Header Ads

អ្នកមានអក្សរ X នៅចន្លោះខ្សែរបន្ទាត់ទាំងពីរ អនាគតមិនត្រឹមតែជាអ្នកមានដល់កំពូលនោះទេ ថែមទាំងមានអំណាចធំទៀតផង!

ការមើលលើខ្សែបាតដៃនេះ មិនត្រឹមតែជំនឿរបស់អាស៊ីប៉ុណ្ណោះទេ វាជាវិធីបុរាណមួយ ដែលជនជាតិអេហ្ស៊ីប និងជនជាតិក្រិច ប្រើសម្រាប់ទស្សទាយន៍អនាគតរបស់មនុស្សតាំងពីជំនាន់មុនមកម្ល៉េះ។

ជាក់ស្តែងយោងតាមកំណត់ត្រាប្រវត្តិសាស្រ្ត កាលពីសម័យស្តេច Alexanders ទ្រង់ត្រូវបានគេទស្សទាយន៍ថាជាមេដឹកនាំដែលអស្ចារ្យជាងគេបំផុត ដោយសារតែទ្រង់មានខ្សែអក្សរ X យ៉ាងច្បាស់លើបាតដៃទាំងទ្វេ។

ជាងនេះទៅទៀតនោះ សាកលវិទ្យាល័យ STI នៅក្នុងទីក្រុងម៉ូស្គូ (ប្រទេសរុស្ស៊ី) បានបង្ហាញពីលទ្ធផលស្រាវជ្រាវចុងក្រោយបង្អស់ ដែលសិក្សាលើមនុស្សជាង ២ លាននាក់ថា មនុស្សដែលមានខ្សែអក្សរ X លើបាតដៃទាំងសងខាង ជាមនុស្សដែលមានភាពអស្ចារ្យបំផុត រួមមានលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងលោក Abraham Lincoln ជាដើម។

ជោគវាសនារបស់អ្នកមានខ្សែអក្សរ X លើបាតដៃទាំងទ្វេ គឺល្អខ្ពង់ខ្ពស់ និងទទួលបានភាពជោគជ័យខ្លាំង។

ជាពិសេស អ្នកត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះអ្នកមានខ្សែបាតដៃប្រភេទនេះ អាចមើលដឹងមុនពីអ្វីដែលអ្នកចង់ធ្វើទៅលើពួកគេ និយាយរួមគឺគ្មាននរណាម្នាក់អាច បោកបញ្ឆោតពួកគេបានដោយងាយឡើយ។ អ្នកមិនអាចកុហក ឬក្បត់មនុស្សមានខ្សែបាតដៃអក្សរ X នេះបានឡើយ ពីព្រោះជោគវាសនារបស់ពួកគេខ្ពស់ និងរឹងមាំណាស់។

សរុបមកវិញ គុណសម្បត្តិដ៏វិសេសវិសាលរបស់អ្នកមានខ្សែបាតដៃអក្សរ X គឺ ៖

• ជាមនុស្សមានភាពជោគជ័យខ្ពស់

• មានអំណាច រឹងមាំ និងខ្លាំងក្លា

• ជាមេដឹកនាំដ៏អស្ចារ្យ

• និងជាមនុស្សដែលស្ថិតក្នុងការចងចាំអ្នកគ្រប់គ្នា ទោះបីជាស្លាប់ទៅហើយក៏ដោយ៕

ប្រភព៖ Rosemag

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments