Header Ads

លោកតាក្រីក្រម្នាក់ឈរមើលមាសពេជ្រគេតាំងលក់ ស្រាប់តែមានបុគ្គលិកលក់មាសថតបង្ហោះមើលងាយលើបណ្ដាញសង្គម ចុងក្រោយស្រាប់តែកើតមានរឿងដ៏ភ្ញាក់ផ្អើលមួយ

ឌូបៃ÷ ថ្មីៗនេះវេបសាយបរទេសបានចុះផ្សាយពីរឿងរ៉ាវរបស់លោកតាវ័យ 65ឆ្នាំម្នាក់ ដែលគាត់ធ្វើជាអ្នកសំអាត លោកតាត្រូវគេលួចថតខណៈកំពុងឈរមើលទូកញ្ចក់ដែលគេដាក់មាសពេជ្យគ្រឿងអលង្ការ យករូបគាត់ទៅផុសនៅលើពិភពអនឡាញហើយសរសេមើលងាយថា ” គាត់មើលមាសពេជ្យទាំងនេះដូចជាធុងសំរាមដែលគាត់មើលរាល់ថ្ងៃទេដឹង”

ពាក្យប៉ុន្មានម៉ាត់នេះវាស្មើនឹងកាប់ក្បាលលោកតា10ពូថៅអញ្ចឹង តែគាត់មិនដឹងអ្វីឡើយគ្រាន់តែឈរមើលលេងៗ “តែស្មានមិនដល់ថាបន្ទាប់ពីលោកតាត្រូវគេផុសមើលងាយនៅលើពិភពឡាញ ក៏មានមហាជនជាច្រើននាំគ្នាខឹងសម្បាដល់ម្ចាស់ផុសជាខ្លាំង នឹងនាំគ្នាយករបស់របស់របរលុយកាក់មាសប្រាក់ចំណីអាហារមកអោយលោកតាជាច្រើន។

លោកតាជាអ្នកសំអាត គ្រាន់តែទៅឈរមើលមាសពេជ្រដែលគេតាំងលក់នឹងត្រូវគេថតបង្ហោះមើលងាយតែស្មានមិនដល់ថាលាភសំណាងតបស្នងគាត់យ៉ាងច្រើន ដោយលោកតា ប៊ីតាវ៉ាន់ អាល់ ឥស្លាម ជាអ្នកបង់ក្លាដែស មកពីស្រុកកំណើតដើម្បីធ្វើកាជាអ្នកសំអាត នៅក្នុងប្រទេសអារ៉ាប់រួម នៅថ្ងៃនោះគាត់គ្រាន់តែដើរឆ្លងកាត់ហាងលក់គ្រឿងប្រដាប់អលង្កា ហើយឈប់មើលធម្មតា គាត់មិនដឹងឡើយថាមានអ្នកលួចថតហើយបង្ហោះមើលងាយគាត់បែបនេះ ។

នៅពេលរូបភាពលោកតាត្រូវបានបង្ហោះនៅលើពិភពអនឡាញ លោក “អាប់ដុលលា អាល កាតានិ” បុរសវ័យកំលោះជាអ្នកជួយសង្រ្គោះនឹងធ្វើការក្នុងអង្គកាសិទ្ធមនុស្ស បានឃើញរូបលោកតាហើយហើយយកមកបង្ហោះក្នុងទំព័រថ្វិតទ័ររបស់ខ្លួនដើម្បីស្វែងរកលោកតា ។

ក្រោយមកកាផុសរបស់ “អាប់ដុលលា អាល កាតានិ” ធ្វើអោយមានអ្នកស៊ែររហូតដល់ទៅ65,000ដង អ្នកនៅលើពិភពអនឡាញជាច្រើនបាននាំគ្នាជួយស្វែងរក កន្លែងលោកតារស់នៅនឹងហាងមួយនោះ ទីបំផុតក៏បានជួបលោកតា នៅពេលរកលោកតាជួបអ្នកនៅលើពិភពអនឡាញមួយចំនួនធំព្រមជាមួយនិង លោក”អាប់ដុលលា អាលកាតានិ” បានយកបាយម្ហូបអាហាក្រៀមនឹងសំភារៈលុយកាក់មួយចំនួនធំ អ្នកខ្លះយកមាសពេជ្យមកជូនលោកតា អ្នកខ្លះទិញអាយហ្វូនអោយលោកតា ធ្វើអោយលោកតាភ្ញាក់ផ្អើលជាខ្លាំង មកជួបរឿងដែលមិនធ្លាប់ជួប គាត់សួរអ្នកជុំវិញខ្លួនថា (មានរឿងអ្វីកើតឡើង?)

ខ្ញុំគ្រាន់តែធ្វើ តួនាទីរបស់ខ្ញុំក្នុងឋានៈជាអ្នកសំអាត ហើយឈរមើលហាងគេលក់មាសពេជ្យ ខ្ញុំសប្បាយចិត្តនិងរំភើបក្ដុកក្ដួលខ្លាំងណាស់ដែលយករបស់មកអោយយ៉ាងច្រើនបែបនេះ ខ្ញុំអគុណអ្នកទាំងអស់គ្នាខ្លាំងណាស់ អគុណ (លោកតានិយាយ)

ក្រោយមកនៅមានមនុស្សជាច្រើនទៀតយកមាសប្រាក់មកជូនលោកតាដោយមានលោក “អាប់ដុលលា អាលកាតានិ” ជាអ្នកដឹកនាំនឹងរៀបចំ លោកតាសប្បាយចិត្តជាខ្លាំងព្រោះមិនត្រឹមតែអ្នកឌូបៃទេដែលជួយគាត់សូម្បីតែប្រទេសផ្សេងៗទៀតក៏ជួយគាត់ដែរ សង្ឃឹមថាអំពើល្អនឹងកាជួយសង្រ្គោះអ្នកក្របែបនេះពាសពេញសកលលោកយើងទៅចុះ យើងជាមនុស្ស មិត្តរបស់យើងគឺជាមនុស្ស យើងត្រូវតែជួយមិត្តរបស់យើងអោយរស់រៀនដោយមានឋានៈល្អប្រសើរដូចយើងដែរ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments