Header Ads

ធ្វើអោយអ្នករុករកមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីចូលទៅក្នុងផ្ទះដែលគេបោះបង់ចោល

ធ្វើអោយអ្នករុករកមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីចូលទៅក្នុងផ្ទះដែលគេបោះបង់ចោល

ផ្ទះមួយនេះត្រូវបានគេបោះបង់ចោលជាយូរលង់ណាស់មកហើយ។ ទើបតែថ្មីៗនេះក្រុមអ្នកដើររុករកបានប្រទះឃើញវា។ ផ្ទះមួយខ្នងនេះមានទីតាំងនៅខេត្តអូតូរីយ៉ូ នៃប្រទេសកាណាដា។បើទោះបីជាផ្ទះនេះត្រូវបានគេបោះបង់ចោលជាយូរណាស់មកហើយក៏ដោយ ប៉ុន្តែនៅខាងក្នុងផ្ទះនៅមានសភាពល្អប្រសើរ ជាងផ្ទះដែលគេបោះបង់ចោលដទៃទៀត។ គ្រឿងសង្ហារឹមជាច្រើននៅរៀបរយល្អ។ដោយសារតែផ្ទះនេះហាក់ដូចជាមានអាថ៌កំបាំង ដែលមិនអាចបកស្រាយបាន ដូច្នេះក្រុមអ្នករុករក ម្នាក់ដែលមានឈ្មោះថា Freaktography ក៏បានចូលទៅថតរូបជាច្រើនសន្លឹក ហើយធ្វើការស៊ើបអង្កេតផ្ទះនេះបន្ថែមទៀត។

ខាងក្រោមនេះជារូបថតដែលពួកគេបានថតនៅជុំវិញផ្ទះ។ អ្នកប្រហែលជាងឿយឆ្ងល់ថាហេតុអ្វីបានជាម្ចាស់ផ្ទះបោះបង់ផ្ទះនេះចោល ដោយបន្សល់ទុករបស់របរប្រើប្រាស់ច្រើនយ៉ាងនេះនៅក្នុងផ្ទះ? មើលពីក្រៅ, ផ្ទះនេះពិតជាដូចផ្ទះដែលត្រូវគេបោះបង់ចោលយូរណាស់ហើយមែន។ទោះបីជាយ៉ាងណាក៏ដោយ, ពេលដែលចូលទៅដល់ខាងក្នុងផ្ទះ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់។

ប្រសិនបើអ្នកមើលអោយជិត, អ្នកនឹងបានឃើញហ្គីតា ហើយ ប្រព័ន្ធ​ស្តេរ៉េអូនៅល្អនៅឡើយ។នៅកន្លែងនោះ, មានព្យាណូមួយយ៉ាងធំ ដែលមើលទៅវានៅប្រើបាននៅឡើយ បើទោះបីជាមានធូលីដីបានគ្រប់ដណ្តប់ពីលើយ៉ាងក្រាសក៏ដោយ។ងាកមកមើលនៅក្នុងបន្ទប់អាហារវិញ, វាហាក់ដូចជានរណាម្នាក់ទើបតែយកអាហារមកញុំានៅទីនេះ។

គួរអោយភ្ញាក់ផ្អើល, ធុងលាងចាន និងទូរទឹកកនៅស្អាតល្អ ហើយរក្សាបានយ៉ាងល្អទៀតផង។នាឡិកាឈប់ត្រឹមម៉ោង ២៖១៥នាទី។ទូរដាក់ចាន ហើយនឹងចាននៅស្អាតល្អ។គួរអោយភ្ញាក់ផ្អើល, តុនេះមានរបៀបរៀបរយល្អ ហើយរបស់របរនាៗត្រូវបានដាក់ព្យួរនៅលើជញ្ជាំងយ៉ាងមានរបៀប។បន្ទប់ទឹកដែលត្រូវបានគេយកមកធ្វើជាកន្លែងដាក់សំលៀកបំពាក់វិញ។នៅលើតុសំអាងដូចជាមានដបទឹកអប់, តើអាចមាននរណាម្នាក់រស់នៅទីនេះមែនទេ?នៅក្នុងថតតុមានរបស់របរប្រើប្រាស់ជាច្រើន ប្រហែលជាម្ចាស់ផ្ទះជានារីដែលស្រស់ស្អាតហើយមើលទៅ??

ពិតមនុស្សមានរបៀបមែន!!! នៅក្នុងទូរដាក់ថ្នាំមានសុទ្ធតែថ្នាំជាច្រើនប្រភេទ។នៅក្នុងផ្ទះឃើញមានស៊ុមរូបថតរបស់មនុស្សស្រីមួយផ្ទាំងធំ ដែលទំនងជាម្ចាស់ផ្ទះ។ គាត់ពិតជាស្អាតមែន នៅតែឆ្ងល់ថាហេតុអ្វីបានគាត់ទុកផ្ទះនេះចោល?ភ្ញាក់ផ្អើលម្តងទៀតហើយ, កញ្ចក់នៅក្នុងផ្ទះនេះនៅថ្មីថ្លាល្អ មិនដូចជាកញ្ចក់នៅក្នុងផ្ទះបោះបង់ចោលដទៃទៀតនោះទេ។

តើអាចមាននរណាម្នាក់កំពុងរស់នៅទីនេះតើមែនទេ?ម្ចាស់ផ្ទះទំនងជាមនុស្សដែលចូលចិត្តអានសៀវភៅខ្លាំងណាស់ ព្រោះនៅលើធ្នើដាក់សៀវភៅមានសៀវភៅយ៉ាងច្រើន ហើយរៀបរយល្អ។ម៉ាស៊ីអេឡិចត្រូនិចដែលក្រុមអ្នករុករកប្រទះឃើញនៅក្នុងបន្ទប់អានសៀវភៅសៀវភៅខ្លះនៅថ្មី ហើយរក្សារូបរាងដើមបានល្អ។

សៀវភៅជាច្រើនផ្សេងទៀតត្រូវបានរកឃើញនៅក្នុងបន្ទប់មួយទៀតនៅក្នុងផ្ទះ។ក្រៅពីហ្គីតា និងប្រព័ន្ធស្តេរ៉េអូហើយនៅមាន gramophone ទៀត។ ម្ចាស់ផ្ទះច្បាស់ជាមនុស្សដែលចូលចិត្តតន្ត្រីហើយ។គ្រប់គ្នាអាចដឹងបានយ៉ាងងាយដោយការប្រមូលផ្តុំនូវឧបករណ៍ភ្លេងបុរាណដែលមាននៅក្នុងបន្ទប់នេះ។

បន្ទាប់ពី Freaktography បានបង្ហោះរូបភាពនៃផ្ទះមួយនេះ នៅលើគណនីហ្វេសប៊ុករបស់គាត់។ មានអ្នកលេងហ្វេសប៊ុកម្នាក់បាន comment នៅលើរូបថតនោះថា, «គួរអោយចាប់អារម្មណ៍ណាស់!! តើអ្នកដឹងទេថាហេតុអ្វីបានជាម្ចាស់ផ្ទះទុកផ្ទះមួយនេះចោល? តើអាចទេដែលម្ចាស់ផ្ទះស្រាប់តែភ្លេចផ្ទះខ្លួនឯងនោះ?»

លោក Freakgraphy បានតបវិញថា, «ម្ចាស់ផ្ទះបានផ្លាស់ទៅកន្លែងផ្សេងទៀតដើម្បីទៅមើលថែមិត្តភក្តិរបស់គាត់។ គួរអោយស្តាយដែលមិត្តរបស់គាត់ស្លាប់បាត់ទៅ ហើយគាត់ក៏ត្រលប់មកផ្ទះវិញ ហើយគាត់ភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានដឹងថា ក្រុមអ្នករុករកទីក្រុងបានថតរូបផ្ទះរបស់គាត់»។អាថ៌កំបាំងក៏ត្រូវបានស្រាយ។ ផ្ទះមួយនេះមិនត្រូវបានម្ចាស់ផ្ទះបោះបង់ចោលទេ, គាត់គ្រាន់តែឈប់នៅបណ្តោះអាសន្នតែប៉ុណ្ណោះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments