Header Ads

ចង់បន្ធូរភាពតានតឹងក្នុងអារម្មណ៍មែនទេ !! មកមុជទឹកក្តៅ និងថតរូបជាមួយស្វាព្រិលសជប៉ុន (មានវីដេអូ)

ជប៉ុន៖ មនុស្សយើងម្នាក់ៗពេលដែលពិបាកចិត្ត ឬក៏មានអារម្មណ៍តានតឹងក្នុងចិត្ត គឺតែងតែរកវិធីអ្វីមកបំបាត់ភាពកង្វល់នោះចេញ ដោយអ្នកខ្លះចូលចិត្តស្តាប់ចម្រៀង ដើរហាត់ប្រាណ ឬចេញដើរលេងលំហែរខួរក្បាលជាមួយមិត្តភក្តិជាដើម ដើម្បីឱ្យមានអារម្មណ៍ល្អឡើងវិញ។

យ៉ាងណាមិញតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តបានឱ្យដឹងថា ការមុជទឹកក្តៅ រឺក៏ការត្រាំក្នុងទឹកក្តៅអាចធ្វើឱ្យយើងកាត់បន្ថយភាពតានតឹង និងបន្ធូរអារម្មណ៍បានល្អជាងវិធីណាទាំងអស់។

ចំណែកនៅឯប្រទេសជប៉ុនវិញ ដោយសារមានអាកាសធាតុត្រជាក់ញឹកញាប់ និង មនុស្សមមាញឹកនឹងការងារច្រើន ដូចនេះហើយទើបយើងឃើញប្រជាជនជប៉ុនភាគច្រើនចូលចិត្តមុជទឹកក្តៅ ដើម្បីកាត់បន្ថយភាពនឿយហត់ពីការងារ ក៏ដូចជារក្សាកម្តៅក្នុងខ្លួនឱ្យបានថេរ ដែលធ្វើឱ្យសុខភាពរបស់ពួកគេកាន់តែល្អបានមួយកម្រិតទៀតផងដែរ។

យោងតាមការស្រាវជ្រាវថ្មីមួយ ស្វាព្រិលសរបស់ប្រទេសជប៉ុន ក៏ចូលចិត្តមុជទឹកក្តៅដូចមនុស្សយើង ដើម្បីរក្សាកំដៅ និងបន្ថយភាពតានតឹងដែរ ហើយនេះជាអ្វីដែលធ្វើឱ្យយើងកាន់តែហួសចិត្តជាមួយស្វាព្រិលសរបស់ជប៉ុននោះ។

សត្វស្វាព្រិលសជប៉ុនដែលចូលចិត្តមុជទឹកក្តៅដែរនោះមានឈ្មោះថា “Macaca fuscata” គឺជាប្រភេទសត្វស្វា ដែលមានដើមកំណើតនៅភាគខាងជើងបំផុតនៃប្រទេសជប៉ុន។ ដោយមានការជួយអភិរក្សពូជសត្វស្វានេះអស់រយៈពេលយូរឆ្នាំកន្លងមក រួមជាមួយនឹងរោមដ៏ក្រាស់របស់វាទៀតនោះ សត្វស្វាព្រិលសនេះ បានសម្របខ្លួនទៅនឹងរដូវរងារត្រជាក់របស់ប្រទេសជប៉ុនបានយ៉ាងងាយ។

បន្ថែមពីលើរោមក្រាស់របស់វា សត្វស្វាក៏ពឹងផ្អែកលើទឹកក្ដៅដើម្បីរក្សាកំដៅក្នុងខ្លួនផងដែរ។ ស្វាព្រិលសនេះ ត្រូវបានគេប្រទះឃើញជាលើកដំបូងក្នុងការទទួលបានការព្យាបាលស្ប៉ានៅឆ្នាំ ១៩៦៣។ ស្វាព្រិលសញីមួយ ត្រូវបានគេប្រទះឃើញងូតទឹកនៅក្នុងនិទាឃរដូវក្តៅ ខាងក្រៅជិតសណ្ឋាគារមួយ ជាមួយសត្វស្វាដទៃទៀត។

សព្វថ្ងៃនេះសត្វស្វាព្រិលសនេះរស់នៅក្នុងឧទ្យានស្វា Jigokudani Monkey Park នៅតំបន់ណាហ្គាន ដែលមានអាងងូតទឹកនិទាឃរដូវមួយក្រុម។

ការស្ទង់មតិចុងក្រោយបំផុតនៃទម្លាប់ងូតទឹករបស់ជប៉ុន ដែលត្រូវបានចេញផ្សាយ នៅក្នុងទស្សនាវដ្តី Primates បានបង្ហាញថា ស្ត្រីងូតញឹកច្រើនក្នុងអំឡុងសប្តាហ៍ត្រជាក់ខ្លាំងគឺវាស្រដៀងនឹងសត្វស្វាព្រិលសញីខ្លាំងណាស់។

អ្នកវិទ្យាសាស្រ្តបានរកឃើញថាការងូតទឹកក្តៅ អាចធ្វើឱ្យកម្រិតស្ត្រេស (Stress) ធ្លាក់ចុះទាប រួមទាំងភាពតានតឹង ដែលមាននៅក្នុងខ្លួនត្រូវបានកាត់បន្ថយយ៉ាងមានប្រសិទ្ធភាព។

គេក៏បាននិយាយថា រវាងសត្វស្វាធម្មតា និង សត្វស្វាព្រិលសគឺមានភាពខុសគ្នា ដោយសត្វស្វាព្រិលសចូលចិត្តមុជទឹកច្រើនជាងសត្វស្វាធម្មតា។

សូមទស្សនាវីដេអូដូចខាងក្រោម៖

Rafaela Takeshita អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យក្យូតូបាននិយាយថា “នេះក៏បង្ហាញថាសត្វស្វាក៏ដូចជាមនុស្សដែរ ដែលការមុជទឹកក្តៅគឺ មានប្រសិទ្ធភាពក្នុងការបំបាត់ភាពស្រ្តេស (Stress) និងភាពតានតឹង” ។

មូលហេតុនៃការងូតទឹកក្តៅរបស់សត្វស្វាព្រិលស គឺវាអាចជួយទប់ស្កាត់ភាពតានតឹងនឹងអាកាសធាតុត្រជាក់ ដែលអាចធ្វើឱ្យមានផលប៉ះពាល់ដល់ការបន្តពូជ និង ការរស់រានមានជីវិត។

ម្យ៉ាងវិញទៀត ឧទ្យានស្វា Jigokudani Monkey Park ក៏អនុញ្ញាតឱ្យអ្នកទស្សនា អាចចូលមុជទឹកក្តៅជាមួយនឹងសត្វស្វាព្រិលសនេះ ហើយបានថតរូបដោយសេរីផងដែរ។

តោះ ! បើសិនជាអ្នកមានអារម្មណ៍មិនសូវល្អ តានតឹង ហើយមិនដឹងទៅកន្លែងណា ដែលអាចធ្វើឱ្យមានអារម្មណ៍ល្អនោះ អ្នកទាំងអស់គ្នា អាចទៅ Jigokudani Monkey Park បាន៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments