Header Ads

អស់ស្ទះ !! រកឃើញទីក្រុងក្រោមដី អាយុកាល២,០០០ឆ្នាំ តែអ្វីដែលមានក្នុងទីក្រុងនោះគឺគួរឲ្យខ្លាច

អស់ស្ទះ !! រកឃើញទីក្រុងក្រោមដី អាយុកាល២,០០០ឆ្នាំ តែអ្វីដែលមានក្នុងទីក្រុងនោះគឺគួរឲ្យខ្លាច

ទីក្រុងក្រោមដីអាយុកាល2,000ឆ្នាំដែលគេបោះបង់ចោល ត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្រ្តអ៊ីរ៉ង់ ប៉ុន្តែអ្វីដែលគេឃើញនៅក្នុងទីក្រុងនោះគឺហួសពីការគិតទុក និងគួរឲ្យខ្លាច។ វាមានទីតាំងស្ថិតនៅក្បែរទីក្រុងSamen។

នៅទីនេះអ្នកបុរាណវិទ្យាបានជីករុករកក្នុងបន្ទប់ក្រោមដីធំៗចំនួន៥០ ដែលគេជឿថាជាផ្ទះកាលពី2,000ឆ្នាំមុន។ បន្ទាប់ពីរយៈពេល១២ឆ្នាំនៃកំណាយនៅទីនេះ អ្នកស្រាវជ្រាវបានឃើញមាននូវវត្ថុបុរាណរាប់មិនអស់​ គ្រោងឆ្អឹងមនុស្ស និងបន្ទប់ចំនួន50ដែលមានទំហំខុសៗគ្នានិងភ្ជាប់គ្នាដោយរូងក្រោមដី ដែលត្រូវបានកសាងឡើងប្រហែល2,000ឆ្នាំមុនក្នុងពេលដួលរលំនៃអាណាចក្រAchaemenid (550-330 មុនគ.ស) និងការកើតឡើងនៃអាណាចក្រ Parthian (247 មុនគ.ស-224 នៃគ.ស)។

យ៉ាងណាក៏ដោយអ្វីដែលគួរឲ្យខ្លាចនោះគឺ អ្នកជំនាញបានរកឃើញនូវគ្រោងឆ្អឹងចំនួនប្រហែល60 ហើយអ្នកវិទ្យាសាស្រ្តនៅតែមិនទាន់ដឹងច្បាស់ថា មានអ្វីកើតឡើងចំពោះទីក្រុងក្រោមដីនេះ ហើយហេតុអ្វីបានជាវាត្រូវបានគេបោះបង់ចោល។

តាមអ្នកជំនាញ ទីតាំងនេះត្រូវបានប្រើប្រាស់ក្នុងគោលបំណងជាច្រើនទៅតាមសម័យកាលផ្សេងៗគ្នា ដោយដំបូងវាជាកន្លែងប្រារព្ធពិធីសាសនា បន្ទាប់មកជាកន្លែងបញ្ចុះសព និងក្រោយមកប្រើជាជំរកពេលមានអាសន្ន។ ការធ្វើកំណាយនៅតែបន្តធ្វើទៀត ដោយសង្ឃឹមថានឹងរកឃើញបន្ទប់បន្ថែមទៀត និងអាចសិក្សាបន្ថែមទៀតពីទីក្រុងបុរាណក្រោមដីនេះ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments