Header Ads

អុញនោះ !! អ្នកស្នងមរតកផ្ទះ តម្លៃ១០លានដុល្លារ ធ្លាក់ខ្លួនដើរដេកតាមសួន ព្រោះតែ…

អ្នកស្នងមរតកផ្ទះ !!! តម្លៃ១០លានដុល្លារ ធ្លាក់ខ្លួនដើរដេកតាមសួន ព្រោះតែ…អ្នក​ស្រី Marianne Friedman-Foote ជា​ជនជាតិ​អាមេរិក​ បាន​ចំណាយ​ពេល​ស្ទើរ​រាល់​យប់​​​ដេក​តាម​​សួន​ Central Park ទីក្រុង​ញ៉ូវ​យ៉ក ជាមួយ​​បង្វេច​​តាម​ខ្លួន​ នៅ​​​មិន​ឆ្ងាយ​​ប៉ុន្មាន​ពី​​ផ្ទះល្វែង Park Avenue​ តម្លៃ​​១០លាន​ដុល្លារ​​របស់​​​ខ្លួន ​ដែល​បាន​​រស់​នៅ​តាំង​ពី​តូច​ និង​លក់​​បាត់​។​ ​Friedman-Foote អាយុ​ ៦៣​ឆ្នាំ​​ ​គឺ​ជា​អ្នក​ស្នង​មរតក​​ និង​​ជា​​ចៅ​ស្រី​​របស់​​អ្នក​កែច្នៃ​​គ្រឿង​​វាយនភណ្ឌ​​​​ដ៏​​មាន​ទ្រព្យ​​ម្នាក់​​នៅ​សង្កាត់ Manhattan។ ប៉ុន្តែ​​ពេល​ម្ដាយ​របស់​​អ្នក​ស្រី​បាន​លាចាក​លោក​ ទ្រព្យ​សម្បត្តិ​​​របស់

គ្រួសារ​​ចេះ​​តែ​ហោច​ទៅ​ៗ ដោយ​គ្មាន​ចំណូល។​ អ្នក​ស្រី​​មិន​បាន​​យក​ទ្រព្យ​ទាំង​នោះ​បើក​របរ​រកស៊ី​​អ្វី​​ទេ​ តែ​​បាន​ក្លាយ​ជា​អ្នក​ប្រើ​ប្រាស់​​គ្រឿង​ញៀន បាក់​ទឹក​ចិត្ត រហូត​​ដល់​​ខែ​សីហា​នេះ ​​​អ្នក​ស្រី​​​ត្រូវ​គេ​បណ្ដេញ​​​ចេញ​ពី​ផ្ទះ​ល្វែង ក្លាយ​ជា​​ជនអនាថា​តែម្ដង​។​ គ្រួសារ​​របស់​អ្នក​ស្រី​ធ្លាប់​កាន់​កាប់​អគារ​​ផ្ទះល្វែង​​ Art Decoទំហំ​ ៣៧១​ម៉ែត្រការ៉េ ហើយ​ពេល​​នេះ​​​​វា​មាន​តម្លៃ​ ១០​លាន​ដុល្លារ។ ​ប៉ុន្តែ​លក់​បាន​ត្រឹម​​ ៣លាន​ដុល្លារ​ប៉ុណ្ណោះ ​​ពេល​ម្ដាយ​​របស់​អ្នក​ស្រី​​ទទួល​អនិច្ចកម្ម និង​​ត្រូវ​ចែក​

ទ្រព្យ​ជាមួយ​ប្អូនស្រី​ម្នាក់​ទៀត។​ Friedman-Foote ​បាន​បញ្ចប់​ការ​សិក្សា​​​នៅ​សាកលវិទ្យាល័យ​ Boston University ហើយ​​ជា​​គិលានុបដ្ឋាយិកា និង​បាន​រៀប​ការ​​ជាមួយ​ប្ដី​ទី​មួយ​ ជា​​​បុគ្គលិក​ភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​ FBI តែ​បាន​ចែក​ផ្លូវ​គ្នា ​ដោយ​កូន​ស្រី​​​​អាយុ​ ៣​ឆ្នាំ​ទៅ​​តាម​ប្ដី។ ក្រោយ​បាត់​បង់​ម្ដាយ និង​​ដាច់​ទំនាក់​ទំនង​​ជាមួយ​ប្អូន​ អ្នក​ស្រី Friedman-Foote បាន​​ក្លាយ​ជា​មនុស្ស​បាក់​ទឹក​ចិត្ត​​ និង​ញៀន​ថ្នាំ​​នៅ​អាយុ​ជាង​ ៤០​​​ឆ្នាំ​ដោយ​ប្រើ​​ប្រាស់​ថ្នាំ​ប្រភេទ​ methadone ​បួន​ដង​​ក្នុង​មួយ​សប្ដាហ៍ និង​រហូត​​​ដល់​ពេល​​​៦​ឆ្នាំ។ នៅ​​ឆ្នាំ ២០០០ អ្នក​ស្រី​បាន​រៀបការ​ជាមួយ​​​ប្ដី​បច្ចុប្បន្ន​​​​​ គឺ​លោក Frank អាយុ​ ៥៩​​ឆ្នាំ​​​ជា​​

កម្មករ​សំណង់ និង​បាន​ទិញ​ផ្ទះ​​មួយ​កន្លែង​​នៅ​​សង្កាត់​ Long Island តែ​បាត់​បង់​​ទៅវិញ​​​អំឡុង​វិបត្តិសេដ្ឋកិច្ច រួច​បាន​​ទៅ​ស្នាក់​នៅ​​ក្នុង​ផ្ទះ​មិត្តភ័ក្ដិ​​​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ។ ​ក្រោយ​​ម្ចាស់​​ផ្ទះ​ល្វែង​ ដែល​ជា​មិត្តភ័ក្ដិ​ផ្សំផ្គុំ​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ស្លាប់​ទៅ​ សាច់​ញាតិ​របស់​​​​មិត្តភ័ក្ដិ​នោះ​ សម្រេច​បណ្ដេញ​​​ប្ដី​ប្រពន្ធ​ទាំង​ពីរ​​ចេញ​តែ​​ម្ដង។​ឥឡូវ​នេះ​ ពួក​គេ​សង្ឃឹម​ថា​អាជ្ញាធរ​ក្រុង​​នឹង​ស្វែង​រក​ផ្ទះ​ឲ្យ​ពួក​គេ​ស្នាក់​នៅ​សមរម្យ បើ​ពុំ​ដូច្នោះ​ទេ​ពួក​គេ​នឹង​ស្លាប់​​នា​រដូវ​រងា​ហើយ៕​ ប្រភព៖ បរទេស

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments