Header Ads

ឃើញហើយញាក់សាច់ព្រោះតែរឿងទាំងនេ !! ទំលាយអាថ៌កំបាំង១០យ៉ាង អំពីជីវិតផ្ទាល់ខ្លួនរបស់គីម ជុងអ៊ុន ត្រូវបានលាតត្រដាង!!

១០ យ៉ាងអំពីជីវិតផ្ទាល់ខ្លួនរបស់គីម ជុងអ៊ុន ត្រូវបានវេបសាយ Businessinsider លាតត្រដាង!!! ឃើញហើយញាក់សាច់

មេដឹកនាំផ្ដាច់ការកូរ៉េខាងជើង គីមជុងអ៊ុន ជាប្រភពនៃការពិនិត្យពិច័យជាអន្តរជាតិជាយូរមកហើយ។

មុននេះ គាត់បានស្ថិតក្នុងសារព័ត៌មានទូទាំងពិភពលោកដោយសារការវិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងជាពិសេសមីស៊ីលឆ្លងទ្វីបដែលមានសមត្ថភាពដឹកក្បាលគ្រាន់នុយក្លេអ៊ែរទៅរដ្ឋអាឡាស្កា ហើយក៏ដូចជាករណីនិស្សិតអាមេរិកឈ្មោះ Otto Warmbier ដែលបានបាត់បង់ជីវិតប៉ុន្មានថ្ងៃក្រោយត្រូវបានដោះលែងពីគុកកូរ៉េខាងជើង។

គេឃើញថា ព័ត៌មានអំពីជីវិតប្រចាំថ្ងៃរបស់ គីមជុងអ៊ុន នៅកូរ៉េកុម្មុយនីស្តគឺពុំសូវមានទេ ទោះយ៉ាងណា ព័ត៌មានខ្លះបានលេចធ្លាយ។

ក្នុងឆ្នាំ ២០១៦ ប្រទេសកូរ៉េខាងជើងរកបានពិន្ទុ ២៨,៦ នៅលើសន្ទស្សន៍ភាពអត់ឃ្លានសកល ដែលមានន័យថា ស្ថានភាពនៅប្រទេសនេះគឺស្ថិតក្នុងបញ្ហាដ៏ធ្ងន់ធ្ងរ ហើយស្ថានការណ៍ស្បៀងមានពិន្ទុលើ ៥០។ កម្មវិធីស្បៀងអាហារពិភពលោកបានរាយការណ៍ថា ៧០ ភាគនៃប្រជាជន ២៥,១ លាននាក់របស់ប្រទេសនេះកំពុងស្ថិតក្នុងអសន្តិសុខស្បៀង និងកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃធ្ងន់ធ្ងរ។

តែរឿងមួយដែលគេមើលឃើញច្បាស់នោះគឺ ជីវិតរបស់គីមជុងអ៊ុននៅកោះឯកជន ការនាំចូលស្រាថ្លៃៗ ហើយភាពមានបានរបស់គាត់គឺមានដាច់ឆ្ងាយពីប្រជាជនដែល គីមជុងអ៊ុន គ្រប់គ្រង។

១. យោងតាមសេចក្ដីរាយការណ៍ពីភ្ញៀវទេសចរ និងអ្នកគេចខ្លួនបានឱ្យដឹងថា ទិដ្ឋភាពជីវិតភាគច្រើននៅរដ្ឋឯកោនេះគឺត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង។ ដូចអ្នកថតរូបឱ្យវេបសាយ Getty លោក ឈូសែវលូ រាយការណ៍អ៊ីចឹង ប្រជាជនកូរ៉េខាងជើងជាច្រើនរស់នៅក្នុងភាពក្រីក្រតោកយ៉ាក។

២. គីមជុងអ៊ុន បន្តគោលនយោបាយដដែលជាច្រើនដែលឪពុករបស់គាត់បានធ្វើឡើង ដោយរួមបញ្ចូលយុទ្ធសាស្ត្រ “ពឹងផ្អែកខ្លួនឯង” ដែលលើកកម្ពស់ភាពឯកោរបស់កូរ៉េខាងជើង និងការពង្រីកនូវកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេស។

៣. គីមជុងអ៊ុន ក៏បន្តមរតកចាយវាយច្រើនៗរបស់ឪពុកផងដែរ។ ខណៈគេមិនប្រាកដថាតើទ្រព្យសម្បតិ្តរបស់គាត់ បានកើនឡើងប៉ុនណា ក្នុងឆ្នាំ ២០១២ ដែលជាឆ្នាំ គីមជុងអ៊ុន ឡើងធ្វើជាមេដឹកនាំកំពូល ការចំណាយប្រចាំឆ្នាំលើទំនិញប្រណិតរបស់កូរ៉េខាងជើងបានកើនឡើងពី ៣០០ លានដុល្លារទៅ ៦៤៥,៨ លានដុល្លារ។

៤. ផ្ទះរបស់ក្រុមថ្នាក់ដឹកនាំខ្លះត្រូវស្គាល់នៅប្រទេសកូរ៉េខាងជើង ប៉ុន្តែគីម ជុងអ៊ុនរស់នៅញឹកញាប់នៅដំណាក់ប្រណិតរបស់ខ្លួនឈ្មោះ Ryongsong Residence។ ក្នុងនោះមានវិមានមួយមានរោងកុនកៅអី ១.០០០ ដែលមេដឹកនាំផ្ដាច់ដេកមើលភាពយន្តដូចអធិរាជ។

៥. គីមជុងអ៊ុន រៀបការជាមួយអតីតអ្នកអបអរក្រុមកីឡារ លោកស្រី រីសុលជូ។ ការបាត់ខ្លួនម្ដងម្កាលរបស់លោកស្រីបាននាំឱ្យអ្នកសង្កេតការណ៍ជឿថា គាត់មានកូនយ៉ាងតិចណាស់ពីរនាក់។

៦. ស្របពេលកូរ៉េខាងជើងកំពុងប្រឈមមុខការដួលរលំសន្តិសុខស្បៀង គីមជុងអ៊ុន ហូបចុកអាហារឆ្ងាញ់ៗ និងផឹកសុទ្ធតែស្រាថ្លៃ ដែលត្រូវបាននាំចូលក្នុងតម្លៃ ១ លានដុល្លារក្នុងឆ្នាំ ២០១៦។ អតីតមេចុងភៅឯកជនរបស់ឪពុករបស់គាត់បានរំឮកថា គីមជុងអ៊ុន ចូលចិត្តស្រាច្រើនដបនិងឈីសល្អៗនៅអាហារពេល្ងាច។

៧. យោងតាមការឃោសនាលម្អៀងរបស់កូរ៉េខាងជើងបានឱ្យដឹងថា គីមជុងអ៊ុន រៀនបើកបរតាំងពីអាយុបីឆ្នាំ។ ម៉ាកដែលគាត់ចូលចិត្តគឺ Mercedes-Benz។ គាត់ក៏ធ្វើដំណើរតាមនាវាកម្សាន្តប្រវែង ២៨ ម៉ែត្រដែលត្រូវប៉ាន់ស្មានមានតម្លៃ ៦ លានដុល្លារផងដែរ។

៨. អតីតតារា NBA លោក Dennis Rodman ដែលចាត់ទុកខ្លួនឯងជាមិត្តភក្ដិ គីមជុងអ៊ុន បាននិយាយថា មេដឹកនាំផ្ដាច់ការរូបនេះតែងទៅកោះឯកជនដ៏ប្រណិតដែលស្រដៀងកោះ ហាវ៉ៃ ឬកោះអ៊ីបាសា នៅប្រទេសអេស៉្បាញ។

៩. ខណៈជាផ្នែកនៃកិច្ចខំប្រឹងប្រែងដើម្បីជំរុញភ្ញៀវទេសចរបរទេស គីមជុងអ៊ុន បានបញ្ជាសាងសង់រមណីយដ្ឋានស្គីទឹកកក Masikryong តម្លៃ ៣៥ លានដុល្លារ។ សព្វថ្ងៃនេះ ដូចទូរទស្សន៍ NBC បានរាយការណ៍ រមណីយដ្ឋាននេះមិនត្រូវបានប្រើប្រាស់ភាគច្រើនហើយរក្សាការបើកទ្វារដោយស្ត្រី កុមារ និងបុរស។

១០. ប៉ុន្មានឆ្នាំមកនេះ គីមជុងអ៊ុន បាននិងកំពុងបន្តជីវិតដូចស្ដេចបើទោះជាការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ។ ដូច CNN បានរាយការណ៍នាពេលថ្មីៗនេះ លុយផ្ទាល់ខ្លួនរបស់គាត់ភាគច្រើន គឺបានមកពីសកម្មភាពខុសច្បាប់ដូចជាការលក់គ្រឿងញៀននិងអាវុធ ការក្លែងបន្លំប្រាក់ និងលួចចូលប្រព័ន្ធធនាគារ៕ ប្រភព៖ បរទេស

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments