Header Ads

តោះមកមើល !! ពូជមនុស្សទាំង៧ ផ្សេងទៀត ដែលមានអំបូរប្រហាក់ប្រហែលនឹងមនុស្សបច្ចុប្បន្ន!

ប្រសិនជាអ្នកបានលឺ អ្នកនឹងតែងតែលឺមនុស្សជាច្រើននិយាយពីអំពីអំបូរមនុស្សយើងដែលជាពូជមួយមានឈ្មោះថា អូម៉ូសាព្យៀន។ ដោយសារតែយើងបានធ្វើការវិវត្តមកច្រើនឆ្នាំមកហើយទម្រាំតែបានថ្ងៃនេះ ដូច្នេះវាប្រហែលជាមានរឿងជាច្រើនទៀតដែលយើងមិនធ្លាប់បានដឹងថាកើតមានពីមុនមក។

តាមការធ្វើកំណាយ និងសិក្សាបានអោយដឹងថា ក្រៅពីពូជមនុស្សអំបូរអូម៉ូសាព្រៀននេះ មានពួជមនុស្សផ្សេងៗទៀតដែលធ្លាប់រស់រានមានជីវិតនៅលើផែនដី។ ការសិក្សាដដែលបានលើកឡើងថា ក្នុងចំនោមអំបូរមនុស្សទាំងអស់ មានអំបូរមនុស្សទាំង៧ប្រភេទខាងក្រោមនេះដែលប្រហាក់ប្រហែលនឹងមនុស្សជាងគេ។ ក្នុងនោះមានដូចជា៖

១. អូម៉ូហៃដែលបឺរចេបស៊ីស

អំបូរនេះបានរស់នៅលើផែនដីតាំងពី ៧សែន ទៅ២សែនឆ្នាំមុនឯនោះ។ ពួកគេកើតឡើងដំបូងនៅទ្វីបអាហ្រិច។ មនុស្សប្រុសមានកម្ពស់ ១៧៥សម និងទម្ងន់ប្រហែល១៣៦ផោន ខណះដែលមនុស្សស្រីមានកម្ពស់ ១៥៧សម និងទម្ងន់១១២ផោន។

២. អូម៉ូរូដូហ្វេនស៊ីស

ពួកអំបូរប្រភេទនេះត្រូវបានគេជឿថាធ្លាប់មានជីវិតរស់នៅកាលពី១.៩លាន ទៅ ១.៨លានឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ទម្ងន់និង កម្ពស់របស់អំបូរនេះមិនត្រូវបានគេស្មានដឹងនោះទេ ដោយសារតែផូស៊ីលមានភាពចំនាស់ខ្លាំងពេក។

៣. អូម៉ូអាប៊ីលីស

អំបូរនេះរឹតតែចំនាស់ទៅទៀត ព្រោះថាពួកវាប្រហែលជារស់នៅលើផែនដីតាំងពី២.៤លាន ទៅ១.៤លានឆ្នាំមុនមកម្ល៉េះ។ ពួកវាមានរាងកាយប្រហាក់ប្រហែលនឹងស្វាឪ ដោយមានដៃវែង និងមុខសម្ពែធ។ ពួកគេមានខួរក្បាលធំ ប៉ុន្តែមុខតូច និងធ្មេញតូចៗ។

៤. អូម៉ូផ្លូរីសៀនស៊ីស

អំបូរប្រភេទនេះត្រូវបានគេជឿថាធ្លាប់មានជីវិតកាលពី ៩.៥ម៉ឺន ទៅ ១.៧ម៉ឺនឆ្នាំមុននាឯប្រទេសឥណ្ឌូនេស៊ី។ ពួកគេមានខ្លួនតូច ដោយកម្ពស់ត្រឹមតែ៣.៥ហ្វីតប៉ុណ្ណោះ ខណះដែលខួរក្បាលពួកគេក៏តូចដែរ។

៥. អូម៉ូអេរិចតើស

ពួកនេះមានជីវិតតាំងពី ១.៩លានឆ្នាំមុន រហូតមកដល់ ១.៤ម៉ឺនឆ្នាំមុននេះ ពោលគឺពួកគេក៏ទើបតែផុតពូជដែរប៉ុណ្ណោះ។ ពួកនេះមានជើងវែងៗជាងដៃ ដែលធ្វើអោយពួកគេរត់បានលឿនជាងមនុស្សយើងធម្មតា។ ផូស៊ីលរបស់ពួកនេះត្រូវបានគេរកឃើញស្ទើរតែគ្រប់ទីកន្លែង មានតាំងពីអាហ្រិ្វច ចាវ៉ា ចិន និងឥណ្ឌាជាដើម។

៦. អូម៉ូនីនដឺថល

អំបូរពួកនេះគឺមានសណ្ឋានដូចជាមនុស្សបច្ចុប្បន្នជាងគេបំផុត ព្រោះថាភាពខុសគ្នានេះនៃ របស់យើងនិងពួកនេះគឺមានត្រឹមតែ ០.១២%តែប៉ុណ្ណោះ។ ពួកគេធ្លាប់មានជីវិតចាប់ពី៦សែន ទៅ៣.៥សែនឆ្នាំមុន។ ផូស៊ីលរបស់ពួកនេះត្រូវបានគេរកឃើញនៅឯតំបន់អ៊ឺរ៉ុប និងអាស៊ី។

៧. អូម៉ូសាព្រៀន

អំបូរនេះគឺជាបុព្វបុរសរបស់មនុស្សបច្ចុប្បន្ន ពោលគឺពួកគេរស់នៅកាលពីសម័យបុរេប្រវត្តិ ខ្ទង់៦សែន ទៅ ១.៤ពាន់ឆ្នាំមុន។ ខណះដែលអំបូរជាច្រើនបានផុតពូជដោយសារតែការផ្លាស់ប្តូរអាកាសធាតុ អំបូរនេះអាចរស់នៅបានដោយសារតែការចេះផ្តុំគ្នា និងបង្កើតពូជរុក្ខជាតិ និងសត្វទុកជាចំណី៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments