Header Ads

ព្រឺរោមណាស់ !! រូបម៉ាឡាកាំងកូនក្រមុំ ដែលមើលទៅដូចជាសាកសពមនុស្ស ត្រូវបានគេនិយាយថាគឺជា កូនស្រីម្ចាស់ហាងដែលបានស្លាប់

ព្រឺក្បាល អំពីរូបម៉ាឡាកាំងកូនក្រមុំ ដែលមើលទៅដូចជាសាកសពមនុស្ស ត្រូវបានគេនិយាយថាគឺជា កូនស្រីម្ចាស់ហាងដែលបានស្លាប់

ហាងលក់សំលៀកបំពាក់កូនក្រមុំ ដ៏ល្បីឈ្មោះមួយកន្លែង ដែលនៅចំកណ្តាលទីក្រុង Chihuahua ប្រទេសម៉ិចស៊ីកូ, បានក្លាយទៅជាប្រធានបទក្តៅ បន្ទាប់ពីលេចលឺពាក្យចចាមអារ៉ាមថា ម៉ាឡាកាំងដែលដាក់តាំងបង្ហាញ សម្លៀលបំពាក់កូនក្រមុំនោះ មើលទៅហាក់ដូចជាសាកសពរបស់មនុស្ស។

ហាងលក់សម្លៀកបំពាក់កូនក្រមុំ «La Popular» នោះបើករយៈពេល ៨៨ ឆ្នាំមកហើយ, អតិថិជនរបស់ហាងនោះ តែងតែចាប់អារម្មណ៍ទៅលើរូបម៉ាឡាកាំង ដូចមនុស្សមែនទែន ដែលស្លៀករ៉ូបកូនក្រមុំពណ៌ស។ ពួកគេតែងតែគិតថា ម៉ាឡាកាំងនោះពិតជាខ្មោចមុំាមី ច្រើនជាងតុក្តតាប្លាស្ទិក។

ពាក្យចចាមអារ៉ាមបាននិយាយថា, រូបម៉ាឡាកាំងដែលមានឈ្មោះថា, «La Pascualita» គឺជាកូនស្រីរបស់ម្ចាស់ហាង ដែលបានស្លាប់ទៅ ហើយម្ចាស់ហាងស្រលាញ់ និងស្តាយកូនស្រីខ្លាំងពេក ក៏ចាក់ថ្នាំរក្សាទុក ហើយធ្វើជារូបម៉ាឡាកាំង នៅក្នុងហាងតែម្តង។

La Pascualita ចាប់ផ្តើមបង្ហាញខ្លួននៅក្នុង ហាងសម្លៀកបំពាក់កូនក្រមុំនេះ លើកដំបូងនៅក្នុងឆ្នាំ ១៩៣០។រឿងរ៉ាវក៏ចាប់ផ្តើមល្បីតៗគ្នាថា រូបម៉ាឡាកាំងនោះមានមុខមាត់ ស្រដៀងគ្នាទៅនឹងម្ចាស់ហាង ដែលមានឈ្មោះថា Pascuala Esparza។យោងតាមប្រពភព័ត៌មាន បានអោយដឹងថា, កូនស្រីរបស់ Pascuala បានស្លាប់នៅក្នុងថ្ងៃ រៀបអាពាហ៍ពិពាហ៍របស់នាង ដោយសារតែពីងពាងពិសខាំ។ហេតុដូច្នេះហើយបានជា គ្រប់គ្នាមានការសង្ស័យថា La Pascualita គឺពិតជាកូនស្រីម្ចាស់ហាង ដែលបានស្លាប់នោះមែន។

ទោះបីជាយ៉ាងណាក៏ដោយ, អ្នកស្រី Pascuala ដែលជាម្ចាស់ហាង បានបដិសេធនូវ ពាក្យចចាមអារ៉ាមទាំងនោះ ប៉ុន្តែគ្មាននរណាម្នាក់ ជឿពាក្យរបស់អ្នកស្រីនោះទេ ព្រោះម៉ាឡាកាំងនោះពិតជាដូច កូនស្រីរបស់អ្នកស្រី ដែលស្លាប់នោះខ្លាំងណាស់។អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺ ម៉ាឡាកាំងនោះត្រូវបានគេនិយាយថា វាបានផ្លាស់ទីដោយខ្លួនឯងនៅពេលយប់ ហើយប្រសិនបើអ្នក ទៅជិតម៉ាឡាកាំងនោះ នៅពេលយប់, អ្នកនឹងមានអារម្មណ៍ថា ភ្នែករបស់នាងកំពុងសំលឹងមើលអ្នក ហើយដើរតាមអ្នក។

អ្វីដែលគួរអោយកត់សម្គាល់នោះគឺថា មានតែម្ចាស់ហាង ហើយនឹងបុគ្គលិកពីរបីនាក់តែប៉ុណ្ណោះ ដែលអនុញ្ញាតអោយស្លៀកពាក់ រឺដោះសំលៀកបំពាក់ចេញពី រូបម៉ាឡាកាំងនោះ។បុគ្គលិកហាងម្នាក់ ដែលមានឈ្មោះថា Sonia Burciaga ដែលជាអ្នកទទួលខុសត្រូវ ក្នុងការផ្លាស់ប្តូរសំលៀកបំពាក់អោយ La Pascualita ពីរដងក្នុងមួយសប្តាហ៍ បាននិយាយថា, «រាល់ពេលដែលខ្ញុំទៅជិត Pascualita, ដៃរបស់ខ្ញុំបែកញើស។ ដៃរបស់នាងពិតជាដូចមែនទែនចឹង ហើយនៅលើជើងរបស់នាង ថែមទាំងមានសរសៃទៀតផង។ ខ្ញុំជឿថានាងគឺជាសាកសពមែនទែន»។

វាពិតជាគួរអោយព្រឺក្បាលខ្លាំងណាស់ នៅពេលដែលសំលឹងមើលដៃរបស់នាង។ សូម្បីតែមើលត្រឹមរូបថតក៏ ដៃរបស់នាងមើលទៅពិតជាដូចមែនទែនអ៊ីចឹង។ ម្រាមដៃរបស់នាងពិតជាមានសរសៃ ដូចដៃមែនទែនចឹង។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments