Header Ads

ព្រានព្រៃឃើញដានជើងសត្វចម្លែក ស្រាប់តែដាក់អន្ទាក់ទាំងយប់ លុះព្រឹកឡើងទៅមើលទើបដឹងថា…

ចិន៖ ស្ទើរមិនគួរអោយជឿ! នៅក្រោយផ្ទះព្រានព្រៃម្នាក់ដែលនៅលើភ្នំគាត់តែងតែឃើញស្នាមដានជើងចម្លែកៗនៅក្រោយផ្ទះរបស់គាត់ បើតាមបទពិសោធន៏ផ្ទាល់របស់គាត់ ប្រាកដជាសត្វចម្លែកណាមួយហើយ ប៉ុន្តែគាត់ហាក់ពុំបានស្គាល់ច្បាស់ថាជាសត្វអ្វីឡើយ លុះប៉ុន្មានថ្ងៃក្រោយគាត់នៅតែបន្តឃើញដានជើងបែបនេះដដែលៗ ថែមទាំងច្រើនជាងមុន គាត់ច្បាស់ក្នុងចិត្តថាមិនមែនមានតែមួយទេ ប្រហែលមកទាំងវ៉ូងក៏អាចថាបាន បែបនេះសាកដាក់អន្ទាក់តិចមើល ថាតើជាសត្វអ្វីអោយពិតប្រាកដទៅ?

លុះថ្ងៃបន្ទាប់គាត់ក៏បានត្រៀមអន្ទាក់មួយសម្រាប់ដាក់សត្វ លុះក្រោយពីធ្វើហើយ យប់ឡើងស្រាប់តែលឺសូរសម្លេងខ្លាំងៗ ផាំងៗនៅក្រោយផ្ទះគាត់ដែលជាកន្លែងដែលគាត់បានដាក់អន្ទាក់នោះ។ ទើបគាត់ប្រាកដក្នុងចិត្តថាប្រហែលជាវាជាប់អន្ទាក់ហើយ តែមិនអីទេចាំព្រឹកចាំទៅមើល ព្រោះវាមិនអាចរួចផុតពីអន្ទាក់គាត់ឡើយ។ លុះព្រឹកឡើងគាត់ក៏បានទៅមើលថាតើជាសត្វអ្វី? គាត់មានការចម្លែកក្នុងចិត្តណាស់ព្រោះមើលទៅដូចជាដបទឹកសុទ្ធម៉េចមិនដឹងទេ? ក្រោយពិនិត្យមើលច្បាស់ហើយគាត់រន្ធត់ចិត្តណាស់ ព្រោះជាសត្វពង្រូលដែលជាសត្វគួរអោយអាណិតយ៉ាងខ្លាំង។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments