Header Ads

ជួយស៊ែរចែកគ្នាមើលផង មិនរស់ទេឲ្យតែយ៉ាងៗនេះ !! ទស្សនាវីដេអូការផលិតចង្កឹះឫស្សីពីវៀតណាម ឃើញហើយលែងហ៊ានប្រើហ្មង!

ទស្សនាវីដេអូការផលិតចង្កឹះឫស្សីពីវៀតណាម ឃើញហើយលែងហ៊ានប្រើហ្មង! ជួយស៊ែរចែកគ្នាមើលផង មិនរស់ទេឲ្យតែយ៉ាងៗនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ទស្សនាការផលិតចង្កឹះឬស្សីពីវៀតណាម ឃើញហើយលេងហ៊ានប្រើហ្មង!

ព្រោះគេដាក់សារធាតុគីមីដើម្បីរក្សាគុណភាពចង្កឹះ

ចង្កឹះឫស្សី ប្រើម្តងចោលដែលលោកអ្នកនិយមយកមកប្រើក្នុងការចាប់អាហារញ៉ាំរៀងរាល់ថ្ងៃនេះ អ្នកមានដឹងទេថា ចង្កឹះឫស្សីមួយគូដែលស្ថិតនៅក្នុងស្រោមថ្មីស្អាតនោះ ដើម្បីថែរក្សាសាច់ឫស្សីឲ្យមានអាយុកាលវែង មិនឆាប់ខូច និងទុកបានយូរ តើរោងចក្រផលិតគេប្រើប្រាស់សារធាតុគីមីអ្វីខ្លះ? ព្រោះជាទូទៅឫស្សីជាវត្ថុធាតុដែលងាយពុកផុយ ហើយដុះផ្សិតទៀតផង ។

តាមរយៈគេហទំព័រ Soha អ្នកជំនាញបាននិយាយថា នៅក្នុងចង្កឹះឫស្សីមានផ្ទុកនូវសារធាតុគីមីពុល ដែលមានឥទ្ធិពលក្នុងការប្រឆាំងនឹងការដុះផ្សិត ព្រមទាំងមានផ្ទុកនូវសារធាតុស្ពាន់ធ័រ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស ដែលបណ្តាលឱ្យមានអាការដូចជា វិលមុខ ចុកទ្រូង និងមានបញ្ហាចង្វាក់បេះដូងជាដើម ។

ជាចុងក្រោយ អ្នកជំនាញបានយកចង្កឹះឫស្សីដែលមានលក់នៅលើទីផ្សារមកធ្វើការពិសោធ ដោយការត្រាំទឹកក្ដៅចោលរយៈពេល ២ ទៅ ៣ នាទី

រួចហើយក៏សង្កេតឃើញថា ទឹកដំបូងឡើយមានពណ៌សថ្លា តែមួយសន្ទុះក្រោយមកទឹកបានប្រែទៅជាពណ៌លឿង នេះបញ្ចាក់ថា ចង្កឹះឫស្សីមានលាបសារធាតុម្សៅស ដែលធ្វើឲ្យចង្កឹះរលោងស្អាត ហើយមានសារធាតុស្ពាន់ធ័រច្រើនលើសកំណត់ ទើបបណ្ដាលឲ្យទឹកមានសភាពលឿងខ្លាំង ។

ដូច្នោះហើយការទទួលទានអាហារដោយចង្កឹះឫស្សីប្រើម្តងចោល គឺជាហានិភ័យដ៏ធំដល់សុខភាពរាងកាយរបស់មនុស្សយើង ហេតុនេះគួរពិចារណាមុននឹងសម្រេចចិត្តប្រើប្រាស់វា។

ចង្កឹះឫស្សីមានជាតិពុលប៉ះពាល់សុខភាព

បុរសចិនម្នាក់ឈ្មោះ Huang Bo បានសរសេរក្នុងប្លុក ថាខ្លួនបានសាកល្បងលាងចង្កឹះឫស្សី បានពីភោជនីយដ្ឋានមួយ ដោយគាត់មានអារម្មណ៍ភ្ញាក់ផ្អើល បន្ទាប់ពីរកឃើញថាចង្កឹះទាំងនោះបានប្រែចេញជាពណ៌លឿង និងក្លិនអ្វីម្យ៉ាង។

គាត់ប្រាប់ថា សូមឈប់ប្រើចង្កឹះឫស្សីថោកនេះទៅ វាពិតជាមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកណាស់។ សារនេះត្រូវបានគេចែករំលែកតគ្នាៗជាង ១២ម៉ឺននាក់។

អ្នកជំនាញខាងចំណីអាហារជនជាតិចិន លោកDong Jinshi បានឲ្យដឹងថាពណ៌ និងក្លិនរបស់ចង្កឹះទាំងនោះបង្ហាញថាវាអាចត្រូវគេដាក់ស្ពាន់ធ័រ និងសារធាតុគីមីផ្សេងទៀត ដើម្បីរក្សាគុណភាពចង្កឹះ។ លោកបន្ថែម ស្ពាន់ធ័រ អ៊ីដ្រូហ្សែនប៉េរូស៊ីត សូដ្យូមអីដ្រូស៊ុលហ្វីត និងសារធាតុ mold inhibitor ជាសារធាតុគីមីដែលគេតែងតែដាក់ក្នុងចង្កឹះ ទោះគេមិនអនុញ្ញាតក្ដី។

អ្នកជំនាញដដែលបន្តថា ចង្កឹះទាំងនេះភាគច្រើនផលិតតាមហាងតូចៗ នៅឆ្ងាយពីទីប្រជុំជន ដែលគេមិនសូវស្គាល់ឈ្មោះ និងមិនដែលបានទទួលអាជ្ញាប័ណ្ណឡើយ។

ទោះជាបែបនេះក្ដី អ្នកជំនាញសុវត្ថិភាពចំណីអាហារម្នាក់ទៀតលោក Fan Zhihong មកពីសាកលវិទ្យាល័យកសិកម្មចិន ថាវាពិបាកនឹងវាយតម្លៃចំពោះចង្កឹះញ៉ាំហើយបោះចោលទាំងនេះណាស់។ ចំណែកម្ចាស់ហាងមួយថា ការប្រើចង្កឹះឫស្សី មិនអនុញ្ញាតឲ្យប្រើទេក្នុងហាងលោក ព្រោះវាមិនល្អសម្រាប់សុខភាព៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments