Header Ads

ពិតជាភ្ញាក់ផ្អើលណាស់ !! អ្នកនេសាទចាប់បានមឹកយក្សអាយុកាលនៅតិច ប៉ុន្តែខ្លួនធំប៉ុនមនុស្ស

ហ្វ៊ីលីពីន :ថ្មីៗនេះ ប្រជានេសាទ នៅប្រទេសហ្វ៊ីលីពីន បាននេសាទបានមឹកយក្សមួយក្បាល នៅកណ្ដាលសមុទ្រនៃកោះតាវី ប្រទេសហ្វ៊ីលីពីន ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើននាក់ នាំគ្នាមកចោមរោមមើល ។

មឹកយក្សដែលនេសាទបានខាងលើនេះមានដងខ្លួនប្រវែង ២.៤៣ម៉ែត្រ និងទទឹង ៤៥សង់ទីម៉ែត្រ ហើយត្រូវបានប្រជានេសាទចាត់ទុកជាមឹកថំបំផុតដែលទើបតែជួបប្រទះ ។ យោងតាមការចុះផ្សាយរបស់គេហទំព័រ Mirror បានឱ្យដឹងថា ប្រជាពលរដ្ឋបាននាំសាកសពមឹកយក្សនេះ ចេញពីក្នុងសមុទ្រ ដោយវាមានទម្ងន់ធំខ្លាំងណាស់ បើធៀបទៅនឹងអាយុកាលរបស់វាគឺមិនមែនជាមឹកចាស់ទេ នេះបើយោងតាមសាច់របស់វា ៕ សហការី KBN ប្រភព៖ Mirror

**** ព័ត៌មានសំខាន់ៗ៖ អ្នកទេសចរ៧នាក់ដើរវង្វេងបាត់ ក្នុងព្រៃជ្រៅ នៅប្រទេសស្រីលង្កា ****

អ្នកទេសចរមួយក្រុម មានគ្នា៧នាក់ ត្រូវបានប៉ូលិសស្រីលង្កា ចេញសេចក្តីប្រកាសថា បានបាត់ខ្លួនដោយសារតែវង្វេងផ្លូវ នៅក្នុងព្រៃដ៏ជ្រៅមួយឈ្មោះ Khnuckles ។ ខណៈពេលនេះ ប៉ូលិសស្រីលង្កា បានធ្វើការរុករកអ្នកទេសចរទាំង៧នាក់នោះ ដោយចាប់ផ្តើមពីជើងភ្នំ Khnuckles ភាគកណ្តាលនៃប្រទេសនេះតែម្តង ។

យោងតាមសម្តីរបស់មន្ត្រីប៉ូលិស បានប្រាប់ឲ្យដឹងថា ជនរងគ្រោះជាអ្នកទេសចរទាំងនេះ បានចូលទៅដល់តំបន់ព្រៃភ្នំ Khnuckles តាំងពីថ្ងៃសុក្រ សប្តាហ៍មុនមកម្ល៉េះ ហើយប៉ូលិសក៏បានបញ្ជាក់ដែរថា មានម្នាក់ក្នុងចំណោម៧នាក់ ដែលបានវង្វេងបាត់ខ្លួន នៅក្នុងព្រៃដ៏ជ្រៅនោះ បានត្រលប់មកជួបជុំគ្រួសារវិញហើយ កាលពីល្ងាចថ្ងៃអាទិត្យ ដោយបុរសនោះបានប្រាប់ប៉ូលិសថា ពួកគេដែលកំពុងបាត់ខ្លួននោះ គឺដោយសារតែវង្វេងនៅក្នុងព្រៃជ្រៅ Khnuckles ហើយពួកគេទាំងអស់នោះ គឺជាអ្នកស្រុករស់នៅតំបន់ Homagama ជាយក្រុងកូឡុំបូ ។

គួរបញ្ជាក់ផងដែរថា តំបន់ព្រៃភ្នំដ៏ជ្រៅឈ្មោះ Khnuckles នេះត្រូវបានគេចាត់ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់ប្រទេសស្រីលង្កា ជាទីតាំងដែលត្រូវបានអភិរក្ស ដើម្បីទាក់ទាញអ្នកទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ ហើយព្រៃនេះមានទំហំផ្ទៃដីសរុប ១៨,៥១២ហិកតា ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments