ផ្អើលពេញFB !!! ធ្វើឲ្យប្រុសៗជ្រួលជ្រើម ខណៈអ្នកម៉េម៉ាយរូបស្រស់សាច់សខ្ចីម្នាក់ ប្រកាសរើសប្តីតាមហ្វេសប៊ុក

ផ្អើលពេញFB ធ្វើឲ្យប្រុសៗជ្រួលជ្រើម ខណៈអ្នកម៉េម៉ាយរូបស្រស់សាច់សខ្ចីម្នាក់ ប្រកាសរើសប្តីតាមហ្វេសប៊ុក


ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិសេសបុរសៗជាច្រើនកំពុងជ្រួលជ្រើមនៅមិនសុខ បន្ទាប់ពីបានទទួលដំណឹងថា ស្ត្រីមេម៉ាយរូបស្រស់ សាច់ខ្ចី ម្នាក់ បានសម្រេចប្រកាសរើសគូគាប់ភ្ជាប់និស្ស័យ (ប្តី) តាមរយៈហ្វេសប៊ុក។អ្នកមេម៉ាយចាយរាងដែលប្រកាសរើសប្តី ខាងលើនេះ មានឈ្មោះ សុវណ្ណនី អាយុ៣៧ឆ្នាំ មុខរបរអាជីករនៅផ្សារបឹងកេងកង ជាស្ត្រីមេម៉ាយមានកូនស្រី២នាក់ ក្នុងបន្ទុក និងមានគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Sok Kaka។


យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកមេម៉ាយ សុវណ្ណនី កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ បានបង្ហោះរូបថតផ្ទាល់ខ្លួនជាច្រើនសន្លឹក ព្រមទាំងសរសេរសារបញ្ជាក់ថា “ខ្ញុំ សុវណ្ណនី អាយុ៣៧ឆ្នាំ (ថតកាម៉េរាហ្សីន) កំពស់១,៥០ម ជាអ្នកលក់ដូរតិចតួច មានកូន២នាក់ សុំប្រកាសចង់បានស្វាមីម្នាក់ ដែលមានអាយុចាប់ពី៣៥ឆ្នាំឡើងទៅ មានការងារត្រឹមត្រូវ និងនៅលីវ បើបងៗមានចំណាប់អារម្មណ៍ចង់បានប្រពន្ធ សូមទំនាក់ទំនងតាមឆាត FB បាន Thanks… Please share ”។


ជាមួយនេះ អ្នកនាងស៊ិន ឧត្តមផល្លា ក៏បានបង្ហោះសារមួយតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងផងដែរថា ៖វាគ្មានអីចម្លែកទេ បើគ្រាន់តែប្រកាសរកប្តីតាមFB ព្រោះជាសិទ្ធិសេរីភាពរបស់មនុស្សរៀងៗខ្លួន បន្តិចទៀត ប្រហែលជាដល់វេនខ្ញុំប្រកាស់រកប្តីដែរហើយ ។


“សេចក្តីជូនដំណឹង និងសូមប្រកាសជាចំហ ប្អូនស្រីម្នាក់នេះមានឈ្មោះថា សុវណ្ណនី អាយុ៣៧ឆ្នាំ កំពស់១,៥០ម ប្អូនស្រីប្រកាសចង់បានស្វាមី រៀបការត្រឹមត្រូវ សព្វថ្ងៃនេះ ប្អូនស្រីជាស្ត្រីម៉េម៉ាយ មានកូនពីរនាក់ ប្អូនស្រីប្រកបមុខរបរជាអ្នកលក់សំលៀកបំពាក់បុរសគ្រប់ប្រភេទ និងមានលក់ស្បែកជើង កាបូបខ្សែក្រវាត់។ ប្អូនស្រីត្រូវការស្វាមីដែលមិនប្រកាន់ថាប្អូនជាស្ត្រីម៉េម៉ាយ អាយុចាប់ពី៣៥ឆ្នាំឡើង និងមានមុខរបរសមរម្យ។ សូមជំរាបថា នេះមិនមែនជាការចុះផ្សាយលេងសើចទេ នេះគឺជាការពិត ហើយសូមបងប្អូនទាំងអស់គ្នាកុំសើចយំគាត់ គួរតែសរសើរនិងលើកទឹកចិត្តគាត់ ដែលគាត់មានភាពក្លាហាន។


តាមពិតគាត់ជា ហ្វ្រេនក្នុង Facebook ខ្ញុំយូរហើយ គាត់ជាមនុស្សស្អាតបាត និងមានមុខរបរត្រឹមត្រូវ ប្រសិនបើបងប្អូន បុរសៗណាមានចំណាប់អារម្មណ៍ ចង់បានភរិយា អាចទំនាក់ទំនងមកកាន់អាខោន Facebook គាត់ផ្ទាល់ ដែលមានឈ្មោះជាអក្សរឡាតាំង Sok Kaka បញ្ជាក់ ៖ ខុសត្រូវយ៉ាងណា សូមសាមីខ្លួនខាងស្រីគិតឱ្យបានច្បាស់ កុំឱ្យខុសបន្ទោសមកពីអ្នកផុស ខ្ញុំបានតែជួយបង្ហាញ តែអ្វីផ្សេងឋិតនៅលើសាមីខ្លួន…”។


បន្ទាប់ពីមានការបង្ហោះដំណឹងជ្រើសរើសស្វាមីតាមហ្វេសប៊ុករួចមក គេឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ទាំងប្រុសទាំងស្រី បានទំនាក់ទំនងសុំរាប់អានជាមិត្តជាមួយនឹងម្ចាស់គណនីហ្វេសប៊ុក Sok Kaka យ៉ាងច្រើនរហូតដល់រាប់ពាន់អ្នក។


ក្នុងនោះម្ចាស់គណនី Sok Kaka បានសរសេរថា “អរគុណហ្វេនទាំងអស់ដែលស្រឡាញ់រាប់អាន កាកា ទាំងអស់គ្នា អ៊ែតមកច្រើនមែនទែន សុំការស្រឡាញ់រាប់អាននេះមានជាអមតៈ និងជារៀងរហូតតទៅ…”។យ៉ាងណា គេនៅមិនទាន់ដឹងថា តើមានបុរសប៉ុន្មាននាក់ដែលកំពុងដាក់ពាក្យសម្រាប់ការជ្រើសរើសមួយនេះ ហើយតើបុរសណាម្នាក់ ដែលមានសមត្ថភាពគ្រប់គ្រាន់ និងមានសំណាងអាចគ្រងបេះដូងអ្នកមេម៉ាយរូបស្រស់ខាងលើនេះបាន…?៕











Post a Comment