Header Ads

វិធី៣យ៉ាងងាយៗនេះ អ្នកអាចលាពីជំងឺឫសដូងបាតជារៀងរហូត! ដោយមិនវះកាត់!!

រកបានវិធីងាយៗ៣យ៉ាង អាចជួយព្យាបាលជំងឺឫសដូងបាត

យ៉ាងមានប្រសិទ្ធភាព បើមិនទាន់សម្រេចចិត្តថាវះកាត់

សូមជួយចែករំលែកបន្តដល់អ្នកឈឺឲ្យបានដឹងផង!

– សម្រួលចែករំលែកដោយ៖ អ៊ាង សុផល្លែត Facebook.com/SOPHALLETH

☞ វិធីទី១៖

#វិធីធ្វើ៖

១.យកប្រទាលកន្ទុយក្រពើរបកសំបកចេញ កោសយកតែចាហួយក្នុង(យកល្អគួរកិននឹងម៉ាស៊ីនទឹកក្រឡុកដើម្បីឱ្យរ៉ាវងាយស្រួលក្នុងការបូម)។អាចសុំគ្នាបានមិនអស់លុយទេ

២.ទិញសឺរ៉ាំងលេខធំបំផុត (តំលៃ1800-2000៛) សំរាប់បូមទឹកសាច់ប្រទាលដែលបានកិនរួច។

៣. គួរគប្បីមានទុយោដែល គេប្រើសំរាបសុងនោម (ដូចបង្ហាញក្នុងរូប) មកកាត់កន្ទុយចោល ហើយផ្នែកក្បាលដែលមានក្បាល២ កាត់១ចេញដោយលៃឱ្យល្មមនឹងរន្តសារាំង (មានរូប) តំលៃប្រហែល 2500៛។

៤.យក gel (ជែល) ល្អិលៗលាបចុងទុយោនោះ និងមាត់ទ្វាធំកន្លែងដែលត្រូវបាញ់បញ្ចូល។ (បើមិនមានទេប្រើទឹកប្រទាលលាបផ្ទាល់តែម្តង។

៥.រុញទុយោនោះចូលមុនសិនសឹមភ្ជាប់សារាំងតាមក្រោយ (អាចរុញចូលរាក់ឬជ្រៅតាមកន្លែងដែលចេញឈាមឬសសៃប៉ោងនោះ)។

៦.បាញ់បញ្ចូលក្នុងទ្វាធំជាការស្រេច។

ចូរធ្វើដូច្នេះ២ឬ៣ដងក្នុង១ថ្ងៃ ម្តង១សឺរ៉ាំង រយៈពេល២-៣ថ្ងៃអ្នកនឹងបានស្បើយ។

ប្រភពអនុវត្តបានផលជាក់ស្តែងពីប្អូនប្រុស៖ Sambath Meas

☞ វិធីទី២៖

* ធាតុផ្សំ៖

១ មើមឆៃថាវ

២ ទឹកឃ្មុំសុទ្ធ។

ជាដំបូងយកមើមឆៃថាវ កន្លះមើម មកលាងទឹកឲ្យស្អាតរួចកាត់ក្បាលចោលបុក ឬក្រឡុកអោយម៉ដ្ឋច្របាច់យកទឹក ១ស្លាបព្រាបាយ លាយជាមួយទឹកឃ្មុំ១ស្លាបព្រាបាយ ការលាយនេះសម្រាប់ការហូបម្តង រួចកូរឲ្យសព្វចូលគ្នារួចហើយហូបមុនពេលចូលគេង។

** សូមកុំហូបទឹកតាមក្រោយតែ បើពិបាកទ្រាំខ្លាំងអាចផឹកទឹកបន្តិចបានហើយ ធ្វើម្តងសម្រាប់ហូបម្តង មិនធ្វើទុកទេ។

– សំរាប់អ្នកដែលទើបតែកើតហូប១ថ្ងៃ ១ដង ។

– សំរាប់អ្នកដែលកើតយូរហើយហូប១ថ្ងៃ ៣ដង ព្រឹក ថ្ងៃ ល្ងាចក្រោយហូបបាយ២០នាទី ហូបរាល់ថ្ងៃរយៈពេល ១អាទិត្យឡើងនឹងមានប្រសិទ្ធភាព។

☞ វិធីបន្ថែម៖ កោសមើមថៃថាវលាយជាមួយទឹកឃ្មុំរួចញាត់ចូលរន្ធគូទពេលដេកយប់រយៈពេល៧ម៉ោងតែ៣ថ្ងៃនឹងបានជា។

ប្រភពពី Facebook ដែលបងប្អូនជាច្រើនបានបង្ហោះ និងអ្នកដែលគាត់អនុវត្តវិធីនេះបានទទួលផលល្អ។

វិធីដែលមានអ្នកធ្លាប់ព្យាបាលបែបធម្មជាតិបានជាមានច្រើនរបៀប ការផុសនេះខ្ញុំជ្រើសរើស១ក្នុងចំណោមវិធីទាំងនោះ។

☞ វិធីទី៣៖

*គ្រឿងផ្សំដែលអ្នកត្រូវការ៖

– ដំឡូងបារាំង ១ដុំ

– ប្រេងអូលីវ (Olive -អាចរកទិញបាននៅផ្សារទំនើបក្នុងតម្លៃ ១០,៥ ដុល្លារក្នុងមួយដប) ១ស្លាបព្រាកាហ្វេ។

*របៀបធ្វើ៖

– កោសយកសាច់ដំឡូង រួចលាយជាមួយប្រេងអូលីវ

– រួចយកល្បាយដំឡូងលាយរួចមួយចិបមកដាក់លើប៉ុងសំឡីទន់ៗ ហើយយកទៅបិទត្រង់មាត់ទ្វារធំ

– ទុកវាចោលមួយយប់ រួចដកបោះចោលនៅព្រឹកបន្ទាប់។

*នេះគឺជារបៀបប្រើឱសថធម្មជាតិនេះក្នុងករណីឫសដូងបាតកើតនៅខាងក្នុងជ្រៅ៖

– ហាន់ដំឡូងជាចំណិត រួចហើយកាត់វាមួយចំណិតវែងដូចចង្កឹះ

– ស្រោចប្រេងអូលីវពីលើចំណិតដំឡូងវែងនោះ រួចរុញវាចូលរន្ធគូទរបស់អ្នក

– ទុកវាចោលមួយយប់ ឫសដូងនឹងស្វិតទៅវិញ ហើយពេលអ្នកចាប់ផ្តើមបត់ជើងធំនឹងបានស្រួលឡើងវិញ។

*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះគួរប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសណាផ្សេង។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments