Header Ads

ទម្លាយរូបមន្ត!! ធ្វើឲ្យស្បែកមុខក្មេងជាងវ័យ ១០ ឆ្នាំ ងាយៗគ្រាន់តែធ្វើបែបនេះយ៉ាងហោចណាស់ក្នុងមួយសប្ដាហ៍ម្ដង!

ស្ត្រីជនជាតិជប៉ុនពេញចិត្តជាមួយអត្ថប្រយោជន៍របស់បាយសអស់រយៈពេលជាច្រើនសតវត្សមកហើយ អាថ៌កំបាំងនៃភាពស្រស់ស្អាតគឺមាននៅក្នុងនេះ។បាយសគឺជាប្រភពដ៏អស្ចារ្យ រួមបញ្ចូលទាំង អាស៊ីត Linoleic និងសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាជួយជំរុញការផលិតកូឡាជែន ជួយកាត់បន្ថយភាពជ្រីវជ្រួញ។

Squalene ជួយការពារស្បែកពីកម្ដៅថ្ងៃ វីតាមីន E និង Gamma Oryzanol បានរកឃើញនៅក្នុងបាយស វាអាចជួយការពារបេះដូងនិងបន្ថយកម្រិតកូឡេស្តេរ៉ុល។

+របៀបធ្វើម៉ាស់បាយសដើម្បីជួយដោះស្រាយបញ្ហាស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខនិងធ្វើឱ្យស្បែកសភ្លឺថ្លាក្មេងជាងវ័យ។

+អ្នកត្រូវត្រៀម៖

-បាយស ៣ ស្លាបព្រាបាយ។

-ទឹកឃ្មុំ ១ ស្លាបព្រាបាយ។

+របៀបធ្វើ៖

-យកអង្ករទៅដាំបាយឲ្យឆ្អិនហើយរក្សាទឹកលាងអង្ករទុក។

-ដាក់ទឹកដោះគោឆៅ ១ ស្លាបព្រាបាយ ទឹកឃ្មុំ ១ ស្លាបព្រាបាយ លាយជាមួយបាយស ៣ ស្លាបព្រាបាយ កូរឲ្យសព្វចូលគ្នា បន្ទាប់មកបិទលើមុខហើយទុកឲ្យស្ងួត ក្រោយមកលាងសម្អាតមុខជាមួយទឹកលាងអង្ករ។

ទឹកអង្ករមានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា ជួយឲ្យស្បែកមានសំណើម ទឹកអង្ករជួយបំបាត់ស្នាមអុជខ្មៅនិងការរលាក វាធ្វើឲ្យស្បែកមានសំណើម មានសុខភាពល្អ និងការពារស្បែករបស់អ្នកពីកម្ដៅថ្ងៃ។ដើម្បីទទួលបានលទ្ធផលល្អបំផុត ត្រូវធ្វើដូចខាងលើជាប្រចាំយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ អ្នកនឹងទទួលបានស្បែកក្មេងជាងវ័យ ១០ ឆ្នាំ៕ ប្រភព៖ Khmernow

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments