Header Ads

រកឃើញវត្ថុបុរាណក្នុងប្រវត្តិសាស្ត្រដែលអ្នកគ្រប់គ្នានឹកស្មានមិនដល់

រកឃើញ !!! វត្ថុបុរាណក្នុងប្រវត្តិសាស្ត្រដែលអ្នកគ្រប់គ្នានឹកស្មានមិនដល់

ក្នុងឆ្នាំ ១៩០០ Antikythera Mechanism ត្រូវបានគេរកឃើញក្នុងកប៉ាល់មួយក្បែរកោះ Antikythera ក្នុងប្រទេសក្រិច ដោយក្រុមអ្នកមុជទឹកស្រាវជ្រាវមួយក្រុម ហើយអ្វីដែលមិនស្មានដល់់នោះគឺអ្វីដែលពួកគេរកឃើញគឺជាឧបករណ៍ដែលប្រើដើម្បីទស្សន៍ទាយពីតារាសាស្ត្រ ដែលគេជឿថាវាបច្ចេកវិទ្យាដ៏ទំនើបដែលគ្រប់គ្នាមិនស្មានដល់ថាកើតមានក្នុងសម័យបុរាណ ។

ផែនទី Piri Reis

ផែនទី Piri Reis ត្រូវបានគូរនៅឆ្នាំ ១៥១៣ ដោយអធិរាជអូតូម៉ង់ តែអ្វីដែលមិនគួរឲ្យជឿទាក់ទងនិងផែនទីនេះវាមិនត្រឹមតែមានផែនទីទ្វីបអឺរ៉ុប អាហ្វ្រិក និងប្រេស៊ីលនោះទេ ប៉ុន្តែវាបែរជាមាននៅរូបភាពនៃផែនទីនៃទ្វីបអង់តាកទិច ខណៈដែលទ្វីបអង់តាកទិចត្រូវបានគេរកឃើញក្រោយនោះប្រមាណមួយសតវត្ស ។

Nebra Sky Disk

នៅក្នុងឆ្នាំ ១៩៩៩ លោក Henry Westphal និង Mario Renner បានរកឃើញវត្ថុបុរាណមួយដែល​មានអាយុកាលប្រមាណចន្លោះពី 1600-1560 មុនគ.សមកម្ល៉េះ ក្នុងខណៈពេលដែលពួកគាត់ធ្វើការស្រាវជ្រាវ ។ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺរបស់ដែលពួកគាត់រកឃើញត្រូវគេសង្ស័យថាជាផែនដីអវកាស ដោយនៅលើផ្ទៃលោហៈនោះមាន និមិត្តសញ្ញាពណ៌ទឹកមាសដែលបង្ហាញជារូបភាពនៃព្រះអាទិត្យ ព្រះចន្ទ រួមនិងផ្កាយមួយចំនួន ។

របាំងមុខពណ៌មាសមួយត្រូវបានរកឃើញនៅលើមុខសាកសពមួយនៅឆ្នាំ 1876 ដោយលោក Heinrich Schliemann ។ យ៉ាងណាតាមការស្រាវជ្រាវរបាំងមុខនេះមានអាយុកាលចន្លោះពីឆ្នាំ 1550-1500 មុនគ.ស តាមការសន្និដ្ឋានសាកសពដែលរកឃើញជាមួយរបាំងមុខនេះគឺជារបស់ Agamemnon គឺជាមេដឹកនាំក្រិចសម័យបុរាណ ហើយយោងតាមរបាំងមុខនេះធ្វើអោយគេជឿថារឿងព្រេងទាក់ទងនិងសង្គ្រាម Trojan គឺជាការពិត ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments