Header Ads

ពិតជាភ្ញាក់ផ្អើល​ខ្លាំងណាស់ !! ត្រី​ចេះ​យក​ស្រកី​ច្បាម​នឹង​គែមទូក សុំ​… ចំណី​ (មានវិដេអូ)

ត្រី​ទឹកសាប​១​ក្បាល បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ខណៈពេល​ដែល​វា​បាន​យក​ស្រកី គៀប​នឹង​គែមទូក​ប្រហែល​ប៉ង​សុំ​ចំណី ខណៈ​ពេល​អ្នក​នៅ​លើ​ទូក​កំពុង​ផឹកស្រា​បៀរ​ក៏​បណ្ត​ក់​ឲ្យ​វា​ផឹក​។​

ហេតុការណ៍​នេះ​កើតឡើង​នៅ​ដៃទន្លេ​មួយនា​ប្រទេសប្រេ​ស៊ីល បុរស​មួយក្រុម​បាន​អុំទូក​ទៅ​ស្ទូចត្រី ហើយ​ក៏​ប្រទះ​ហេតុការណ៍​ដូច​រៀបរាប់​ខាងលើ​។​​ត្រី​មួយ​នេះ​មាន​ស្រកា​ពណ៌​លឿង និង​មាន​ពុកមាត់​ស្រដៀង​នឹង​ត្រី​ឆ្លាំង តាម​អ្នក​ដែល​បាន​ឃើញ ហើយ​ថត​ឃ្លីប​ខាងក្រោម​នេះ បញ្ជាក់ថា វា​ជា​ត្រី​ទឹកសាប ។ ពួក​គេ​ចែករំលែក​ថា ដំបូង​ឡើយ​ពេល​ពួកគេ​កំពុង​អង្គុយ​ស្ទូចត្រី​នៅលើ​ទូក ក៏​ឃើញ​ត្រី​នេះ​ហែល​ក្រឡឹង​មក​ជិត​ទូក រួច​ក៏​ស្រាប់តែ​វា​ប្រើ​ស្រកី​ដ៏​តូច​របស់​វា​ថ្ពក់​ជាប់​នឹង​គែមទូក ហើយ​ងើបក្បាលឡើង​ផុត​ផ្ទៃ​ទឹក​។​

​អ្នក​ស្ទូចត្រី​រូប​នេះ​កំពុង​ផឹកស្រា​បៀរ ហើយ​គិត​ថា ប្រហែល​ត្រី​នេះ​ចង់​ផឹក​ដែរ ។ ត្រី​មួយ​ក្បាល​នេះ​វា​ហា​រមាត់ ហើយ​បុរស​រូប​នោះ​ក៏​បណ្តក់​ស្រា​បៀរ​ចូល​មាត់​របស់​វា​។ តាម​ការ​ស្មាន​ត្រី​នោះបាន​ផឹកស្រា​បៀរ​ប្រមាណ ២០​ក្អឹ​ក ។ ក្រោយ​ពេល​ផឹក​រួច​ប្រហែល​ជា​ឆ្អែតឆ្អន់ វា​ក៏​ទម្លាក់​ខ្លួន​ទៅក្នុង​ទឹក​វិញ រួច​ហែល​ទៅ​បាត់ ក្រុម​អ្នក​ស្ទូចត្រី​ផ្ទុះសំណើច​នឹង​ព្រឹត្តិការណ៍​នេះ​។​

គួររំលឹកថា កាលពី​ឆ្នាំ ២០១៤ អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នៅ​បុរី​ញូយ៉ក បាន​ធ្វើ​ការពិសោធន៍​ឲ្យ​ត្រី​ផឹកស្រា​បៀ​រ ។ ពួក​គេ​សង្កេតឃើញថា ពួក​មច្ឆារ​ចូលចិត្ត​ភេសជ្ជៈ​មាន​ហ្គាស​នេះ​ណាស់ ហើយ​ក្រោយពេល​ផឹកស្រា​បៀរ វា​ក៏​បាត់បង់​ការគ្រប់គ្រង​ខ្លួន​វា​៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments