Header Ads

ចប់បាត់ !! មួយគុកស្រីស្អាតតែឯង អ្នកទោស មុខស្អាតពេក ជាប់គុក៤ឆ្នាំត្រូវអ្នកទោសប្រុសរំលោភ ជាង២ពាន់....

មួយគុកស្រីស្អាតតែឯង !!! អ្នកទោស មុខស្អាតពេក ជាប់គុក៤ឆ្នាំត្រូវអ្នកទោសប្រុសរំលោភ ជាង២ពាន់ដង…។ បរទេស៖ ពិតជារឿងរ៉ាវដ៏សែនរន្ធត់ចិត្ត ដែលបានកើតឡើងមកលើ បុរសភេទទី៣ ជនជាតិអូស្ត្រាលីម្នាក់ ឈ្មោះ Marry ដែលរូបគេបានជាប់ចោទពីបទ លួចរថយន្ត ហើយត្រូវតុលាការកាត់ទោស ជាប់ពន្ធនាគារ៤ឆ្នាំ តែរឿងដែលរន្ធត់ចិត្តរបស់នាង បានកើងឡើងមកលើរូបនាង ខណៈកំពុងរស់នៅក្នុងគុក ព្រោះតែរូបស្អាតដូចស្រីពិតៗ ត្រូវអ្នកទោសប្រុសៗ ចាប់រំលោភរហូតដល់២ពាន់ដង នៅក្នុងគុក ។ នាង Marry បុរសភេទទី៣ បានចូលទៅរ់ស់នៅក្នុងគុក ដើម្បី

ប្រែ និងអភិវឌ្ឍន៍ខ្លួនឲ្យទៅជាមនុស្សល្អ តែនាងត្រូវបានប្រុសៗ បៀតបៀនកេរ្តិ៍ខ្មាស និងបង្ខំចាប់រំលោភម្តងហើយម្តងទៀត ព្រោះតែរូបគេមានដើមទ្រូងធំសស្អាត ដូចស្រីពិតៗ។ បើតាមការឲ្យដឹង ពីរូបនាងផ្ទាល់ បានរៀបរាប់ឲ្យដឹងថា នាងពិតជាចង់ស្លាប់ ជាជាងរស់នៅដូចសព្វថ្ងៃនេះ ព្រោះតែជីវិតរបស់នាង ប្រៀបដូចជានៅក្នុងឋាននរកអញ្ចឹង ។ នាងបាននិយាយទៀតថា “នេះជាកន្លែងឋាននរក ខ្ញុំមានអារម្មណ៍ដូចស្លាប់ទាំងរស់អញ្ចឹង វាប្រហែលជាបាបកម្មរបស់ខ្ញុំ ដែលបានសាងមក និងត្រូវទទួលកម្មមកវិញ” ។ ទោះយ៉ាងណា អ្នកទោសម្នាក់នេះ ពិតជាគួរឲ្យអាណិតខ្លាំងណាស់ គេពិតជាមិនចង់មានការរួមរ័ក្ស បែបនេះនោះទេ ហើយច្បាប់ទម្លាប់នៅក្នុងគុក ក៏មិនអនុញ្ញតិឲ្យធ្វើរឿងបែបនេះនោះដែរ តែពួកគេបានចាប់បង្ខំនាង ទោះបីដឹងថាជារឿងខុសច្បាប់ក៏ដោយ ការប្រព្រឹត្តអំពើខុសច្បាប់នៅក្នុងគុក គ្មានច្បាប់ណាដាក់ទោស លើពួកគេបន្ថែមបានឡើយ ៕

**** អានអត្តបទល្អៗបន្ថែម៖ ប្តីប្រពន្ធសេដ្ឋីមួយគូ !!! សុខចិត្តធ្លាក់ខ្លួនក្រក៏ព្រោះតែទទួលចិញ្ចឹមឆ្កែនិងឆ្មាគ្មានផ្ទះសម្បែងជាង ២៥០០ក្បាល ធ្វើអោយជួបបញ្ហារឿងលុយកាក់យ៉ាងខ្លាំង****

ប្តីប្រពន្ធសេដ្ឋីមួយគូ !!! សុខចិត្តធ្លាក់ខ្លួនក្រក៏ព្រោះតែទទួលចិញ្ចឹមឆ្កែនិងឆ្មាគ្មានផ្ទះសម្បែងជាង ២៥០០ក្បាល ធ្វើអោយជួបបញ្ហារឿងលុយកាក់យ៉ាងខ្លាំងកាលពីប៉ុន្មានថ្ងៃមុន អ្នកយកពត៌មានបានធ្វើដំណើរទៅត្រួតពិនិត្យនៅ “ផ្ទះទេពអប្សររបស់ឆ្កែគ្មានផ្ទះសម្បែង” ស្ថិតនៅផ្ទះលេខ ៨៥ ក្រុម ១៣ ឃុំ មួកលេក ស្រុក មួកលេក ខេត្ត ស្រះបុរី ក្រោយបានដឹងថា ផ្ទះមួយខ្នងខាងលើទទួលចិញ្ចឹមឆ្កែនិងឆ្មាគ្មានផ្ទះសម្បែងជាង ២៥០០ក្បាល ធ្វើអោយជួបបញ្ហារឿងលុយកាក់យ៉ាងខ្លាំង។ នៅឯផ្ទះខាងលើឃើញ អ្នកស្រី មណី អាយុ ៥៦ឆ្នាំ អ្នកមើលថែឆ្កែនិថឆ្មាអនាថា អង្គុយយំអាណិតឆ្កែនិងឆ្មា។ ក្រោយពីមានពត៌មានថា

២នាក់ប្ដីប្រពន្ធអ្នកជំនួយចិត្តបុណ្យចិញ្ចឹមឆ្កែឆ្មាអនាថាជាង ២៥០០ក្បាល យកមកចិញ្ចឹមតាំងពីឆ្នាំ ២០០៣ អស់លុយជាង ១០០លានបាត រាល់ថ្ងៃត្រូវត្រៀមអាហារយ៉ាងល្អ បាយថ្លើមមាន់ ទ្រូងមាន់ អាហារកំប៉ុង ថ្នាំបំបាត់ចៃ អោយឆ្កែឆ្មា បរិវេណផ្ទះ ឃុំ បាងក្រាង ស្រុក មឿង ខេត្ត នុនថាក់បុរី។ ពេលចំនួនឆ្កែឆ្មាមានច្រើនឡើង ត្រូវអ្នកស្រុកត្អូញត្អែររឿងព្រុសលូសម្លេងខ្លាំង មានក្លិនឆ្អេះគួបផ្សំជាមួយទឹកជំនន់កាលពីឆ្នាំ ២០១១ ត្រូវប្រើលុយជាង ៣០លាន ទិញដី ៣០រ៉ៃ ក្នុងខេត្ត ស្រះបុរី សាងវិមានអោយឆ្កែឆ្មាអនាថាមួយចំនួនទៅនៅ ដាក់ឈ្មោះថា ‘ ផ្ទះទេពអប្សររបស់សត្វអនាថា ’ ក្រោយពីអស់លុយត្រូវលក់ផ្ទះ លក់ឡាន

អ្នកចិត្តបុណ្យជួយសង្គ្រោះថ្លៃអាហារឆ្កែឆ្មាអនាថា។ អ្នកយកពត៌មានបានទទួលដំណឹងក៏យកអាហារយ៉ាងល្អប្រភេទបាយថ្លើមមាន់ ទ្រូងមាន់ និងអាហារកំប៉ុងរបស់ឆ្កែមកអោយឆ្កែអនាថាជាង ៣០០ក្បាល ។ អ្នកយកពត៌មានបានធ្វើដំណើរទៅផ្ទះលេខ ៨២/៣២ ក្រុម ១០ ឃុំ បាងក្រាង ស្រុក មឿង ខេត្ត នុនថាក់បុរី ក៏បានជួបលោក វិផន វិនីតថោប៉ាក់ថុម អាយុ ៦៧ឆ្នាំ និងអ្នកស្រី អៈណាត់ឆៃ វិនីតថោប៉ាក់ថុម អាយុ ៧០ឆ្នាំ ជាស្វាមីភរិយាគ្នា។ អ្នកស្រីវិផន ពោលថា ខ្លួនមើលថែឆ្កែនិងឆ្មានេះជាង១០ឆ្នាំហើយ រាល់ថ្ងៃដាំបាយយកមកជាមួយថ្លើមនិងទ្រូងមាន់យ៉ាងល្អមក ត្រៀមទឹកនិងថ្នាំកំចាត់ចៃអោយឆ្កែអនាថាមក

ច្រើនជាង ៣០០ក្បាល ព្រោះបើនឹងគិតជាអ្នកអោយត្រូវអោយរបស់ល្អៗ មានថ្លៃចំណាយមួយខែជាង ៨សែនបាត ។ចំណុចចាប់ផ្ដើមដែលត្រូវមកមើលថែឆ្កែអនាថា គឺប្រហែលឆ្នាំ ២០០៣ កូនស្រីច្បងប្រឡងចូលសាកលវិទ្យាល័យធម្មសាស្ត្រ សុំអោយខ្លួនទិញឆ្កែអោយ ទៅមើលនៅផ្សារឃើញថាមានហាងមួយដែលលក់ឆ្កែពូជមួយដែលជាឆ្កែញី តែលក់ក្នុងតម្លៃ ១២០០០បាត ក្នុងមួយក្បាល សុំអោយចុះថ្លៃយ៉ាងណាក៏មិនចុះ ឃើញថាថ្លៃពេកទើបមិនបានទិញអោយ តែឈៀងចូលទៅមើលស្ទើររាល់ថ្ងៃ។ វេលាកន្លងទៅ ឆ្កែនោះចាប់ផ្ដើមឆ្លងមេរោគ មានរាងកាយចុះស្គម ខ្លួនចូលទៅសុំទិញដើម្បីយកទៅព្យាបាល ម្ចាស់ព្រម

អោយតម្លៃ ៣ពាន់បាត ក្រោយពីនោះយកទៅអោយពេទ្យសត្វព្យាបាលអស់លុយជាង ១ម៉ឺនបាត រហូតដល់ជាសះស្បើយធម្មតាឡើងវិញ ។ មានថ្ងៃមួយខ្លួនទៅធ្វើបុណ្យនៅវត្តជិតផ្ទះ ឃើញឆ្កែអនាថារត់ចូលមករក ឆ្កែខ្លះស្គមរហូតដល់ឃើញឆ្អឹង ឆ្កែខ្លះអង្កែស៊ី គិតថាឆ្កែវាប្រាប់មិនបានថាឃ្លានបាយឬស្រេកទឹក ឈឺត្រង់ណា ឆ្កែខ្លះមិនបានស៊ីអាហារមកជាច្រើនថ្ងៃព្រោះឆ្កែដែលរឹងមាំជាងដណ្ដើមស៊ី ទើបខ្លួនចាប់ផ្ដើមយកឆ្កែអនាថាមកចិញ្ចឹមទុកនៅផ្ទះ ដោយអោយអាហារយ៉ាងល្អគ្រប់ពេល ចិញ្ចឹមតាំងពីជាន់ទី ១ ដល់ជាន់ទី ៣ តែត្រូវអ្នកស្រុកត្អូញត្អែររឿងក្លិនឆ្អេះ និងសម្លេងខ្លាំង រហូតដល់ឆ្នាំ ២០១១ កើតមានទឹកជំនន់ទើបខ្លួនទិញដីនៅស្រះបុរីធ្វើផ្ទះអោយពួកឆ្កែឆ្មាអនាថានៅ។ អ្នកស្រីវិផនបន្តទៀតថា ពេលឃើញឆ្កែត្រូវធ្វើបាប ឆ្កែត្រូវឡានបុក ឆ្កែខ្លះកើតអង្កែស៊ី ឆ្កែខ្លះត្រូវអស់ថ្លៃព្យាបាលរាប់ម៉ឺន ឆ្កែដែលត្រូវវះកាត់អស់ដល់ជាង ១សែនបាត មកដល់ថ្ងៃនេះមានឆ្កែទាំងអស់ប្រហែលជាង ២៥០០ក្បាល ឆ្មាប្រហែល ៤០០ក្បាលទៀត ហើយឆ្កែម្ដុំផ្ទះប្រហែល ៣០០ក្បាលទៀត ឆ្មានៅផ្ទះ ៤៤ក្បាលទៀត ប្រើអង្ករមួយខែ ៩០បាវ មានអ្នកចាំមើលថែ ១៥នាក់ មានគ្រូមកពីមហាវិទ្យាល័យមៈហ៊ិដុន ព្រមទាំងនិសិ្សតប្រហែល ៥០នាក់ទៀត មកចាំជួយចាក់វ៉ាក់សាំងការពារពិសឆ្កែឆ្កួតនិងក្រៀវអោយរាល់ឆ្នាំ ត្រូវអស់ថ្លៃចាយវាយប្រហែលជាមួយខែជិតមួយលានបាត មានអ្នកចិត្តបុណ្យរួមបរិច្ចាគខ្លះ ក្នុងមួយខែប្រហែល ៥ម៉ឺនដល់ ១សែនបាត។ កាលពីយប់កន្លងមកស្វាមីទើបលក់ឡានកិនស៊ីម៉ងត៍ ២៥គ្រឿងទៀត ដើម្បីយកលុយសងបំណុលមកចិញ្ចឹមឆ្កែ ពីមុនមានឡានកិនស៊ីម៉ងត៍ដល់ទៅ ២២០គ្រឿង តែត្រូវដកលក់ ពេលនេះនៅសល់តែ ៨០គ្រឿង ផ្ទះដែលនៅរាល់ថ្ងៃនេះលក់ទៅកាលពីឆ្នាំ ២០១៥ បានលុយ ៤៥លានបាត យកទៅសងបំណុលនិងចិញ្ចឹមឆ្កែដូចគ្នា តែអ្នកទិញអោយនៅសិន មិនយូរទៀតខ្លួននិងគ្រួសារត្រូវរើផ្ទះទៅនៅឯស្រះបុរី នឹងយកឆ្កែអនាថាដែលមានជាង ៣០០ក្បាល ម្ដុំផ្ទះទៅនៅជាមួយ រាល់ថ្ងៃនេះជំនួញមិនសូវដំណើរការល្អ តែឆ្កែត្រូវស៊ី មនុស្សត្រូវញ៉ាំ មិនដឹងថានឹងចិញ្ចឹមពួកគេបានយូរប៉ុណ្ណាទៀតទេ ចិញ្ចឹមមកតាំងពីឆ្នាំ ២០០៣ សរុប ១២ឆ្នាំ អស់លុយជាង ១០០លានបាត បើលុយមិនគ្រប់ប្រហែលជាត្រូវលក់ឡានកិនស៊ីម៉ងត៍ទៅទៀតហើយ។ រាល់ថ្ងៃនេះកិច្ចការងារប្រចាំថ្ងៃនៅដល់កណ្ដាលយប់នឹងបើកឡានយកអាហារនិងថ្នាំកំចាត់ចៃទៅអោយឆ្កែទម្រាំរួចរាល់ជិតភ្លឺ ធ្វើបែបនេះមកតាំងពីឆ្នាំ ២០១១ មិនធ្លាប់មានអារម្មណ៍ហត់នឿយ តែដែលនឿយពេលនេះគឺរឿងថ្លៃចាយវាយដែលជាស្រមោលរាល់ថ្ងៃ ចង់សុំក្ដីករុណាអ្នកចិត្តបុណ្យជួយគ្នាបរិច្ចាគអាហារ ឬ លុយដើម្បីបន្តគម្រោងព្រោះលុយដែលមានអស់ទៅបណ្ដើរៗរាល់ថ្ងៃហើយ៕ Admin អានហើយ មានអារម្មណ៍ក្តុកក្តួលណាស់ ដែលប្តីប្រពន្ធសេដ្ឋី សុខចិត្តធ្លាក់ខ្លួនក្រ ដោយសារតែ ចិញ្ចឹមឆ្កែ និងឆ្មា ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments