Header Ads

លោកឧកញ៉ា ម៉ុង ឫទ្ធី ធ្វើបែបនេះ !! ក្រោយឃើញ តាវ័យជរាមួយរូប រើស​អុស​ពីក្នុងចំការ​ ទាំងកណ្តាលថ្ងៃ មើលហើយគួរឲ្យអាសូរ

លោកឧកញ៉ា ម៉ុង ឫទ្ធី គឺជាសេដ្ឋីកសិកម្មដ៏ល្បីឈ្មោះនៅប្រទេសកម្ពុជា ហើយលោកតែងតែយកចិត្តទុក្ខដាក់ចំពោះកសិករ ក៏ដូចជារួមចំណែកក្នុងការផ្តល់ការងារជាច្រើនដល់ពលរដ្ឋខ្មែរ។ ជាពិសេសលោកឧកញ៉ានៅពេលដែលទៅណាមកណាមានអ្នកគោរព និងកោតសរសើរជានិច្ច ដោយលោកក៏តែងតែធ្វើនូវអំពើសប្បុរសធម៌ជាច្រើននៅតាមតំបន់ដាច់ស្រយាលដើម្បីផ្តល់នូវជំនួយជាដើម។

យ៉ាងណាមិញនៅថ្ងៃនេះ លោកឧកញ៉ា បានប្រទះឃើញបុរសវ័យចំណាស់ ដែលមានជីវភាពខ្វះខាត ដើរដឹកអុសកាត់ថ្ងៃក្តៅ។ ព្រោះតែមានចិត្តអាណិតជាពន់ពេកលោកឧកញ៉ា ម៉ុង ឬទ្ធី បានទីញទឹកជូនលោកតាពិសារ និង ជូនថវិកាមួយចំនួនផងដែរ។ ដោយលោកឧកញ៉ា ម៉ុង ឬទ្ធី បានសរសេរនៅលើហ្វេសប៊ុកថា៖ “វេលាម៉ោង ​៩ព្រឹក ថ្ងៃ​ពុធ​ ទី​២៥ ខែមេសា​ ឆ្នាំ​២០១៨​។ ជួបលោកតា​អាយុ​ ៧៣ឆ្នាំ ​ហើយ​នៅតែពិបាក​មករើស​អុស​ពីក្នុងចំការ​ខ្ញុំ​ជាប់ជើងភ្នំសែនដី​ ដឹកតាមកង់យកទៅដុតដាំបាយ​ហូប។​ ដោយមិនមានកូនចៅ​ឯណាមកគិតគូ​រយកចិត្ត​ទុកដាក់​នឹង​គាត់​ទេ​ ខ្ញុំ​បានជូនថវិកា​មួយចំនួន​ដល់គាត់ផងដែរ​”៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments