Header Ads

ល្បិចហួសចិត្តមួយ !!! កូនស្រីបោកលុយឪពុក ជាង៤០ម៉ឺនដុល្លារ ….

កូនស្រីបោកលុយឪពុក ជាង៤០ម៉ឺនដុល្លារ ដោយប្រើល្បិចហួសចិត្តមួយ បុរស​ជា​ឪពុក​ម្នាក់​រស់​នៅ​ប្រទេស​ចិន បាន​ព្យាយាម​ទាក់​ទង​ទៅ​កូន​ស្រី​ដែល​រស់នៅ​ប្រទេស កាណាដា បន្ទាប់​ពី​នាង​ លួច​លុយ​ជាង ៣ លាន​យ័ន (៤៧៦ ៥៥០ ដុល្លារ) និង​ផ្ដាច់​ការ​ទាក់ទង​ទាំង​អស់​ពី​ខ្លួន។ ឪពុក និង​កូន​ស្រី​ខាង​លើ មាន​បញ្ហា​ក្នុង​គ្រួ​សារ​ចាប់​តាំង​ពី​នាង​មាន​អាយុ ៧ ឆ្នាំ មក​ម្ល៉េះ នៅ​ពេល​ដែល​លោក​លែង​លះ​ជាមួយ​ប្រពន្ធ។ ដោយ​មាន​អារម្មណ៍​ខុស​ឆ្គង​ជាមួយ​កូន​ស្រី លោក​ព្យាយាម​ឲ្យ​អ្វី​គ្រប់​យ៉ាង​ដែល​នាង​ចង់​បាន។ លោក​បាន​សន្សំ​ប្រាក់​ជាង ៣ លាន​យ័ន សម្រាប់​ថ្លៃ​សិក្សា និង​រស់​នៅ​ប្រទេស កាណាដា តាម​សំណើ​របស់​កូន​ស្រី

ទៀតផង។ ប៉ុន្តែ រយៈ​ពេល​មួយ​សប្ដាហ៍​ក្រោយ​ពី​នាង​ទៅ​ដល់​ កាណាដា ឪពុក​ក៏​ដឹងឃើញ​ថា កូន​ស្រី​បាន​លួច​ផ្ទេរ​លុយ​ទាំង​អស់ ទៅ​ក្នុង​គណនី​របស់​នាង។ លើស​ពី​នេះ​ទៀត វា​ជា​រឿង​ដ៏​រន្ធត់​មួយ ដោយ​កូន​ស្រី​មិន​បាន​ទុក​លុយ​សម្រាប់​ការ​សិក្សា​នោះ​ទេ តែ​បែរ​ជា​ចំណាយ​ទៅ​សណ្ឋាគារ​ផ្កាយ​ប្រាំ , ភោជនីយដ្ឋាន​ថ្លៃ​ៗ និង​របស់​ទំនើប​ៗ​ជា​មួយ​មិត្ត​ប្រុស​ទៅ​វិញ។ ក្រោយ​ពី​ដឹង​រឿង​ទាំង​នេះ ឪពុក បាន​ព្យាយាម​ទាក់​ទង​ទៅ​កូន​ស្រី​ជា​ច្រើន​លើ​កច្រើន​សារ និង​គំរាម​ថា បើ​នាង

ត្រលប់​មក​វិញ​ជាមួយ​លុយ​ទាំង​នោះ​ទេ លោក​នឹង​បង្ហោះ​រឿង​រ៉ាវ​ទាំង​អស់​ទៅ​លើបណ្ដាញ​សង្គម Weibo។ ផ្ទុយទៅវិញ ជា​លទ្ធផល កូន​ស្រី​មិន​ត្រឹម​តែ​មិន​ឆ្លើយ​តប​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ផ្ដាច់​ទំនាក់​ទំនង​ទាំង​អស់​ពី​ឪ​ពុក​តែម្តង។ ការ​រៀប​រាប់​ទាំង​អស់​របស់​ឪពុក​ខាង​លើ ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​មាន​ប្រតិកម្ម​ផ្សេង​ៗ​គ្នា។ អ្នក​ខ្លះ សម្ដែង​ភាព​តក់​ស្លុត​ចំពោះ​ទង្វើ​ដ៏​ចិត្ត​ដាច់​បំផុត​របស់​កូន​ស្រី ចំណែក​អ្នក​ខ្លះ​ទៀត​​ថា រឿង​ទាំង​អស់​នេះ​ គឺ​ជា​កំហុស​របស់​ឪពុក​ទាំង​ស្រុង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments