Header Ads

ហេតុអ្វីបានជាធ្វេសប្រហែស ខ្លាំងយ៉ាងនេះ!! ម្ដាយរវល់ធ្វើការងារផ្ទះ កូនប្រុសអាយុ១០ខែ វារធ្លាក់ចូលលូបង្គន់ ឈ្លក់ទឹកលាមក រហូតដល់…

ខេត្តពោធិ៍សាត់៖ កូនក្មេងអាយុ១០ខែម្នាក់​ បានវារចូលលូបង្គន់ បណ្ដាលឲ្យលង់ទឹកស្លាប់ យ៉ាងអណោចអធ័ម ហើយសាកសពត្រូវគេប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃអង្គារ៍ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ នៅខាងក្រោយផ្ទះ ស្ថិតក្នុងភូមិកញ្ជើបាចដាច ឃុំអន្លង់វិល ស្រុកកណ្ដៀង។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្ដីជាម្ដាយបានដាក់កូន របស់ខ្លួនឲ្យវារលេង ហើយគាត់បានទៅធ្វើការងារផ្ទះ​ នៅខាងមុខផ្ទះ ដោយមិនបានចាប់អារម្មណ៍ នឹងកូនប្រុសរបស់ខ្លួនដែលកំពុងវារលេងនោះ។ ស្របពេលម្ដាយ កំពុងរវល់ការងារផ្ទះនោះ ក្មេងប្រុស​រងគ្រោះ បានវារមកផ្នែកខាងក្រោយផ្ទះ ហើយធ្លាក់ចូលទៅក្នុងលូបង្គន់ បណ្ដាលឲ្យឈ្លក់ និិងលង់ទឹកលាមកនោះស្លាប់ទៅ ហើយទម្រាំតែឪពុកម្ដាយដឹង គឺអ្វីៗបានហួសពេលអស់ទៅហើយ។

មន្រ្ដីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ ឈ្មោះ ឌី រតនា អាយុ១០ខែ មានឪពុក ឈ្មោះ ឌឿន ឌី អាយុ២៦ឆ្នាំ និងម្ដាយ ឈ្មោះ ហុន ស៊ុមហ៊ាន អាយុ២៥ឆ្នាំ ហើយពួកគេរស់នៅភូមិ-ឃុំ កើតហេតុខាងលើ។ ករណីនេះ គឺដោយសារតែឪពុកម្ដាយមានការធ្វេសប្រហែស ទើបបណ្ដាលឲ្យកូនរបស់ពួកគេ ធ្លាក់ចូលទឹកបង្គន់ស្លាប់បែបនេះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកំណត់ហេតុ ប្រគល់សាកសពរបស់ក្មេងប្រុសខាងលើ ទៅឲ្យឪពុកម្ដាយរៀបចំ ធ្វើ​បុណ្យតាមប្រពៃណី៕

**** អានអត្តបទល្អៗបន្ថែម៖ សោកនាដកម្មដ៏រន្ធត់ទៀតហើយ! រថយន្តបុកបន្តកន្ទុយគ្នាមនុស្ស ៧នាក់ស្លាប់ និងរបួស ****

ប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តសាំយ៉ុងមួយគ្រឿង ពណ៌ស អត់ស្លាកលេខ បើកបរដោយឈ្មោះ ណន ម៉ោង អាយុ៤២ឆ្នាំ នៅភូមិស្លា ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) និងអ្នករួមដំណើរចំនួន ២នាក់ ទី១-ឈ្មោះ ពេជ្រ ភារុន អាយុ៣៨ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) និងទី២- ឈ្មោះ វ៉េត ឌឹក អាយុ២៣ឆ្នាំ (របួសធ្ងន់) ធ្វើដំណើរពីក្រែក ទៅព្រៃវែង (ជើង-ត្បូង) ។

ខណៈមកដល់ចំណុចកើតហេតុ បានបុករថយន្តម៉ាកទីតាន់ពីក្រោយ ពាក់ស្លាកលេខ ភ្នំពេញ 2M-2984 បើកបរដោយឈ្មោះ ឱក លន់ អាយុ៤៤ឆ្នាំ នៅភូមិសេរីសុខា ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (របួសធ្ងន់) និងអ្នករួមដំណើរចំនួន ២នាក់ ទី១-ឈ្មោះ សុត សម្បត្តិ អាយុ៣២ឆ្នាំ (របួសស្រាល) និងទី២-ឈ្មោះ ឡាញ់ តុល អាយុ ២៧ឆ្នាំ (គ្មានរបួស) ។

ភ្លាមនោះដែរ រថយន្តម៉ាកទីតាន់ ក៏បានជ្រុលទៅមុខបុក រថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2Z-9856 ដែលកំពុងបើកបរបញ្ច្រាសទិសពីព្រៃវែង មកក្រែក ដែលរថយន្តបើកបរដោយ ឈ្មោះ ឆាយ ចន្ថា អាយុ៣២ឆ្នាំ នៅភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរចំនួន០២នាក់ ទី១-ឈ្មោះ ណាក់ រ័ត្ន អាយុ១៨ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) និងទី២-ឈ្មោះ ឈុំ ឆុន អាយុ៣៣ឆ្នាំ (របួសធ្ងន់) ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments