Header Ads

ពិតជាអាក្រក់ណាស់ !! ម្ដាយចិត្តអាប្រិយសុខចិត្តយកកូនខ្លួនឯងអាយុ ៣ខួបទៅសម្លាប់ចោល ព្រោះតែ…(មានវីដេអូ)

ថៃ÷ មិនគួរអោយជឿរថាអាចនឹងមានរឿងបែបហ្នឹងកើតឡើងឡើយ ដែលកាលពីវេលាម៉ោង2រសៀលមានគេប្រទះឃើញសាកសពក្មេងអាយុ3ខួបអណ្ដែតទឹក ធ្វើអោយមានកាភ្ញាក់ផ្អើលជាខ្លាំង ព្រោះគិតថាក្មេងត្រូវលង់ទឹកស្លាប់ក្រោយមកសមត្ថកិច្ចក៏បានបើកកាំមេរាសុវត្តិភាពមើលចង់ដឹងពីរឿងដើមហេតុុ។

ស្រាប់តែសមត្ថកិច្ចបានសង្កេតឃើញថា ក្មេងមិនបានមកលេងទឹកម្នាក់ឯងនោះទេ គឺមុននឹងក្មេងនោះលង់ទឹកស្លាប់គឺមានម្ដាយរបស់គេបានដឹកដៃរនាំគេដើរឆ្លងថ្នល់មកទីនេះ។

ស្រាប់តែមួយសន្ទុះក្រោយមកក៏ឃើញម្ដាយរបស់ ក្មេងនោះដើរមកវិញតែម្នាក់ឯង ទើបសមត្ថកិច្ចក៏សម្រេចចិត្តទៅចាប់ខ្លួនម្ដាយរបស់ក្មេងមកសួចម្លើយតែម្ដងទៅ។

ចុងក្រោយទើបនាងក៏បានសារភាពថា ខ្លួនពិតជាដឹកដៃរកូនប្រុសយកទៅបោះចោលក្នុងទឹកមែន ដោយមូលហេតុថា ដោយសាតែនាងពឹងពាក់សាច់ញាត្តិរបស់ខ្លួនអោយជួយមើលថែដែរ តែបែរជាពួកគេមិនមើលថែ ហើយ បែរជាយកមកអោយនាងមើលថែទៅវិញ ។

ហើយនាងក៏បន្តថា នាងពិបាកណាស់ រកតែពេលធ្វើការមិនកើតផង ដោយនាងស្មុកស្មាញពេកមិនដឹងជាធ្វើយ៉ាងមិច នាងក៏សម្រចចិត្តយកកូនខ្លួនឯងទៅបោះចោលក្នុងទឹកឲ្យស្លាប់តែម្ដងទៅ ។

គួរបញ្ជាក់ផងដែរថា រឿងដែលនិយាយសារភាពនេះ ក៏មានមតិតជាច្រើនរួមជាមួយនិង បងប្អូនរបស់នាងមួយចំនួនក៏បានប្រាប់សម្ថកិច្ចថាថ្មីៗមុនឃាតកម្មនេះនាងក៏បានទាក់ទងនិងប្រុសថ្មីផងដែរ ទើបធ្វើឲ្យនាងដាច់ចិត្តហ៊ានធ្វើដល់ថ្នាក់នេះ មិនមែនត្រឹមតែដោយសារខឹងនិងបងប្អូនមិនជួយមើលថែកូននោះទេ៕

សូមទស្សនាវីដេអូខាងក្រោម៖

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments