Header Ads

អស់ស្ទះ !! នេសាទ​បាន​ត្រី​ធំ​មួយ កាត់ថ្លៃ ១.៥០០​លាន​ដុង ឈ្មួញកណ្តាល​ចាក់​លុយ​ពី​បា​ឡូ ទិញ​យក​ភ្លាម​ដោយ​ពុំ​តថ្លៃ ចុង​ក្រោយ​ទើប​ដឹងថា អ្នកទិញ​ចំណេញ​កប់​ក្តោង​

គ្រាន់តែ​កាត់ថ្លៃ​ត្រី កម្រ​តម្លៃ ១.៥០០​លាន​ដុង​ភ្លាម ឈ្មួញកណ្តាល​ហៅ​ឲ្យ​រាប់​លុយ​ភ្លែត ហេតុការណ៍​នេះ​កើតឡើង​ប្រមាណ​ជាង ១​ឆ្នាំមុន ខណៈពេលដែល​លោក Bui Dinh Thang បាន​ចេញ​ទៅ​នេសាទ​ជំនួស​ឪពុក​នៅ​ច្រកទ្វារ​សមុទ្រ ក្នុង​ខេត្ត​នោះ (Thai Thuy, Thai Binh) នៅ​វេលា​ថ្ងៃត្រង់ លោក Bui Dinh Thang នេសាទ​បាន “​ត្រីមាស​” ១​ក្បាល (​ឈ្មោះ​វិទ្យាសាស្ត្រ​គឺ Otolithoides biauritus) ស្ថិត​ក្នុង​អម្បូរ​ត្រី (Sciaenidae) ។ ពួក​ត្រី​ទាំងនេះ ពេល​រដូវ​បង្កាត់​ពូជ​វា​ច្រើន​សំងំ​រស់នៅ​តាម​តំបន់​ទឹក​ភ្លា​វ នា​ច្រក​សមុទ្រ​។​

លោក​ក៏​បញ្ជា​ឲ្យ​ទូក​នេសាទ​របស់​ឪពុក​ខ្លួន​វិលត្រឡប់​មកកាន់​កំពង់ផែ​នេសាទ​វិញ ហើយ​ក៏​ទូរស័ព្ទ​ប្រាប់​អ្នក​ផ្ទះ ។ ព្រោះ​តាម​ទម្លាប់​របស់​ប្រជា​នេសាទ​នៅ​ស្រុក​នោះ​រៀង​រាល់​ពេល​ចាប់បាន​ត្រី​ចម្លែក​ឬ​ត្រី​មាន​តម្លៃ​ថ្លៃ ចាំបាច់​ត្រូវ​រៀបចំ​ការ​សែន​ឲ្យបាន​ត្រឹមត្រូវ ។ នាវា​នេសាទ​បាន​មក​ដល់​កំពង់ផែ​វេលា​ម៉ោង ៩ ហើយ​ត្រូវ​រង់ចាំ​ការ​សែនព្រេន​ចប់​រហូតដល់​ម៉ោង ១១​យប់ ទើប​ក្រុមគ្រួសារ​ទូរស័ព្ទឲ្យ​នា​វាចូល​ចំណត​។​

​យុវជន ៤​នាក់ បាន​នាំគ្នា​សែង​ត្រី “​មាស​” ដែល​មាន​បណ្តោយ ២,១​ម៉ែត្រ ទទឹង​ជាង​កន្លះ​ម៉ែត្រ និង​ទម្ងន់ ៧០​គីឡូក្រាម ឡើងមក​លើគោក​។​​ភ្លាមៗ​នោះ​រថយន្ត​ទំនើប​១​គ្រឿង ក៏​បាន​ចូល​អែប​កំពង់ផែ រួច​ក៏​បើក​ពីក្រោយ​រថយន្ត​ដឹក​ត្រី​មក​កាន់​ផ្ទះ​លោក Bui Dinh Thang ។​
លោក Bui Dinh Thang មនុស្ស​ដែល​មានសំណាង ។​ស្មាន​ពុំ​ដល់​ថា ឈ្មួញកណ្តាល​ដែល​ជិះ​រថយន្ត​ទំនើប សួរ​តែមួយ​ម៉ាត់​ថា តើ​ត្រី​នេះ​លក់​តម្លៃ​ប៉ុន្មាន​? ។ ប្តី​ប្រពន្ធ​លោក Thang និង​ឪពុក​ម្តាយបង្កើត បាន​ពិភាក្សា​គ្នា​គិតថា កាត់ថ្លៃ ១.៥០០​លាន​ដុង ហើយ​បើ​កាត់ថ្លៃ​យ៉ាងហោច​ត្រឹម ១​ពាន់​លាន​ដុង (​ប្រមាណ ២៥.០០០​ដុល្លារ​) ក៏​លក់​ទៅ ។ លោក Thang ក៏​ចេញ​ទៅ​ប្រាប់​ឈ្មួញ​អំពី​តម្លៃ​ខាងលើ ស្មាន​ពុំ​ដល់​ថា ឈ្មួញ​ម្នាក់​នេះ​ពោល ៖ ១.៥០០​លាន​ដុង ? ណ្ហើយ​ចុះ​! ហៅ​ប្រពន្ធ​លោក​មក​រាប់​លុយ​ទៅ ។​
​ពិត​ណាស់​ក្រុមគ្រួសារ​ម្ចាស់​ត្រី​ពិតជា​អរ​ពេល​លក់​បាន​តម្លៃ​នេះ ប៉ុន្តែ​គេ​ពុំ​ដឹង​ថា ឈ្មួញ​នោះ​លក់​បាន​តម្លៃ​ប៉ុន្មាន​នោះ​ទេ ។​​តាម​ប្រភព​ព័ត៌មាន​ដោយឡែក​នោះ មច្ឆា​ដែល​គេ​ហៅថា ត្រីមាស​មានឈ្មោះ​វិទ្យាសាស្ត្រ​ដូច​ពោល​ខាងលើ មាន​តម្លៃ​ថ្លៃ​ណាស់ ដោយឡែក​តែ​ក្រពះ​នៅ​ស្រស់​របស់​ត្រី​នេះ ក្នុង​១​គីឡូក្រាម មានតម្លៃ​ចន្លោះ​ពី 45.000 – 55.000 USD/kg ហើយ​សាច់​របស់​វា មានតម្លៃ​ចន្លោះ​ពី 750USD-1000USD/kg ។​
បច្ចុប្បន្ន​ត្រី​នេះ​ត្រូវបាន​គេ​រុករក​និង​នេសាទ​ស្ទើ​ដាច់​ពូជ​ទៅ​ហើយ ។ តាម​អ្នកវិទ្យាសាស្ត្រ​គេ​ឃើញ​ត្រី​នេះ មាន​នៅ​ប្រទេស​ចិន វៀតណាម ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​៕ ​ច្រកទ្វារ​សមុទ្រ Ba Lat កន្លែង​លោក Thang នេសាទ​បាន​ត្រី​ខាងលើ ។​
សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments