Header Ads

ពេលស្លាក់ឆ្អឹងត្រីតើត្រូវធ្វើយ៉ាងម៉េច? នេះជាល្បិចព្យាបាលយ៉ាងមានប្រសិទ្ធភាព ដោយវិធីងាយៗ… ជួយស៊ែរចែកគ្នាដឹងផង!

ស្លាក់ឆ្អឹងត្រីជារឿងតែងជួបប្រទះជាញឹកញយ នៅក្នុងគ្រួសារទាំងឡាយ តែប្រសិនមិនចេះពីវិធីដោះស្រាយ នឹងបង្កការរំខានច្រើន និងជូនកាលនៅបង្កគ្រោះថ្នាក់ទៀតផង ។

ពេលត្រូវស្លាក់ឆ្អឹងត្រី មិនត្រូវប្រើប្រាស់វិធីដើម្បីខ្វេះឆ្អឹងចេញ។ ចូរនឹងនរអនុវត្តតាមល្បិចដ៏សាមញ្ញមួយចំនួនដូចខាងក្រោម៖

១ បៀម និងលេបសំបកក្រូចបៀមសំបកក្រូចមានប្រសិទ្ធភាពបំផុត ពេលត្រូវស្លាក់ឆ្អឹងត្រីតូចៗ។ ចូរអ្នកយកសំបកក្រូច១ចំណិតតូចមកបៀមក្នុងមាត់១សន្ទុះ បន្ទាប់មក លេបវាចូលក្នុងពោះ។ ឆ្អឹងត្រីនឹងត្រូវទន់ និងរលាយទៅក្នុងទឹកមាត់។បៀមសំបកក្រូចមានប្រសិទ្ធភាពពេលស្លាក់ឆ្អឹងតូចៗ។

២ ប្រើថ្នាំគ្រាប់វីតាមីន Cប្រើថ្នាំវីតាមីន C ១គ្រាប់ ក៏មានប្រសិទ្ធភាពដូចជាសំបកក្រូចដែរ។ ក្នុងប៉ុន្មាននាទី ឆ្អឹងនឹងទន់ និងរសាត់ចុះបំពង់ក ពុំនៅបង្កអារម្មណ៍ឈឺទៀត។​ វីតាមីន C ក៏មានប្រសិទ្ធភាពក្នុងការព្យាបាលស្លាក់ឆ្អឹងត្រី។

Spilled pills

៣ ញាត់ខ្ទឹមសចូលរន្ធច្រមុះញាត់ខ្ទឹមសចូលរន្ធច្រមុះព្យាបាលស្លាក់ឆ្អឹងនេះជាវិធីព្យាបាលស្លាក់ឆ្អឹងត្រីប្រសិទ្ធភាពគួរសម ។ ចូរអ្នកបកសំបកខ្ទឹម, ទន្ទឹមនោះ កំណត់មើលខ្លួនត្រូវស្លាក់ខាងណា, ប្រសិនស្លាក់ខាងឆ្វេងបំពង់ក នោះត្រូវញាត់ចូលរន្ធច្រមុះខាងស្តាំឲ្យស្រឡះដង្ហើម បន្ទាប់មកបិទរន្ធច្រមុះខាងឆ្វេង និងដកដង្ហើមដោយមាត់ ។ ១សន្ទុះក្រោយអ្នកនឹងកណ្តាស និងក្អួតចេញ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments