Header Ads

ពលរដ្ឋភ័យគ្រប់គ្នា !!! ពេលឃើញពស់វែកជាច្រើនក្បាល នាំគ្នាវារឡើងដើមឈើ ក្បែរមន្ទីរពេទ្យ…

ពលរដ្ឋភ័យគ្រប់គ្នា !!! ពេលឃើញពស់វែកជាច្រើនក្បាល នាំគ្នាវារឡើងដើមឈើ ក្បែរមន្ទីរពេទ្យ…

ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកចាប់ពស់ បានរាយការណ៍ថា មានពលរដ្ឋបានប្រទះឃើញពស់ជាច្រើន នៅក្រោយមន្ទីរពេទ្យឯកជនមួយ ក្នុងខេត្តសារៈបុរី ។

ពលរដ្ឋដែលរស់នៅជុំវិញនោះ បានឲ្យដឹងថា ពួកគាត់មានការព្រួយបារម្មណ៍ ខ្លាចពស់ទាំងនោះវារចូលក្នុងផ្ទះរបស់ពួកគាត់ ដែលនៅជុំវិញមន្ទីរពេទ្យនោះខ្លាំងណាស់ ហើយពួកគាត់ក៏ប្រញាប់ជូនដំណឹង ទៅក្រុមជំនាញចាប់ពស់ ដើម្បីមកឲ្យជួយចាប់ពស់ទាំងអស់នោះ ។

ហេតុការណ៍នេះ បានកើតឡើងនៅក្រោយមន្ទីរពេទ្យឯកជនមួយ ដែលមានពលរដ្ឋបានប្រទះឃើញ ពស់ជាច្រើនវារឡើងទៅលើដើមឈើ និងនៅតាមស្មៅខាងផ្លូវ ព្រមទាំងមានប្រជាជនជាច្រើនកុះករនាំគ្នាឈរមើលផងដែរ ។

ក្រុមជំនាញចាប់ពស់បានទៅដល់ ហើយនាំគ្នាចាប់ពស់ទាំងអស់នោះ ដាក់ក្នុងស្បោង តែអ្វីដែលចម្លែកនោះ គឺពស់វែកមួយក្បាល ដែលមានទំហំធំជាងគេ នៅលើដើមឈើកំពស់៣ម៉ែត្រឯណោះ ហើយក្រុមជំនាញចាប់ពស់ មិនអាចចាប់វាបាន ទើបហៅរថយន្តកន្ត្រក មកយោងដើម្បីចាប់ពស់នោះ ។

ក្រុមចាប់ពស់ បានប្រើប្រាស់ឧបករណ៍ចាប់ពស់ និងពេលវេលាជាច្រើនម៉ោង ទើបចាប់បានពស់ចំនួន៦ក្បាល ក្នុងនោះ២ក្បាលជាពស់វែកធម្មតា ហើយ៤ក្បាលទៀត គឺជាពស់វែករនាម ដែលមានប្រវែង៤ម៉ែត្រ ហើយក៏បានយកវាទៅប្រលែងនៅក្នុងសួនសត្វ ដើម្បីឲ្យប្រជាជនបានទៅមើល និងស្គាល់ពីប្រភេទសត្វពស់ទាំងអស់នោះ។

បើតាមការឲ្យដឹងពីក្រុមជំនាញចាប់ពស់នោះ បានឲ្យដឹងថា ពស់វែកទាំងនេះ ប្រហែលជាត្រូវចិញ្ចឹមទុកនៅក្នុងសួនសត្វនេះ ព្រោះពីមុនមកមិនដែល ចាប់បានពស់ច្រើនក្នុងពេលតែមួយបែបនេះឡើយ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments