Header Ads

ព្រឺរោមណាស់ !! កំពុងតែធ្វើពិធីបុណ្យសព និងលេងភ្លេងពិណពាទ្យ ស្រាប់តែឃើញ​ទោងយោលដោយខ្លួនឯង(មានវីដេអូ)

ពិភពអនឡាញ មានការភ្ញាក់ផ្អើលខ្លាំងចំពោះអ្នកប្រើប្រាស់ហ្វេសប៊ុកដែលមានឈ្មោះថា ‘ P’san Suphan ’ បានរៀបរាប់ហេតុការណ៍ខណៈពេលដែលទៅលេងទាត់សីដក់នៅសាលារៀនវត្តដនតាន ស្រុក មឿង ខេត្ត ស៊ុផាន់បុរី ខណៈនោះឯង ម្ចាស់ខ្លួនបានទៅឃើញទោងនៅកន្លែងក្មេងលេងយោលខ្លួនឯងយូរជាងមួយម៉ោង ដោយពុំមានខ្យល់បក់សូម្បីតែបន្តិច ក្នុងខណៈពេលដែលវត្តកំពុងមានពិធិបុណ្យសពហើយបានឮសម្លេងភ្លេងពិណពាទ្យនិងល្មម។

អ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើបានបង្ហោះឃ្លីបវីដេអូ ព្រមជាមួយនិងរូបភាពបញ្ជាក់ថា វេលាប្រហែល ១៧:៣០នាទីល្ងាច ខ្ញុំបានទៅលេងសីដក់នៅសាលារៀនវត្តដនតានតាមធម្មតាឃើញ ទោងនៅកន្លែងក្មេងលេងនៅសាលាវត្តដនតាន ស្រុក មឿង ខេត្ត ស៊ុផាន់បុរី យោលដោយខ្លួនឯងមួយម៉ោងហើយមិនទាន់ឈប់ ទើបថតឃ្លីបវីដេអូនេះទុក ដោយប្អូនដែលមកលេងសីដក់នេះមុនខ្ញុំឃើញនៅបែបនេះប្រហែលជាកន្លះម៉ោងហើយ ហើយក្នុងខណៈពេលជាមួយគ្នានេះនៅក្នុងវត្តក៏មានពិធីបុណ្យសព ទើបឮសម្លេងពិណពាទ្យ៕ ប្រភព៖ Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments