Header Ads

អ្នកម៉ៅការសំណង់ ចិត្តល្អផ្តល់ការងារអោយអ្នកសុំទាន ក្រោយមកមានរឿងគួរអោយភ្ញាក់ផ្អើលបានកើតឡើង…

អ្នកម៉ៅការសំណង់ ចិត្តល្អផ្តល់ការងារអោយអ្នកសុំទាន ក្រោយមកមានរឿងគួរអោយភ្ញាក់ផ្អើលបានកើតឡើង…

អ្នកម៉ៅការសំណង់ម្នាក់ដែលកំពុងទទួលបានគម្រោងសាងសង់ផ្ទះ ដោយសារថ្ងៃមួយកម្មករសំណង់របស់បានសុំច្បាប់ទើបខ្វះកម្លាំងការងារសម្រាប់ជួសជុលផ្ទះ។ តែចៃដៃន្យស្រាប់តែមានអ្នកសុំទានម្នាក់ដើរកាត់ អ្នកម៉ៅការសំណង់បានសួរទៅអ្នកសុំទាន់ថា៖

តើថ្ងៃនេះលោកចង់ទៅសុំទានទៀតហើយឬ?អ្នកសុំទានហាក់សំដែងទឹកមុខក្រៀមគ្រាំ បុន្តែគាត់មិនបានតបទៅវិញទេ ដោយមានចិត្តខ្មាសអៀតអ្នកម៉ៅការសំណង់។ អ្នកម៉ៅការសំណង់សួរបន្តថា ថ្ងៃនេះកន្លែងខ្ញុំកំពុងខ្វះកម្លាំង តើឯងសុខចិត្តមកធ្វើសំណង់ជំនួសការសុំទានដែរឬទេ?

ពេលនោះអ្នកសុំទានក៏បានយល់ព្រម។ ហើយក៏ចាប់ផ្តើមធ្វើការសំណង់ជាមួយអ្នកម៉ៅការសំណង់ យ៉ាងយកចិត្តទុកដាក់ និងខិតខំជាទីបំផុត ដែលអ្នកម៉ៅការសំណង់ស្ទើរតែមិនគួរអោយជឿថាអ្នកសុំទានម្នាក់នេះធ្វើបានដូច្នេះ។ លុះស្អែកឡើងអ្នកសុំទាននោះក៏បានមកដល់កន្លែងធ្វើការទៀត។ ប៉ុន្តែថ្ងៃនេះអ្នកម៉ៅការសំណង់ពុំខ្វះកម្លាំងដូចថ្ងៃម្សិលមិញឡើយ។ ទើបប្រាប់ទៅអ្នកសុំទានថា ថ្ងៃនេះខ្ញុំមិនខ្វះកម្លាំងទេ។ តើឯងគិតទៅសុំទានគេទៀតឬយ់ាងណា? ឯាកមកអ្នកសុំទានវិញ គាត់ពុំដែរស្គាល់រសជាតិទទួលបានលុយដោយកម្លាំងញាស់ឈាមរបស់គាត់ទេ។ ចុងក្រោយអ្នកសុំទានបាននិយាយថា រាល់ការងារដែលធ្វើដោយកម្លាំងញាស់ឈាមរបស់ខ្លួនវាតែងផ្តល់នូវភាពកក់ក្តៅក្នុងផ្លូវចិត្ត និងធ្វើអោយអ្នកមានអារម្មណ៏ល្អដល់ខ្លួន ជៀសជាងធ្វើការងារណាដែលផ្ទុយពីឧត្តមគតិរបស់ខ្លួន។

គាត់ក៏និយាយទៅការអ្នកម៉ៅការសំណង់ថា អរគុណណាស់! តែចាប់ពីថ្ងៃនេះតទៅខ្ញុំឈប់ទៅសុំទានទៀតហើយ ខ្ញុំនឹងតស៊ូស្វែងរកការងារដោយកម្លាំងញស់ឈាមរបស់ខ្ញុំផ្ទាល់ នឹងមិនសុំទានគេជាដាច់ខាន។ អ្នកម៉ៅការសំណង់ម្នាក់នោះហាក់មានអារម្មណ៏ថា ការផ្តល់ឪកាសអោយអ្នកសុំទានតែមួយលើកសោះអាចផ្លាស់ប្តូរការគិតរបស់គាត់បាន។ ដោយឃើញទឹកមុខរបស់អ្នកសុំទានហាក់បង្ហាញនូវភាពអស់សង្ឃឹមយ៉ាងខ្លាំង តែបែរជាមានចិត្តតស៊ូក្នុងការងារបែបនេះទៅវិញ បន្ទាប់មកអ្នកម៉ៅការសំណង់សម្រេចចិត្តយកគាត់ធ្វើជាជំនួយការពិសេសរបស់គាត់ ដោយគាត់ឃើញថាអ្នកសុំទានម្នាក់នេះ មិនត្រឹមមានចិត្តតស៊ូទេ ថែមទាំងមានចិត្តស្មោះត្រង់ទៀត។ ចាប់ពីពេលនោះមកពួកគាត់ក៏បានសហការគ្នា និងទទួលបានការងារជាច្រើនបន្ថែមទៀត។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments