Header Ads

ប្រពន្ធចិត្តព្រះ !! ប្ដីទៅឱបថើបស្រីក្មេងរាល់យប់ តែបែរជាមិនខឹងសូម្បីតែបន្តិច តែនាងនិយាយពាក្យប៉ុន្មានម៉ាត់សោះ ធ្វើឲ្យប្ដីរបស់នាងស្បថ…

(បរទេស)៖ បើយោងតាមសារពត៌មានបានចុះសផ្សាយអំពីរឿងរ៉ាវរបស់នារីដ៏ស្រស់ស្អាតម្នាក់ដែលនាងមាន ឈ្មោះថា​ «Gin Onza» ហើយប្ដីរបស់នាងមានឈ្មោះថា «Ben Joseph Catacutan»។

ប្ដីរបស់នាងលោក Ben Joseph Catacutan បានដើរផឹកស៊ីស្រីញីនៅខាងក្រៅផ្ទះ អស់រយះពេល២-៣ថ្ងៃមកហើយ ធ្វើឲ្យនាងរង់ចាំ​ផ្លូវប្តី​នៅឯ​ផ្ទះ​ពោពេញទៅដោយ ទុក​ព្រួយនិងបារម្ភពីប្តី​​យ៉ាងខ្លាំង។

នាង​បាន​Call និងផ្ញើ​សារ​ជាច្រើនលើកច្រើនសាក៏ប៉ុន្តែ ពុំ​ទទួល​ការឆ្លើយតប​មក​នាង​វិញ​ទេ។ ​មិនយូរប៉ុន្មាននាងស្រាប់តែឃើញរូបប្ដីរបស់នាងនៅក្នុងហ្វេសប៊ុក កំពុងតែនៅជាមួយស្រីក្មេងអោបថើបគ្នាយ៉ាងសប្បាយរីករាយជាទីបំផុត ដោយមិនខ្វល់ពីប្រពន្ធដែលកំពុងរង់ចាំបារម្ភពីប្ដីនៅឯផ្ទះឡើយ។

តែពិតជាគូឲ្យចម្លែកណាស់ ដែលនាងបានឃើញរូបភាពប្តីដែលកំពុងតែក្បត់បែបនេះហើយ តែបែជាគ្មានចិត្តខឹងសម្បា សូម្បីតែបន្តិចសោះទ្បើយ លើសពីនេះទៀតថែមទាំងសូមអង្វរលោកប្ដី ឲ្យ​ត្រឡប់មកផ្ទះ​វិញដោយសរសេរសាផ្ញើរទៅប្ដីរបស់នាងដោយក្នុងនោះសរសេរថា «សូម​ផ្ញើ​សារ​មក​ខ្ញុំ​ផង ដែល​ចំពោះ​នរណាម្នាក់​បាន​ស្គាល់​នារី​ម្នាក់​នោះ។ អរគុណ​ណាស់​! ខ្ញុំ​ចង់​អរគុណ​ដល់​នាង​ផ្ទាល់ សម្រាប់​ការមើល​ថែ​ប្តី​របស់ខ្ញុំ ខណៈ​ខ្ញុំ​ពុំ​នៅក្បែរ​គាត់​ ​អូន​កំពុង​រង់ចាំ​បង​នៅឯ​ផ្ទះ។ សូម​ឆាប់​បង្ហើយ​ “កិច្ចការ​ខាងក្រៅ​” ​របស់​បង និង​ឆាប់​មកវិញ​ណា៎​»។

ប្ដីរបស់នាងពេលបានឃើញសារបែបនេះ បែជាប្រញ៉ាប់ប្រញ៉ាល់ មកផ្ទះវិញ ហើយ ចាប់ពីពេលនោះគាត់ក៏ឈប់ដើរបាត់ពីរផ្ទះទៀត ពេលចេញពីធ្វើការគឺមកដល់ផ្ទះ សូម្បីតែមិត្តភក្ដិគែបបួលហៅទៅផឹកស៊ីក៏គេមិនទៅដែរ តើអ្វីទៅដែលធ្វើអោយគាត់កែប្រែបែបនេះ?

នាងពិតជាចិត្តព្រះមែន ពេលឃើញប្ដីនៅជាមួយស្រីថ្មីហើយបែជាមិនខឹងហើយថែនទាំងសូមអង្វរប្ដីអោយមកផ្ទះវិញទៀត៕

ប្រភព៖ Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments