Header Ads

ថាម៉េច..? លោកសាន គឹមស៊ាន ថាស្តេចប្រដាល ប៊ូខាវ ក៍ជាប់សាច់ឈាមជាខ្មែរ ស្រាប់តែ ប៊ូខាវ ឆ្លើយភ្លាមថា…(មានវីដេអូ)

ស្ដេច​ប្រដាល់​ថៃដ៏មានប្រជាប្រិយភាពជុំវិញពិភពលោក គឺ Buakaw Banchamek ត្រូវបានមហាជនខ្មែរផ្ទុះការកោតសរសើរជាថ្មី បន្ទាប់ពីរូបគេ ទោះបីជាល្បីប៉ុណ្ណា ក៏មិនភ្លេចកំណើតរបស់ខ្លួន ដែលថាខ្លួនពិតជាមានពូជពង្សជាប់ឈាមជាខ្មែរពិតៗ នេះបើតាមការលើកឡើងរបស់ កីឡាករ Buakaw Banchamek ពេលដែលមកលេងប្រទេសកម្ពុជា និងបានជួបជាមួយលោក​តា​ក្រមា​មាស សាន គឹមស៊ាន ​ថែម​ទៀត​ផង។

តាមវីដេអូខាងក្រោម លោក​តា​ក្រមា​មាស សាន គឹមស៊ាន គ្រាន់តែបានជួប Buakaw Banchamek ភ្លាម លោកតាដឹងថា កីឡាករ ម្នាក់នេះគឺជាខ្មែរដើមពិតៗ ចំណែកឯ កីឡាករ Buakaw Banchamek ក៏បានឆ្លើយតប និងទទួលស្គាល់ថាខ្លួនពិតជាមានឈាមជាខ្មែរ គឺខ្មែរសុរិន ដែលបានកើតនៅលើទឹកដីសុវិន ប្រទេសថៃ ដែលជាអតីតទឹកដីខ្មែរពីមុន។

ចង់​ដឹង​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​៖

គួររំលើកផងដែរថា Buakaw Banchamek មានឈ្មោះពិតថា សម្បត្តិ បានចាមេឃ អាយុ ៣៥ ឆ្នាំ ​មាន​ឪពុក​ឈ្មោះ ឡេង បានចាមេឃ ​និង​ម្ដាយ​ឈ្មោះ ផាន បាន​ចាមេឃ។ ចំណែកឯប្រវត្តិនៃការប្រកួតប្រដាល់វិញ គឺកីឡាកររូបនេះធ្លាប់ធ្វើឲ្យកីឡាបរទេសមិនតិចនាក់ទេ ទទួលបរាជ័យក្រោយកណ្តាប់ដៃរបស់គេ ហើយឡើងវ៉ៃម្តងៗគឺលោកមានតម្លៃខ្លួនខ្ពស់មិនធម្មតា។ ប្រភព: Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments