Header Ads

ប្រទះឃើញសពនាវាដែលមានអាយុកាលរាប់សិបឆ្នាំត្រូវបានលិចក្នុងដែនសមុទ្រខ្មែរ (មានវីដេអូ)

ប្រទះឃើញសពនាវាដែលមានអាយុកាលរាប់សិបឆ្នាំត្រូវបានលិចក្នុងដែនសមុទ្រខ្មែរ (មានវីដេអូ)

ក្រុមអ្នកជំនាញនៃគណៈកម្មាធិការជាតិ សន្តិសុខលំហរសមុទ្រ បាននិងកំពុងបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត អំពីប្រវត្តិនៃសពនាវាមួយគ្រឿង ដែលបានលិចនៅក្នុងបាតសមុទ្រកម្ពុជា ត្រង់ចំណុចកោះឆ្លាម (កោះគូសាវី) ក្នុងខេត្តកោះកុង បន្ទាប់ពីសពនាវានេះ ត្រូវបានប្រទះឃើញ ដោយក្រុមអ្នកមុជទឹកស្ម័គ្រចិត្តកម្ពុជា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ។

លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការនៃ គណៈកម្មាធិការជាតិ សន្តិសុខលំហរសមុទ្រ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការស្រាវជ្រាវនេះ ធ្វើឡើងតាមការណែនាំរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ។

លោកបានបញ្ជាក់ថា៖ «យើងមិនទាន់ដឹងច្បាស់ថា នាវានេះជាប្រភេទនាវាអ្វី ហើយត្រូវបានលិចក្នុងសម័យកាលណានោះទេ ព្រោះថាសពនាវាមានអាយុកាលរាប់សិបឆ្នាំ ត្រូវបានផ្កាថ្មដុះពីលើ ខាងក្នុងមានហ្វូងមច្ឆា និងជីវៈចម្រុះជាច្រើន ហើយពេលនេះដែរក្រុមការងារយើងកំពុងធ្វើការបន្តសិក្សាស្រាវជ្រាវ អំពីអត្តសញ្ញាណ និងអាយុកាលរបស់នាវានេះ»។

លោក ទៀ សុខា បានបញ្ជាក់បន្ថែមថា ទីបញ្ជាការជួមុខ នៅចំណុចដែលលិចនាវានោះ គឺមានលេចចេញនូវផ្កាថ្មប្លែកៗជាច្រើន និងជាជ​ម្រកត្រីផងដែរ ដែលធ្វើឱ្យទេសភាពនៅក្នុងសមុទ្រត្រង់ចំណុចនេះ មានភាពស្រស់ល្អឯក។ លោកក៏បានថ្លែងអំណរគុណដល់ ឧកញ៉ា សប្បុរសជនមួយចំនួនផងដែរ បានចូលរួមគាំទ្រ និងឧបត្ថម្ភដល់ការស្រាវជ្រាវអំពីការលិចនាវាខាងលើនេះ៕

ក្រុមអ្នកមុជទឹកស្ម័គ្រចិត្តកម្ពុជាយើង បានប្រទះឃើញសពនាវាដែលមានអាយុកាលរាប់សិបឆ្នាំ ប្រវែងប្រមាណ៧០ម៉ែត្រ ត្រូវបានលិចក្នុងដែនសមុទ្រខ្មែរ។ សពនាវានេះ ត្រូវបានប្រទះឃើញកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ យើងមិនទាន់ដឹងច្បាស់ថា នាវានេះ ជាប្រភេទនាវាអ្វី ហើយត្រូវបានលិចក្នុងសម័យកាលណានោះទេ ព្រោះថាសពនាវាមានអាយុកាលរាប់សិបឆ្នាំ ត្រូវបានផ្កាថ្មដុះពីលើ ខាងក្នុងមានហ្វូងមច្ឆា និងជីវៈចម្រុះជាច្រើន ។ ហើយពេលនេះដែរក្រុមការងារយើងកំពុងធ្វើការបន្តសិក្សាស្រាវជ្រាវ អំពីអត្តសញ្ញាណ និងអាយុកាលរបស់នាវានេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments