Header Ads

ពិធី​បញ្ចុះសព​មួយ​ដ៏​ភ្ញាក់ផ្អើល​ !!! ពាន​សម្រាប់​អ្នក​ផឹក​លុះ​ក្ស័យ​ ​ស្លាប់​ទៅ​ក៏​ត្រូវ​ការ​ដប​ស្រា​ទៅជា​មួយ​ដែរ

ពិធី​បញ្ចុះសព​មួយ​ដ៏​ភ្ញាក់ផ្អើល​ កំពុងតែ​មានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស ​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព​ប្លែកៗ​នៃ​ពិធី​បញ្ចុះ​ព្រម​ជាមួយ​ការ​ដប​ស្រា​ធំ​មួយ​បញ្ចូល​ទៅ​ក្នុង​ទី​បញ្ចុះសព​បុគ្គល​ម្នាក់​ ដែល​ចូលចិត្ត​ឱប​ដប​ស្រា។

តាមរយៈ​វីដេអូ​និង​រូបភាព​ដែល​ត្រូវ​បាន​បង្ហោះ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​គេ​សង្កេតឃើញថា ​មាន​ជនជាតិ​ស្បែក​ខ្មៅ​មួយ​ក្រុម​ បាន​នាំគ្នា​ដង្ហែ​​ដប​ស្រា​បៀរ​យ៉ាង​ធំ​មួយ​នៃ​ពិធី​បញ្ចុះសព​ ដែល​ត្រូវបាន​គេ​អះអាងថា​ ជាស​ពនៃ​ការស្លាប់​របស់​បុរស​ម្នាក់​ដោយសារ​ការផឹក​ស្រា​លើស​កម្រិត​បណ្តាល​ឲ្យ​សម្លាប់​បែបនេះ។

នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​បាន​សរសេរ​ភ្ជាប់​ជាមួយ​ទិដ្ឋភាព​នេះ​ថា ​ពិធី​បញ្ចុះសព​អ្នក​ដែល​ស្លាប់​ដោយសារ​ចូលចិត្ត​ផឹកស្រា។ ប៉ុន្តែ​ទន្ទឹមគ្នានេះ​ក៏មាន​ការបញ្ចេញមតិ​ជាច្រើន​ពី​មហាជន​ពាក់ព័ន្ធ​ករណីនេះ​ផងដែរ។យ៉ាងណាមិញ​ក៏​មានការ​លើកឡើងថា ​សំណាង​ហើយ​ដែល​ស្លាប់​ទៅបាន​ពាន ដូច្នេះ​សូមអ្នក​ចូលចិត្ត​ផឹកស្រា​ទាំងឡាយ​គួរ​តែពិចារណា​លើ​ករណី​នេះ។ នេះ​ជា​គំរូ​ដើម្បី​ដាស់​ស្មារតី​ដល់​អ្នក​ផឹក​មិន​ប្រមាណ​ខ្លួនប្រាណ។

ជុំវិញ​រឿងរ៉ាវ​ចម្លែក​នេះ ​បានធ្វើ​ឲ្យ​មានការ​ចែករំលែក​យ៉ាង​កក្រើក​នៅលើ​បណ្តាញ​សង្គម​យក្ស​ហ្វេ​ស​ប៊ុ​ក​ ខណៈដែល​ស្រុក​ខ្មែរ​ពុំ​ធ្លាប់​ជួប​ឬ​ឃើញ​ករណី​នេះ​នោះ​ទេ។ សូម​ប្រិយមិត្ត​គេហទំព័រ​Kh Stars ពិចារណា​និង​មាន​មតិ​តាម​ការគួរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments