេទ្យ ពេទ្យថាមិនមានផ្ទៃពោះទេ! ជាដុំសាច់!

ពេទ្យបានប្រាប់ក្រោយធ្វើការពិនិត្យពិច័្ចយថាដុំសាច់មួយនេះធំណាស់ ខ្ញុំឮបែបនេះខ្ញុំភ័យជាខ្លាំងតែខំតាំងចិត្តនិងប្រាប់ខ្លួនឯងថា មិនអីទេ វាគ្រាន់តែជាដុំសាច់មួយដុំតែប៉ុណ្ណោះ។ ពេទ្យបានណាត់ធ្វើការវះកាត់នៅថ្ងៃទី17មេសា តែពេលនេះខ្ញុំឈឺទ្រាំលែងចង់បានទើបក្រុមគ្រូពេទ្យណាត់វះកាត់នៅថ្ងៃស្អែក។
គ្រូពេទ្យបាននិយាយប្រាប់សង្សារខ្ញុំថាកុំព្រួយចិត្តអី ធ្វើចិត្តធម្មតាៗទៅ ពិតមែនតែដុំសាច់នុះធំ មានទំងន់ប្រហែលជិត5គីឡូ តែពួកយើងអាចវះកាត់វាចេញបាន។ ជំហានតំបូងយើងត្រូវចោះយកទឹកចេញពីដុំសាច់នុះសិន បន្ទាប់ពីវះកាត់បានសម្រេចហើយពោះដែលធំនោះនឹងវឹលមកដូចពោះពីមុនវិញ។

មូលហេតុដែលមានដុំសាច់យ៉ាងដូចនេះវាមិនមានចម្លើយជាក់លាក់ទេ តែពេទ្យក៏ថាដែរ អាចមកពីយើងផឹក 6-7ឆ្នាំជាប់គ្នា រួចក៏ឈប់ផឹកហើយពឺតតែញ៉ាំសាច់ឡើងភ្នំ ពី10ទៅ15ដងក្នុងមួយខែ ដូចនេះវាអាចជាកត្តាដែលជំរុញអោយដុំសាច់នេះកាន់តែរីកមាឌជាលំដាប់។
អ្វីដេលខ្ញុំបានផុសនៅពេលនេះគឺចង់អោយស្ត្រីទាំងឡាយឧស្សាហ៍ទៅពិនិត្យសុខភាពនិងផ្ទៃពោះអោយបានញឹកញាប់ បើសិនជាមានពេលគួរតែពិនិត្យរាល់ 6ខែម្តង ជៀសវាងកើតរឿងដូចខ្ញុំ។

សូមអរគុណដល់អ្នករាល់គ្នា មិនថាពុក-ម៉ែ សង្សារខ្ញុំ បងប្អូននិងមិត្តភក្តិទាំងឡាយបានផ្តល់កម្លាំងចិត្តដល់ខ្ញុំអោយមានសេចក្តីក្លាហានក្នុងការឆ្លងកាត់រឿងរ៉ាវដ៏លំបាកមួយនេះ។ អត្ថបទនេះបើមិនជួយជាប្រយោជន៍បានធំទេ ក៏គង់ជួយបានជាប្រយជន៍តិចតួចដែរ។ តែសម្រាប់ខ្ញុំដែលជាអ្នកជួបរឿងរ៉ាវផ្ទាល់ខ្ញុំគិតថាវាមានសារៈប្រយោជន៍ធំធេងណាស់។”

គួរបញ្ជាក់ថាម្ចាស់គណនី ហ្វេសប៊ុក ខាងលើបានទទួលជោគជ័យក្នុងការវះកាត់ហើយ។ ដូច្នេះបើបងប្អូនស្ត្រីទៅពិនិត្យសុខភាពពោះរបស់ខ្លួនវានឹងអាចឃើញមានដុំសាច់នេះដែលវាមិនទាន់លូតលាស់ តែពេទ្យនឹងប្រាប់ពីវិធីបង្ការ និងការពារ។
ស្រឡាញ់សុខភាពចូរគិតទៅដល់សុភាសិតខ្មែរបូរាណមួយដែលលើកឡើងថា ស៊ីកុំតាមឃ្លាន។
ប្រភព៖ thetruthkh
Post a Comment