Header Ads

ឃើញហើយព្រឺក្បាល !! នេះជាអ្វីដែលគេបានរកឃើញក្នុងបន្ទប់ Michael Jackson ក្រោយពីការការស៊ើបអង្កេតថ្មីៗនេះ

ត្រឡប់​ទៅ​ឆ្នាំ ២០០៣ នៅពេលដែល​តារាចម្រៀង​ប៉ុប Michael Jackson ត្រូវបាន​ចោទប្រកាន់​បទ​រំលោភ​ផ្លូវភេទ​អនីតិជន អាជ្ញាធរ​បាន​រកឃើញ​របស់​ដ៏​ចម្លែក​មិន​ធ្លាប់​ឃើញ​នៅក្នុង​ផ្ទះ​របស់គាត់​។​

​​ពួកគេ​បាន​រកឃើញ​ម៉ា​ណា​កាំ​ង​ និងតុក្កតាជាច្រើន​មើលទៅ​ដូចជា​កូនក្មេង​អ៊ីចឹង​ ដែលត្រូវបានស្លៀកពាក់ដោយអាវផាយ និងស្បែកជើងនារីៗ

ដែលតុក្កតាមួយចំនួនត្រូវបានដាក់អង្គុយដូចជាពួកគេកំពុងនិយាយគ្នាដូច្នេះអញ្ចឹង។

តុក្កតាមួយក្នុងចំណោមតុក្កតាជាច្រើន ត្រូវបានគេដាក់ឲ្យឈរនៅលើកំពូលបល្ល័ង្កពណ៌ក្រហម និងនិងពណ៌មាស ដែលមើលទៅហាក់បីថូចជាស្តេចអញ្ចឹងនោះដែរ។

ការស៊ើបអង្កេតនេះក៏ត្រូវបានបង្ហើបឱ្យដឹងជាលើកដំបូងដែលនេះជាកន្លែងសម្ងាត់របស់ស្តេចចម្រៀងប៉ុប ដែលលាក់នៅខាងក្រោយបន្ទប់គេងរបស់គាត់ហើយបានបិទទ្វារបិទជិតជាមួយនឹងសោរទង្គិចបី។

នៅទីនេះជាកន្លែងដែលគាត់បានរក្សាទុកវត្ថុអនុស្សាវរីយ៍ដូចជា រូបថតដែលបានចុះហត្ថលេខារបស់លោក Macaulay Culkin ដែលរួមមានសារដែលសរសេរថា “កុំទុកខ្ញុំនៅផ្ទះតែម្នាក់ឯង” ។

របាយការណ៍របស់ប៉ូលីសបានអះអាងថានៅបន្ទប់គំនូរ និងបន្ទប់ទឹករបស់ Jackson គេបានរកឃើញរូបតុក្កតាក្មេងៗទាំងនោះចំនួនប្រាំពីរ ទៀត ដែលបង្ហាញពីក្មេងប្រុសនៅក្នុងវ័យជំទង់ ដែលអាក្រាតកាយទាំងស្រុង ឬពាក់កណ្តាល។

ការប្រមូលដ៏គួរឱ្យភ័យខ្លាចនេះត្រូវបានគេរកឃើញនៅក្នុងបន្ទប់រាយប៉ាយដែលពោរពេញទៅដោយវត្ថុអនុស្សាវរីយ៍របស់ក្រុមហ៊ុន Disney និងរបស់ក្មេងលេង។

​​

យោងតាម​វេ​ប​សាយ Acid Cow វា​ជា​បណ្តុំ​រូបចម្លាក់​ដ៏​គួរឱ្យ​ព្រឺរោម​បំផុត ដែល​គេ​មិន​ធ្លាប់​រកឃើញ​ពីមុន​៕

សូមទស្សនារូបភាពដូចខាងក្រោម៖

រក្សាសិទ្ធិដោយ៖ KH Empire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments