Header Ads

អស្ចារ្យណាស់ !! ក្រុមហ៊ុន អូស្ត្រាលី ​រក​ឃើញ ​កំណប់​រ៉ែ​មាស ​មហាសាល ​នៅ​ខេត្ត​ព្រះ​វិហារ

អស្ចារ្យណាស់ !! ក្រុមហ៊ុន អូស្ត្រាលី ​រក​ឃើញ ​កំណប់​រ៉ែ​មាស ​មហាសាល ​នៅ​ខេត្ត​ព្រះ​វិហារ

ក្រុមហ៊ុន អូស្ត្រាលី ​រក​ឃើញ​កំណប់​រ៉ែ​មាស​មហាសាល ​នៅ​ខេត្ត​ព្រះ​វិហារ ​ដោយ​តំបន់​រ៉ែ​នោះ​ស្ថិត​ក្នុង​ជម្រៅ​រាក ​ងាយ​ស្រួល​យក​មែនទែន ​មិន​ចាំ​បាច់​ប្រើ​គ្រឿង​ចក្រ​ខួង​នោះ​ទេ។

ក្រុម​ហ៊ុន​រុក​រក​រ៉ែ ​Geopacific ​Resources ​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​អូស្ដ្រាលី ​មាន​អាជ្ញា​ប័ណ្ណ​ក្នុង​ការ​រុករក​រ៉ែ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​គម្រោង​ឈ្មោះ​ថា Kou Sa ។ កាល​ពី​ពេល​ថ្មី​ៗ​នេះ ពួកគេ​បាន​រក​ឃើញ​​កំណប់​រ៉ែមាស ​និង​ស្ពាន់ ជា​លើក​ទីពីរ​នៅ​ឆ្នាំ​នេះ ​បន្ទាប់​ពី​ការ​រក​ឃើញ​ផ្សេង​ទៀត​ត្រូវ​បាន​ប្រកាស​កាល​ពី​ខែ​មករា​។ រ៉ែ​មាស និង​ស្ពាន់ ​ដែល​រក​ឃើញ​នេះ ​ស្ថិត​ក្នុង​អណ្ដូង​រ៉ែ​ជម្រៅ​រាក ​ដែល​មាន​កម្រិត​រ៉ែ​យ៉ាង​ច្រើន។ វា​ស្ថិត​នៅ​​​ការ​ដ្ឋាន​អណ្ដូង​រ៉ែ​១១៨ ​ដែល​ជា​អណ្ដូង​មួយ​ដែល​ទើប​តែ​ជីក ​ហើយ​គេ​រំពឹង​ថា​នឹង​អាច​រក​ឃើញ​កាន់​តែ​ច្រើន​បន្ថែម​ទៀត ​ប្រសិន​បើ​ប្រើ​គ្រឿង​ចក្រ​ខួង​រយៈ​ជម្រៅ​ជ្រៅ។

ដោយសារ​តែ​ការ​ជីក​ជម្រៅ​រាក​រក​ឃើញ​រ៉ែ​ទៅ​ហើយ​នោះ ​វា​បាន​បញ្ជាក់​ថា​តំបន់​នេះ​នឹង​មាន​រ៉ែ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ​ហើយ​ក្បាល​ដ៏​ធំ​របស់​អណ្ដូង​រ៉ែ​មាស​នៅ​ព្រះ​វិហារ ត្រូវ​បាន​គេ​គិត​ថា​អាច​នឹង​នៅ​ក្បែរ​ៗ​អណ្ដូង​លេខ ​១១៨​នេះ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments