Header Ads

អបិយជំនឿដ៏ព្រឺឆ្អឹងខ្នង ទាក់ទងទៅនឹងជ្រលងមនុស្សគ្មានក្បាល…

អបិយជំនឿដ៏ព្រឺឆ្អឹងខ្នង ទាក់ទងទៅនឹងជ្រលងមនុស្សគ្មានក្បាល…

បើទោះបីវិទ្យាសាស្ត្ររីកចម្រើនយ៉ាងណាក្ដី អបិយជំនឿគឺនៅតែមាន ហើយមនុស្សជាច្រើននៅតែជឿថាវាជាការពិត ។ ជាក់ស្ដែងនៅប្រជាជនកាណាដា និង ប្រជាជនអ៊ឺរ៉ុបមួយចំនួនមានជំនឿទៅលើរឿងរ៉ាវដែលទាក់ទងទៅនឹងជ្រលងភ្នំមួយដែលគេបានដាក់ឈ្មោះថា ជ្រលងមនុស្សគ្មានក្បាល (Valley of Headless Man) ។

ជ្រលងមួយនេះមានឈ្មោះថាដើមថា ជ្រលង​ Nahanni ដែលវាមានទីតាំងស្ថិតនៅភាគខាងជើងឈាងខាងលិចនៃឧទ្យានជាតិ​Nahanni នៃប្រទេសកាណាដា ហើយមូលហេតុដែលគេដាក់ឈ្មោះឲ្យជ្រលងនេះថា ជ្រលងមនុស្សគ្មានក្បាល (Vallley of Headless Man) ពីព្រោះតែមានមនុស្សជាច្រើនបានស្លាប់នៅក្នុងជ្រលងមួយនេះ ដែលតួលេខនៃចំនួនអ្នកស្លាប់គឺខ្ពសខ្លាំងណាស់គឺចាប់តាំងពីចន្លោះឆ្នាំ ១៩០៨ ដល់ ១៩៤៥ មកម្ល៉េះ។ មនុស្សដែលស្លាប់នៅទីនោះសុទ្ធតែស្លាប់ដោយអាថ៌កំបាំង ហើយសាកសពរបស់ពួកគេពេលត្រូវរកឃើញគឺមិនឃើញក្បាលនោះទេ។

ប្រជាជនជាច្រើនមិនហ៊ានទៅក្បែរកន្លែងនោះនោះទេដោយសារពួកគេគិតថានៅទៅនោះវាពោរពេញទៅដោយវិញ្ញាណអាក្រក់ និងពួកព្រាយបិសាច។ រហូតដល់អ្នកខ្លះមានជំនឿថាទីនោះប្រហែលជាមានទ្វាទៅកាន់ពិភពមួយផ្សេងទៀតដែលលាក់នៅបាតនៃជ្រលងដ៏ជ្រៅមួយនេះទៀតផង។

ក៏មានរឿងដំណាលមួយផងដែរទាកទង់ទៅនឹងជ្រលងមួយនេះដោយវាបានកើតឡើងតាំងពីយូរលង់ណាស់មកហើយ នៅទីនោះគឺធ្លាប់ជាទីកន្លែងនៃកុលសម្ព័ន្ធដ៏មានឥទ្ធិពលមួយដែលមានឈ្មោះថា Naha ។ អ្នកចំបាំងនៃកុលសម្ព័ន្ធនេះគឺមានមានរូបរាងធំជាងបុរសធម្មតា ចំណែកឯអាវុធដែលពួកគេប្រើប្រាស់ក៏ប្លែកៗផងដែរ ប៉ុន្តែក្រោយមកកុលសម្ព័ន្ធនេះក៏ក្លាយជាផ្នែកមួយនៃអាថ៌កំបាំងនៃជ្រលងនេះផងដែរ ដោយពួកគេស្រាប់តែបាត់ខ្លួនមួយរំពេចចេញពីពីភពលោកដោយគ្មានមូលហេតុ នឹងគ្មានបន្សល់ដានអ្វីទាំងអស់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments