Header Ads

ឃើញហើយខ្លោចចិត្តខ្លាំងណាស់ !! ទិដ្ឋភាពបូជាសពជនរងគ្រោះស្លាប់ ដោយសារគ្រោះថ្នាក់បុករថយន្តដឹកសាំង (មានវីដេអូ)

កាលពីវេលាម៉ោង ០៧ និង៣០នាទីព្រឹក​​ថ្ងៃទី​២៨ ខែ​មេសា​ ឆ្នាំ​២០១៨​ លើផ្លូវ​ជាតិ​លេខ​៤​ ស្ថិត​នៅ​ក្នុង​ភូមិ​អូរជ្រៅ​ ឃុំ​បឹងព្រាវ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាង​រថយន្ត Lexus 470 ពាក់ស្លាកលេខ ភ្នំពេញ 2H-3679 ធ្វើដំណើរក្នុងទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះ​ទៅ​ភ្នំពេញ​ បាន​បុក​ជាមួយនឹង​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​ PTT បណ្ដាលឲ្យ​ផ្ទុះ​ឆេះ​រថយន្ត​ទាំង​០២គ្រឿង ស្លាប់ចំនួន៥នាក់ (ប្រុស៤នាក់ ស្រីម្នាក់) ឆេះស្លាប់ទាំងអស់គ្នា និងខាងរថយន្តប្រេង រងរបួសធ្ងន់២នាក់។

ជនរងគ្រោះដែលស្លាប់ ទី១-ឈ្មោះ​ ថេង​ ដាវ៉ុន​ ភេទប្រុស​ អាយុ​២៨ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​មុខរបរ​ មន្ត្រី​សាធារណៈ​ការ​ ខេត្ត​កំពត​ ទីលំនៅ​ខេត្តព្រះសីហនុ​ ទី២-ឈ្មោះ​ ឈឹម​ រដ្ឋា​ (ហៅជីង) ភេទស្រី​ អាយុ​២៣ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​មុខរបរ​ មេការ​ភោជនីដ្ឋាន​ Happy bar ខេត្ត​ព្រះសីហនុ​ ទីលំនៅ​ ឃុំទំនប់រលក​ ខេត្ត​ព្រះសីហនុ​ ទី៣-ឈ្មោះ​ ហេង​ សូរីយ៉ា​ ភេប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​មុខរបរ​ សនិ្តសុខ​ឯក​ជន PSA​ ធ្វើ​ការនៅ​ Happy bar រស់​នៅសង្កាត់លេខ​ ០៣​ ខេត្តព្រះ​សីហនុ​ ទី៤-ឈ្មោះ​ វង្ស​ រិទ្ឋី​ (ហៅ​ ដារ៉ា)​ ភេទប្រុស​ អាយុ​ ២៦ឆ្នាំ​ ជនជាតិ​ខ្មែរ​ មា​នមុខរបរ​ សន្តិសុខ​ឯក​ជន​ PSA ធ្វើ​ការនៅ​ Happy bar រស់​នៅ​សង្កាត់​លេខ​ ០៣​ ក្រុង​ព្រះ​សីហនុ​ ទាំង​បួន​នាក់​ខាងលើ​ជាមិត្តភ័ក្ដិ​រួម​ការងារ​ជាមួយ​គ្នា​។ រីឯ​ជនរងគ្រោះម្នាក់​ទៀតនៅមិន​ទាន់ស្រាវជ្រាវស្គាល់​អត្តសញ្ញាណ​ឡើយ​ (គិតត្រឹមម៉ោង៤ល្ងាចថ្ងៃដ៏ដែលនេះ)។ ចំណែកភាគីខាងរថយន្តប្រេងរងរបួស​ធ្ងន់២នាក់គឺទី១ ឈ្មោះ​ ផាន វិបុល​ ភេទប្រុស​ អាយុ២៦ឆ្នាំ​មានទីលំនៅក្រុងភ្នំពេញ​ មុខរបរ​បើកបរ​ ​រថយន្ត​ដឹ​កប្រេង និងទី២ ឈ្មោះ​ ផាន​ សុង​ ភេទប្រុស​ អាយុ១៨ឆ្នាំមានអាស័យដ្ឋានជាមួយគ្នា​ ក្នុងនោះម្នាក់ជាអ្នកបើកបរនិងម្នាក់ជាអ្នករួមដំណើរជាមួយ។ ខាងក្រោមនេះគឺជាទិដ្ឋភាពបូជាសពរបស់ជនរងគ្រោះ ឃើញហើយខ្លោចចិត្តតែម្តង៕ ប្រភព៖ Khmernote

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments