Header Ads

សូមជួយ share បន្តផង !! រកបានហើយ ថ្នាំសក្តិសិទ្ធសម្រាប់អ្នកទឹកនោមផ្អែម

រកបានហើយ ថ្នាំសក្តិសិទ្ធសម្រាប់អ្នកទឹកនោមផ្អែម សូមជួយ share បន្តផងក៏ដូចជាការធ្វើបុណ្យផងដែរ! បងប្អូនគ្រាន់តែយកយកម្រះធម្មជាតិ (គ្មានជាតិគីមី) យកមកធ្វើតាមវិធីសាស្រ្តខាងក្រោមនេះ

– យកម្រះធម្មជាតិ (គ្មានជាតិគីមី) មកចិត និងឆ្កឹះគ្រាប់របស់វាចេញ។ ហាន់ជាចំណិតស្តើងៗតូចៗ ហើយយកវាទៅហាលថ្ងៃឲ្យស្ងួត រួចយកម្រះស្ងួតមកកិនអោយក្លាយជាម្សៅ។

– វិធីប្រើប្រាស់គឺ យកម្សៅម្រះមួយស្លាប្រពាកាហ្វេ ឆុងជាមួយទឹកក្តៅដាំពុះចំនួនមួយកែវ។ ពិសាទឹកតែម្រះនេះ ចំនួនពីរដងក្នុងមួយថ្ងៃ នៅក្រោយពេលញ៉ាំបាយ ឬពេលព្រឹកព្រលឹម និងមុនពេលចូលគេង។ រយៈពេល១ខែ គឺធានាថាជាតិស្ករនៅក្នុងឈាមរបស់លោកអ្នក នឹងត្រឡប់ទៅរកភាពដើមវិញ។ នៅពេលឆុង អាចបន្ថែមម្សៅរមៀតបន្តិចគឺកាន់តែប្រសើរ។ *** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សេចក្តីបន្ថែមអំពីម្រះ:

ម្រះ​គឺជា​អាហារ​រុក្ខជាតិ​ប្រពៃ​បំផុត​មួយ​ដែល​ជួយ កែលម្អ​លក្ខខណ្ឌ​ជំងឺ​ទឹកនោមផ្អែម​និង​ជាតិពុល​ក្នុង​ឈាម។

ក្នុង​ចំណោម​បន្លែ​ឯទៀត ផ្លែម្រះ​មិន​សូវ​ពេញនិយម​ទេ ដោយសារ​រសជាតិ​មិន​គួរ​ឲ្យ​ចង់​បរិភោគ​របស់​វា​។ ប៉ុន្តែ​ដូចជា​ឱសថ​រសជាតិ​ល្វីង​គ្រប់​យ៉ាង បន្លែ​នេះ​គឺជា​រ៉ែ​មាស​ដែល​ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព ជាពិសេស​ទឹក​ដែល​យក​ពី​ផ្លែម្រះ​មាន​ប្រយោជន៍​សម្រាប់​ជំងឺ​ជាច្រើន​មុខ ដូចជា​ទឹកនោមផ្អែម និង​ជំងឺ​ឆ្លង​ជាច្រើន​ទៀត​។ ក្រៅពី​នេះ​អត្ថប្រយោជន៍​ដ៏ល្បី​របស់​ផ្លែម្រះ​គឺ​ជួយ​រក្សា​កម្រិត​ជាតិស្ករ​នៅក្នុង​ឈាម​។

ប្រយោជន៍​ជា​អាហារូបត្ថម្ភ

ផ្លែម្រះ​មាន​កាឡូរី​ទាប ប៉ុន្តែ​សម្បូរ​ដោយ​សារធាតុ​បម្រុង​រាងកាយ​។ វា​ជា​ប្រភព​នៃ​វីតាមីន B1 B2 B3 C ម៉ាញ៉េស្យូម វីតាមីន​បណ្តុះ​កោសិកា ស័ង្កសី ផូស្វ័រ ម៉ង់កាណែស និង​មាន​សរសៃ​ហ្វៃប៊ើ​អាហារ​កម្រិត​ខ្ពស់​។ វា​សម្បូរ​ជាតិ​ដែក មាន​សារធាតុ​បេតាការ៉ូតែន ​(beta-carotene​) ពីរ​ដង​នៃ​ផ្កា​ខាត់ណា​ពណ៌​ខៀវ ជាតិ​កាល់ស្យូម​ពីរ​ដង​នៃ​ស្ពៃខ្មៅ និង​មាន​ពីរ​ដង​នៃ​ជាតិ​ប៉ូតាស្យូម​ផ្លែ​ចេក​។

ម្រះ​មាន​ធាតុ​ផ្សំ​ប្រឆាំង​ទឹកនោមផ្អែម​សំខាន់​តែ​មួយ ដែល​ត្រូវ​បាន​គេ​អះអាង​ថា​មាន​ផលប៉ះពាល់​ខ្វះ​ជាតិស្ករ​ដែល​គេ​ហៅថា​សារធាតុ​គីមី​របស់​ម្រះ​(ការ៉ាទីន)។ មាន​សមាសធាតុ​ដូច​អាំងសូលីន​មួយ​ទៀត ដែល​គេ​ស្គាល់​ថា ជា​ជាតិ Polypeptide P ដែល​ត្រូវ​បាន​អះអាង​ថា អ្នក​ជំនួស​អាំងសូលីន នៅក្នុង​អ្នក​ជំងឺ​ទឹកនោមផ្អែម​ខ្លះ​។

ប្រយោជន៍​សម្រាប់​សុខភាព

មាន​ផ្លែឈើ​និង​បន្ថែ​តិចតួច​ណាស់ ដែល​ផ្តល់​អត្ថប្រយោជន៍​ខាង​សុខភាព​ច្រើន​សម្រាប់​ជំងឺ​ទាំងនេះ ដូចជា​ផ្លែម្រះ។

ជំងឺឈាមរត់ៈ ទឹកម្រះ មាន​ប្រយោជន៍​ខ្ពស់​សម្រាប់​ព្យាបាល​ជំងឺ ឈាម​រត់ ដូច​ជំងឺ​ឈាម​ពុះ និង​ការ រមាស់​ដោយសារ​ជាតិពុល​ក្នុង​ឈាម។

លាយ​ទឹកម្រះ​ស្រស់​៣០​មិល្លីលីត្រ ជាមួយ​ទឹកក្រូចឆ្មារ​។ ក្រេប​វា​ចូល​យឺតៗ​នៅពេល​ពោះ​ទទេ​ជា​រៀងរាល់​ថ្ងៃ ចន្លោះ​ពី​៤​ខែ ទៅ​៦​ខែ​អ្នក​នឹង​ឃើញ​ពី​ភាព​ប្រសើរ​ឡើង​នៃ​ជំងឺ​របស់​អ្នក​។

ជំងឺអាសន្នរោគៈ នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​អាសន្នរោគ យក​ទឹក​ស្លឹកម្រះ​ពីរ​កូន​ស្លាបព្រា លាយ​នឹង​ទឹក​ខ្ទឹមបារាំង​ស​ពីរ​កូន​ស្លាព្រា​ពេញ និង​ទឹកក្រូចឆ្មារ​មួយ​កូន​ស្លាប​ព្រា​។ ផឹក​ល្បាយ​នេះ​ជា​រៀងរាល់​ថ្ងៃ រហូត​ដល់​ស្ថានភាព​ជំងឺ​របស់​អ្នក​បាន​ធូរស្បើយ​។

ជំងឺ​ទឹកនោមផ្អែមៈ ផ្លែម្រះ មាន​ផ្ទុក​សារធាតុ​ខ្វះ​ជាតិ​ស្ករ​(អាំងសូលីន​រុក្ខជាតិ​)​ដែល​មាន​ប្រយោជន៍​ក្នុង​ការ​កាត់បន្ថយ​កម្រិត​ជាតិស្ករ​នៅក្នុង​ឈាម​និង​ទឹកនោម​។ ទឹកម្រះ​ត្រូវ​បាន​បង្ហាញ​ថា ធ្វើឲ្យ​ប្រសើរ​យ៉ាងខ្លាំង​ដល់​ការ​អនុគ្រោះ​ជាតិស្ករ​ដោយ​មិន​បាន​បង្កើន​កម្រិត​អាំងសូលីន​នៅក្នុង​ឈាម​ឡើយ​។

ថាមពលៈ ការ​ពិសា​ទឹក​ផ្លែម្រះ​បាន​បង្ហាញ​នូវ​កម្រិត​ថាមពល​និង​អានុភាព​ល្អ​ប្រសើរ​។

បញ្ហាភ្នែកៈ ​សារធាតុ​បេតាការ៉ូតែន និង​គុណភាព​ជាច្រើន​ទៀត​នៅក្នុង​ផ្លែម្រះ​ធ្វើឲ្យ​វា​ក្លាយ​ជា​ផ្លែឈើ- បន្លែ​ល្អ​បំផុត​មួយ ដែល​ជួយ​សម្រាល បញ្ហា​ភ្នែក​និង​កែលម្អ​គំហើញ​របស់​ភ្នែក​។

រោគ​សន្លាក់ឆ្អឹងៈ ទឹកម្រះ​គឺ​លាង​សម្អាត​ថ្លើម​។ វា​ជួយ​សម្អាត​ឈាម​មាន​ជាតិពុល ជួយ​កែលម្អ​ចលនា​ឈាម​រត់ និង​ជួយ​កាត់បន្ថយ​ការ​ឈឺ​សន្លាក់​ឆ្អឹង​។

ជំងឺ​ឈឺ​ក្បាល​ធេងធោងៈ ទឹកម្រះ មាន​ប្រយោជន៍​ដើម្បី​ព្យាបាល​ការ​ឈឺក្បាល​ធេងធោង ដោយសារ​ពុល​ជាតិ​ស្រវឹង និង​ស្រា​។ វា​ក៏​ជួយ​លាង​សម្អាត ជួសជុល និង​ចិញ្ចឹម​ជំងឺ​ថ្លើម ដោយសារ​ការ​ញ៉ាំ​ស្រា។

ជួយ​ប្រព័ន្ធ​ភាពស៊ាំៈ​ទឹក​ល្វីង​នេះ​ក៏​អាច​ជួយ​កសាង​ប្រព័ន្ធ​ភាព​ស៊ាំ​នៅក្នុង​រាងកាយ​របស់​អ្នក​ដែរ និង​បង្កើន​ការ​ការពារ​រាងកាយ​របស់​អ្នក​ទប់ទល់​ការ​ឆ្លង​ជំងឺ។

ជំងឺផ្លូវដង្ហើមៈ យក​ទឹកម្រះ​៦០​មិលី្លលីត្រ​ស្រស់ៗ លាយ​ជាមួយ​ទឹកឃ្មុំ​មួយ​ពែង​ដោយ​លាយ​នឹង​ទឹក​។ ផឹក​វា​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ជួយ​ព្យាបាល​ជំងឺ​ហឺត ជំងឺ​រលាក​ទងសួត​និង​រលាក​បំពង់ក​។

ជំងឺ​ជាតិពុល​ក្នុង​ឈាមៈ ផ្លែម្រះ​ផ្ទុក​នូវ​គុណប្រយោជន៍​ជាច្រើន ដែល​សម្អាត​ជាតិពុល​ពី​ក្នុង​ឈាម​។ ផឹក​ពីរ​កូន​ស្លាប​ព្រា​ជា​រៀងរាល់​ថ្ងៃ​ដើម្បី ជួយ​លាង​សម្អាត​ថ្លើម ហើយ​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​កម្ចាត់់​ជំងឺ​ខាន់​លឿង​ដូច​គ្នា​ដែរ៕

ប្រភព: អ៊ាង សុផល្លែត

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments