Header Ads

សាហាវមែន!!! ឪពុកម្តាយឆ្ងល់ កូនមានស្នាមវាយធ្វើបាប ក៏លួចបង្កប់កាម៉េរ៉ាក្នុងបន្ទប់ ទើបដឹងការពិត… (មានវីដេអូ)

កាលពីពេលថ្មីៗនេះ គេហទំព័ររបស់អង់គ្លេស The Mirror បានចុះផ្សាយពីវីដេអូឃ្លីបមួយ គួរឲ្យភ្ញាក់ផ្អើល នៅពេលដែលឪពុកម្តាយរបស់ក្មេងស្រីម្នាក់ បានសង្ស័យថា ហេតុអ្វីបានជានៅលើខ្លួនប្រាណ របស់កូនស្រីខ្លួន មានស្នាមវាយធ្វើបាប ព្រោះតែកូនស្រី ទើបតែមានអាយុ១ឆ្នាំ៦ខែប៉ុណ្ណោះ ។

ដោយនឹកឆ្ងល់ និងសង្ស័យដូច្នោះហើយ ទើបពួកគេនាំគ្នាយកកាម៉េរ៉ាមកលួចដាក់ នៅក្នុងបន្ទប់របស់កូនស្រី ដើម្បីចង់ដឹង ចំពោះទង្វើរបស់អ្នកមើលថែកូន ហើយអ្វីដែលពួកគាត់បានឃើញនោះ គឺសាហាវលើសពីអ្វីដែលពួកគាត់បានគិតទៅទៀត ហើយមិនអាចទទួលយកបាននោះឡើយ សម្រាប់ឪពុកម្តាយទូទៅ ពេលដែលឃើញរឿងបែបនេះ ធ្លាក់មកលើកូនតូចរបស់ខ្លួន ដែលពុំទាន់ដឹងក្តីនៅឡើយ ។

បើតាមកាម៉េរ៉ាដែលថតបាននោះ គឺសកម្មភាពរបស់ស្ត្រី ដែលពួកគាត់ជួល ឲ្យមកមើលថែកូនស្រីរបស់ខ្លួន បានប្រើរំពាត់ឈើ វាយទៅលើក្មេងស្រីនោះជាច្រើនដង ព្រមទាំងធ្វើទារុណកម្ម ដោយគ្មានក្តីមេត្តានៅក្នុងខ្លួនបន្តិចសោះឡើយ ។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងផ្ទះមួយកន្លែង នៅក្នុងខេត្ត Kapurthala ភាគខាងជើងរដ្ឋ Punjab ប្រទេសឥណ្ឌា ។ ដោយសារតែមុខមាត់ របស់កូនស្រីពួកគាត់ មានសភាពប្រែប្រួលខុសធម្មតា ហើយពួកគាត់ ពុំបានដឹងពីមូលហេតុនោះទេ ។ ដោយមិនអស់ចិត្ត មុនពេលដែលពួកគាត់ ចេញទៅធ្វើការ ក៏លួចបង្កប់កាម៉េរ៉ា នៅក្នុងបន្ទប់របស់ខ្លួន ដើម្បីចាប់យកសកម្មភាព របស់អ្នកមើលថែកូនស្រីរបស់គាត់ ទើបបានដឹងរឿងច្បាស់ នៅពេលដែលយកវីដេអូនោះ មកចាក់មើលឡើងវិញ ។

ស្ត្រីកំណាចនោះ ឈ្មោះ Paveen អាយុ៣៥ឆ្នាំ ក្រោយពីឪពុកម្តាយក្មេងស្រី បានដឹងរឿងហើយនោះ ពួកគាត់ក៏បានយកវីដេអូជាភស្តុតាង ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ហើយប៉ូលិសក៏បាន ចូលទៅចាប់ខ្លួនស្ត្រីមើលក្មេងខាងលើ ដើម្បីយកមកដោះស្រាយតាមផ្លូវច្បាប់ ហើយក្រោយមកស្ត្រីរូបនោះ ក៏បានសារភាពថា ពិតជាបានធ្វើរឿងនោះពិតមែន ដើម្បីឲ្យក្មេងឈប់យំ ៕

ប្រភព៖ kbn

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments