Header Ads

ពិតជាចម្លែកខ្លាំងណាស់ !!!​ មនុស្សមកពីឆ្នាំ៤០០០ មកនិយាយប្រាប់អំពីអនាគតឡាន និងការផុតពូជនៃសត្វចិញ្ចឹមទាំងឡាយផងដែរ….

បុរសម្នាក់ដែលអះអាងថាខ្លួនជាអ្នកធ្វើដំណើរមកពីឆ្នាំ៤០០០ បាននិយាយនៅក្នុងវីដេអូបង្ហាញអំពីយានយន្តនាពេលអនាគត ក៏ដូចជាលើកឡើងថាសត្វចិញ្ចឹមទាំងឡាយនឹងផុតពូជគ្មានសល់នោះទេ។បុរសដែលបាននិយាយបែបនេះមានឈ្មោះថា John ហើយគាត់បានប្រាប់ថាគាត់មានអាយុ ១៣២ឆ្នាំ ហើយគាត់មានសមត្ថភាពអាចធ្វើការទំនាក់ទំនងតាមរយៈរលកសញ្ញាបាន។

បើយោងតាមរបាយការណ៍របស់ Daily Record បានបង្ហាញថាមានវីដេអូមួយដែលមានរយៈពេលប្រហែល២០នាទី ដែលត្រូវបានបង្ហោះនៅក្នុង Youtube ក៏បានលើកឡើងដែរថាមនុស្សយន្តនឹងធ្វើការជំនួសមនុស្សយើងហើយ។គាត់បាននិយាយនៅក្នុងវីដេអូនោះដែរថា «ខ្ញុំមានអាយុ ១៣២ឆ្ ហើយខ្ញុំមើលទៅដូចជាមានអាយុត្រឹមតែ២០ ទៅ២៥ឆ្នាំតែប៉ុណ្ណោះ»។គាត់ក៏បានបន្ថែមទៀតថា «នៅពេលអនាគតឡានទាំងអស់នឹងត្រូវបានកែច្នៃ ហើយខ្ញុំក៏បានភ្ជាប់មកជាមួយនឹងរូបថតមួយសន្លឹកដើម្បីជាភស្តុតាងដើម្បីបង្ហាញអ្នកទាំងអស់គ្នា។

»រូបភាពនោះបានបង្ហាញអំពីឡានប្រភេទថ្មី ដែលមានសមត្ថភាពអាចហោះហើរបាន ហើយបុរសនោះក៏បានបញ្ជាក់ដែរថានៅឆ្នាំ៤០០០គឺមិនមានការស្ទះចរាចរណ៍នោះទេ។ រូបថតនោះបង្ហាញអំពីឡានប្រភេទ DR-18 ដែលគាត់បានថតចេញពីរោងចក្រផលិតដែលគាត់កំពុងតែធ្វើការរាល់ថ្ងៃ។

បុរសនោះក៏បានបន្ថែមផងដែរថា «មនុស្សយន្តគឺមានភាពវៃឆ្លាតខ្លាំងណាស់ ហើយវាអាចបង្កើតឡានឡើងបាន វាពិតជាមានភាពងាយស្រួលខ្លាំងណាស់ក្នុងការបើកឡានសេរ៊ីថ្មីនោះ ហើយវាមិនអាចបង្កឱ្យមានគ្រោះថ្នាក់នោះទេ»។ក្រៅពីការបង្ហាញអំពីឡាន បុរសនោះក៏បានលើកឡើងផងដែរថា នាពេលអនាគតមិនមានឆ្កែ ឆ្មាទៀតនោះទេ ដោយវាត្រូវបានឃើញតែនៅក្នុងសួនសត្វតែប៉ុណ្ណោះ ហើយសត្វស្លាបនៅលើមេឃក៏ត្រូវបាត់បង់អស់ដែរ ដើម្បីយកមេឃធ្វើជាផ្លូវសម្រាប់ធ្វើចរាចរណ៍។ ជាចុងក្រោយគាត់ក៏បានបញ្ជាក់ដែរថានៅក្នុងឆ្នាំ២០១៨នេះ នឹងមានព្រឹត្តិការណ៍ដ៏គួរឱ្យខ្លាចជាច្រើននឹងកើតឡើង៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments