Header Ads

តើពិតដែរទេ?? អ្នកវិទ្យាសាស្ត្រទើបរកឃើញថាដាយណូស័រមិនបានស្លាប់ដោយសារអាចម៍ផ្កាយទាំងស្រុងទេ!

តើពិតដែរទេ?? អ្នកវិទ្យាសាស្ត្រទើបរកឃើញថាដាយណូស័រមិនបានស្លាប់ដោយសារអាចម៍ផ្កាយទាំងស្រុងទេ!

មនុស្សគ្រប់គ្នាសុទ្ធតែដឹងថាផែនដីយើងធ្លាប់មានវត្តមានសត្វទំហំយក្សដាយណូស័រកាលពីសម័យដើម ពោលគឺពួកវាមានកំណើតមុនពេលមនុស្សយើងកើតទៅទៀត ប៉ុន្តែវាត្រូវបានផុតពូជទៅហើយដោយសារតែកាលពីជំនាន់នោះមានអាចម៍ផ្កាយជាច្រើនបានហោះមកបុកផែនដី និងធ្វើអោយពួកវាស្លាប់ផុតពូជអស់។ ទោះជាយ៉ាងណាក៏ដោយ បើតាមការសិក្សាថ្មីពីអ្នកវិទ្យាសាស្ត្របានបង្ហាញថា ការបាត់បង់នៃដាយណូស័រមិនមែនបណ្តាលមកពីអាចម៍ផ្កាយទាំងស្រុងនោះឡើយ ពោលគឺពួកសត្វទាំងនេះត្រូវរស់នៅឡើយបន្ទាប់ពីបាតុភូតអាចម៍ផ្កាយធ្លាក់មកដល់ផែនដីនោះ។

គួរបញ្ជាក់ថា កាលពី ៦៦លានឆ្នាំមុននៅពេលដាយណូស័រទាំងអស់នៅមានជីវិតនៅឡើយ មានអាចម៍ផ្កាយមួយដែលមានអង្កត់ផ្ចិតដល់ទៅ១០គីឡូម៉ែត្រឯណោះបានធ្លាក់មកកាន់ផែនដី ដោយបាតុភូតនេះបង្កើតបានជាកំលាំងកំទិចយ៉ាងមហិមា ពោលគឺ១០០០លានដងខ្លាំងជាងគ្រាប់បែកបរិមាណូដែលសហរដ្ឋអាមេរិចទម្លាក់នៅប្រទេសជប៉ុនកាលពីសង្រ្គាមលោកលើកទី២ទៅទៀត។ នេះមានន័យថា អាចម៍ផ្តាយមួយគ្រាប់នេះ មានសមត្ថភាពបំផ្លាញជីវិតទាំងនោះដែលនៅលើផែនដីយើង។ ការប៉ាន់ស្មាននេះបានធ្វើអោយអ្នកវិទ្យាសាស្ត្រកំនត់ថាការផុតពូជរបស់សត្វដាយណូស័រនៅលើផែនដីគឺដោយសារតែកម្លាំងបំផ្លាញរបស់អាចម៍ផ្កាយមួយនេះហើយ។

ប៉ុន្តែបើតាមការស្រាវជ្រាវនៅពេលថ្មីៗនេះបានបង្ហាញថា នៅពេលអាចម៍ផ្កាយនោះធ្លាក់មក វាមានបំផ្លាញតែ៨៧%នៃផែនដីប៉ុណ្ណោះ ដែលមានន័យថា ១៣%នៃផែនដីទៀតមិនត្រូវបានរងគ្រោះដោយផ្ទាល់ពីឥទ្ធិពលរបស់វានោះឡើយ។ ដូច្នេះវាបានសន្និដ្ឋានថា ការផុតពូជរបស់ដាយណូស័រគឺមិនមែននៅពេលនោះឡើយ ព្រោះថាពពួកសត្វដែលរស់នៅលើទីតាំង១៣%ដែលនៅសល់នោះនឹងមិនស្លាប់ភ្លាមៗនោះទេ។

ប៉ុន្តែការដែលធ្វើអោយពួកវាស្លាប់នោះគឺដោយសារតែវាប្រែប្រួលនៃបរិយាកាសនៃកម្តៅពិភពលោកបន្ទាប់ពីអាចម៍ផ្កាយនោះបានធ្លាក់មក ខណះដែលការប្រែប្រួលកម្តៅនេះជាមូលហេតុធ្វើអោយភ្នំភ្លើងជាច្រើនបានផ្ទុះ និងបរិយាកាសផែនដីបានផ្លាស់ប្តូរ ជាហេតុធ្វើអោយពួកវាមិនអាចរកចំនីបានទៅទៀត និងផុតពូជនៅពេលនោះមក។

ការរកឃើញថ្មីនេះ ត្រូវបានគេចាត់ទុកជាជំហានមួយទៀតដែលអាចជួយអោយយើងបានយល់កាន់តែច្បាស់ពីបាតុភូតពីមុនៗនៅក្នុងផែនដីរបស់យើង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments