Header Ads

មិន​គួរឲ្យ​ជឿសោះ !!! កាមេរ៉ា​បាត់​នៅ​សមុទ្រ​ជាង ២​ឆ្នាំ​ហើយ រកឃើញ​វិញ គ្មាន​ចូល​ទឹក​អី​មួយ​ដំណ​ក់​

មិន​គួរឲ្យ​ជឿ កាមេរ៉ា​បាត់​នៅ​សមុទ្រ​ជាង ២​ឆ្នាំ​ហើយ រកឃើញ​វិញ គ្មាន​ចូល​ទឹក​អី​មួយ​ដំណ​ក់​

វា​គឺជា​រឿង​មួយ​មិន​គួរឲ្យ​ជឿ និង​សំណាង​បំផុត ក្រោយពេល​កាមេរ៉ា មួយ​គ្រឿង​បាត់​នៅ​សមុទ្រ​​អស់​រយៈពេល​ជាង ២​ឆ្នាំ​ទៅ​ហើយ ត្រូវបាន​គេ​រកឃើញ​វិញ និង​បញ្ជូន​ត្រឡប់​ទៅឲ្យ​ម្ចាស់​ដើម​វិញ​។​​ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC​។

កាមេរ៉ា​នោះ​ត្រូវបាន​គេ​រកឃើញ​នៅ​ឆ្នេរ កោះ​តៃវ៉ាន់ ហើយ​វា​ត្រូវបាន​ព​ពួកគ្រុំ និង​ខ្យង​សមុទ្រ​ដុះ​​ព័ទ្ធជុំវិញ​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​កាមេរ៉ា​នោះ​នៅតែ​អាច​ដំណើរការ​បាន​ដោយសារ​វា​មាន​ប្រព័ន្ធ ការពារ​ទឹក ហើយ​ផ្នែក​ខាងក្នុង​វា​នៅ​ល្អ​ដូចដើម​ដដែល​។​

កាមេរ៉ា​នោះ ត្រូវបាន​រកឃើញ​ដោយ​កូនសិស្ស​មួយក្រុម និង​គ្រូ​របស់​ពួកគេ​។ គ្រូ​របស់​ពួកគេ​បាន​ព្យាយាម​ស្វែងរក​ម្ចាស់​ដើម ដោយ​បាន​ចែករំលែក​ការរកឃើញ​កាមេរ៉ា​របស់​ពួកគេ​នៅលើ​បណ្តាញ​​ទំនាក់ទំនង​សង្គម ហ្វេ​ស​បុក​។​

ម៉ា​ស៊ីត​ថត​រូបនេះ ត្រូវបាន​ធ្វើ​បាត់​ដោយ​សិស្ស​មហាវិទ្យាល័យ​ជប៉ុន​ម្នាក់ ដែល​បាន​ធ្វើដំណើរ​កំសាន្ត​នៅ​កោះ Ishigaki (​ផ្នែក​មួយ​នៃ​កោះ Okinawa របស់​ជប៉ុន​) ដែល​មាន​ចំងាយ​ប្រមាណ ២៥០គីឡូម៉ែត្រ​ពី​កោះ​តៃវ៉ាន់​។​​វា​ធ្វើ​ដំណើរ​រាប់រយ​គីឡូម៉ែត្រ ដោយសារ​កំលាំង​រលក​សមុទ្រ ហើយ​ចុងបញ្ចប់​បាន​មក​ដល់​ឆ្នេរ​តៃវ៉ាន់​៕

**** អានអត្តបទល្អៗបន្ថែម៖ ក្មេងប្រុស​មានមុខ​ដូច គឹម ជុង​អ៊ុន !!! កំពុង​ល្បី​ខ្លាំង​នៅលើ​អ៊ី​ន​ធើរ​ណេ​ត ខណៈ​អង្គុយ​ជិះ​រថភ្លើង​ក្បែរ​ស្រី​ស្អាត (​មាន​វីដេអូ​) ****

ក្មេងប្រុស​មានមុខ​ដូច គឹម ជុង​អ៊ុន !!! កំពុង​ល្បី​ខ្លាំង​នៅលើ​អ៊ី​ន​ធើរ​ណេ​ត ខណៈ​អង្គុយ​ជិះ​រថភ្លើង​ក្បែរ​ស្រី​ស្អាត (​មាន​វីដេអូ​)

មាន​មនុស្ស​មួយចំនួន ជាពិសេស​នៅ​ស្រុក​ចិន ត្រូវបាន​គេ​រកឃើញ និង​ប្រដូច​ពួកគេ​ទៅនឹង​មេដឹកនាំ​វ័យក្មេង​របស់​កូរ៉េខាងជើង គឹម ជុង​អ៊ុន ។ ពុំ​ត្រឹមតែ​មានមុខមាត់​ស្រដៀង​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​ក៏បាន​ថែមទាំង​លេង​ម៉ូត​សក់​ដូច​លោក គឹម ផងដែរ ។

ជាក់ស្តែង ថ្មីៗ​នេះ អ្នកដំណើរ​ម្នាក់​បាន​ថត​វីដេអូ បង្ហាញ​ឲ្យ​ឃើញ​ក្មេងប្រុស​អាយុ​ប្រហែល ៨, ៩ ឆ្នាំ សាច់​ឡើង​ក្រ​ម៉ាប់ៗ​គួរ​ឲ្យ​ស្រលាញ់​ម្នាក់ បន្ទាប់ពី​គាត់​បាន​ចាប់អារម្មណ៍​ខ្លាំង​ថា ក្មេងប្រុស​ម្នាក់នេះ ពិតជា​មានមុខមាត់​ដូច​បះ​ដាក់​នឹង​លោក គឹម ជុង​អ៊ុន តែម្តង ដែល​កំពុង​អង្គុយ​ក្បែរ​ស្រី​ស្អាត​ជនជាតិ​បរទេស​ម្នាក់ ស្លៀក​រ៉ូ​ប​បញ្ចេញ​ដើមទ្រូង​ដ៏​ធំ​ទ្រលុកទ្រលន់ ខណៈ​កំពុងធ្វើដំណើរ​តាម​រថភ្លើង ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments