Header Ads

ស្ត្រី​វ័យ​40ឆ្នាំ​​ មុខស្អាត​ ស ចាំង ក្មេងជាងវ័យ មិន​ជ្រួញ ​ពេល​ផឹក​របស់​នេះ​រាល់​ថ្ងៃ​មុន​ចូលគេង

កន្លង​ទៅ​នេះ​មាន​វេបសាយ​អន្តរជាតិ​មួយ​ចំនួន​បាន​សសេរថា កើត​ជា​ស្ត្រី​វា​មិន​មែន​ជាការ​ងាយឡើយ​ មិន​ថា​អ្នក​ធ្វើការ​ឬ​ធ្វើ​ជា​មេផ្ទះ​ គឺ​ត្រូវ​តែ​ចេះ​មើល​ថែ​ពី​សម្រស់​របស់​ខ្លួនឯង។ នៅ​ពេល​ដែល​មាន​អាយុកាន់​តែ​ច្រើន បញ្ហា​ស្បែកជ្រីវជ្រួញ ភាពស្លេកស្លាំង​និង​អុច​ខ្មៅ​ក៏​កើត​មានឡើង​ ធ្វើ​អោយ​យើង​មើល​ទៅ​​កាន់​តែ​ចាស់​និង​កាន់​តែ​បន្ថែមការ​ខ្វល់ខ្វាយក្នុងចិត្ត។ ខាងក្រោមគឺជាវិធី​ដ៏​ល្អ​ដើម្បី​កែខៃ​បញ្ហាអស់នេះ។

ចូរ​សាក​ល្បង​ ផឹក​ស្រា​ក្រហម ក្នុង​បរិមាណ​តិចតួច​មុន​ចូល​គេងទៅមើល ព្រោះថា​ទំពាំង​បាយជូរ​ដែល​ជា​គ្រឿង​ផ្សំ​ដ៏​សំខាន់​របស់​ស្រាក្រហម​វាសម្បូរ​ទៅ​ដោយ​ Polyphenols ដែល​ជាសារជាតិ​មាន​រ៉ាឌីកាល់សេរី​ច្រើន​ជាង​វីតាមីនសេចំនួន​20ដង ច្រើន​ជាង​វីតាមីនអ៊ី50ដង។

ម្យ៉ាង​ទៀត​នៅ​ក្នុងការ​ផលិត​ស្រាក្រហម បើគេ​យក​ទំពាំង​បាយជូរ​ដែល​បាន​ផ្សាំ​និង​ដើម​របស់​វា​យូរ​ប៉ុណ្ណា​សារជាតិ​រ៉ាឌីកាល់​សេរី​របស់​វា​ក៏​ឡើង​ប៉ុណ្ណោះ​ដែរ។ដូចនេះ​ប្រសិន​បើយើង​ទទួល​ទាន​ស្រាក្រហម​កម្រិត 50មីល្លីលីត្រមុន​ពេល​ចូល​គេង​មួយ​ម៉ោង​ សារជាតិ​ខាង​លើនេះ​និង​ជួយ​កាត់បន្ថយភាព​ចុក​ស្រពន់​អវយវៈផ្សេងៗ ព្រម​ទាំង​ជួយ​កាត់ប​ន្ថយភាព​ចាស់​ជាង​វ័យ​និង​កាកើត​អុចកន្ទួល ជួយ​បំបាត់​ភាព​ជ្រីវ​ជ្រួញ ជួយបង្កើន​សមត្ថភាព​មុខងារ​របស់ Collagen និង Glutathione ដែល​ជួយ​អោយ​ស្បែកកាន់តែ ​ស ទន់រលោង​ភ្លឺថ្លា។

សម្រាប់​ស្ត្រី​នៅ​ក្នុង​វ័យ​កណ្តាល​ដែល​មាន​បញ្ហា​គេង​មិន​លក់ ខ្វល់ខ្វាយ​ច្រើន​ដោយ​សារ​តែ​ការ​នឿយហត់។ នៅក្នុង​ស្រាក្រហម​ផង​ដែរ​ក៏​មានជាតិ Melatonin ដែល​ជា​សារជាតិ​ជួយ​អោយ​គេងលក់​និងកាត់​បន្ថយ​ការ​អស់​កម្លាំង​និង​ធ្វើ​អោយ​មាន​ភាព​ងងុយ​ដែល​ងាយ​ស្រួល​ក្នុង​ការគេង​លក់​ស្កប់ស្កល់។

ស្រាក្រហម​ដែល​មាន​ឈ្មោះ​ល្បី​ល្បាញនិង​តម្លៃ​ថ្លៃ វា​មាន​ភាព​សក្តិសម​សម្រាប់​ទទួល​ទាន​ខ្លួនឯងក៏​ដូច​យកទៅ​ធ្វើ​ជា​កាដូ​ដល់​អ្នកដ៏ទៃ​។ ក្រៅពីមាន​ពណ៌​ក្រហម​លាយ​ស្វាយ​និង​មាន​រសជាតិ​ផ្អែម​ស្រទន់ វា​ថែម​ទាំង​អាចជួយ​កាត់បន្ថយសំពាធ​ឈាម និង​ដុត​បំផ្លាញ​ជាតិស្ករក្នុង​ឈាម និង​បន្ថយអាការៈឈឺបេះ​ដូង​ផងដែរ។

សារជាតិរ៉ាឌីកាល់សេរីនៅ​ក្នុង​ស្រាក្រហម​ថែម​ទាំង​អាច​បន្ថយ​អាត្រា​នៃ​ការ​កើត​ជម្ងឺមហារីក​ ព្រម​ទាំង​បន្ថយ​ការ​រីក​ចម្រើន​លូតលាស់​របស់​ជម្ងឺមហារីក(អ្នក​ដែល​កើត​មហារីក) ក៏ដូច​ជាជួយ​កាត់​បន្ថយ​សារជាតិ NF kappa B បាន​ថែម​ទៀតផង។ក្រៅ​ពី​ការ​ទទួល​ទាន​ស្រាក្រហម ការ​ញ៉ាំ Yogurt មួយថ្ងៃ​មួយ​ពែងក៏ជួយ​កំចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយបានផងដែរ​ ដោយសារ​តែ Yogurt មានវិតាមីន​បេខ្ពស់។

ការ​ញ៉ាំ Yogurt មុន​ពេល​ចូល​គេង​3ម៉ោងក៏​ជួយ​អោយពោះវៀនព្រម​ទាំង​ប្រព័ន្ធ័រំលាយអាហារកាន់តែ​បំពេញ​មុខងារ​បាន​ល្អ​ប្រសើរថែមទៀត។ នៅ​ពេល​ដែល​ខ្លួន​ប្រាណ​យើង​បាត់អស់នូវ​ជាតិ​ពុល ស្បែក​របស់​យើង​ក៏​មាន​ពណ៌ល្អ​ស្រស់​ថ្លា​ដូច​ធម្មជាតិទៅតាម​ហ្នឹង​ដែរ។បើ​តាម​ក្បួន​ពេទ្យ​បុរាណ​ចិន ទឹក​ឃ្មុំ​ក៏​អាច​ជួយ​កាត់​បន្ថយ​អាការៈក្អក ជួយ​បំរុង​ស្បែក​អោយ​មាន​ភាព​ទន់​រលោង និង​ជួយ​កាត់​បន្ថយ​ភាព​ឈឺចាប់​នៅ​ពេល​ដែល​មាន​សត្វពិស​ខាំ។

ការផឹក​ទឹក​ឃ្មុំ​មុន​ចូល​គេង​មួយ​ម៉ោង​ជារៀង​រាល់​យប់មិនត្រឹម​តែ​ជួយ​ថែរក្សាតម្រងនោម ក្រពះអាហារ​ និង​ធ្វើ​អោយ​ឈាម​ដើរ​ស្រួល​តែប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជួយ​អោយ​ការ​សម្រាក​របស់​យយើង​កាន់​តែ​ងាយ​គេង​លក់។ តែ​សម្រាប់​អ្នក​កើត​ជម្ងឺ​ទឹក​នោម​ផ្អែម​មិន​គួរ​ពិសារ​វាទេ។

សម្រាប់​ស្រ្តីចូល​ចិត្ត​ចិត្តញ៉ាំ​រចិបរចុប តែ​ចង់​បណ្តេញជាតិ​ពុល​ចេញ​ពី​រាងកាយ ដើម្បី​ធ្វើ​អោយ​ស្បែក​ស្រស់​ស្អាត​ សូម​សាកល្បង​ពិសារ​ តែបៃតង ដែល​ផ្សំ​ជាមួយ​ស្លឹក​ឈូក​មុន​ពេល​ចូល​គេង។ វាជួយស្រូប​យក​ជាតិ​ទឹក​ចេញ​ពី​អាហារ​ដែល​យើង​បាន​ទទួល​ទាន​ចូល​ទៅ និង​ជួយ​សម្អាត​ជាតិ​ពុល​ចេញ​ពី​ក្រពះនិង​រាងកាយបាន​យ៉ាង​ល្អ ដូច្នេះ​វានិង​ធ្វើ​អោយ​ស្បែកអ្នក​មើល​ទៅ​ឃើញ​ក្មេង​ជាង​វ័យ​មិន​ខាន។

តែឆុងផ្សំផ្លែមៀន ពុទ្រ្ធាចិន និងកៅកី(Goji Berry) មាន​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ស្រ្តី។ ក្រៅពី​ជួយ​សម្រួល​ដល់​ការ​មក​រដូវ​និង​បង្កើន​គ្រាប់​ឈាម​ឡើង​វិញ វាក៏​ជួយ​អោយ​ស្បែក​មុខ​សស្រស់ស្អាត​ កម្ចាត់​ខ្លាញ់ក្នុង​រាងកាយ និង​ធ្វើ​អោយ​មាន​អារម្មណ៍​ស្រស់​ស្រាយ​បាន​ផង​ដែរ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments