Header Ads

អុញនោះ !!! ​ឆ្នេរ​សមុទ្រ​នៅ​ថៃ ​មាន​ត្រី​ឆ្លាម ​ខាំ​អ្នក​ទេសចរ​ទៅ​លេង

Bangkok Post ​បាន​ចុះ​ផ្សាយ​ថា​ឆ្នេរ​សមុទ្រ ​នៅ​ឆ្នេរ Sai Noi ក្រុង Hua Hin ខេត្ត Prachuap Khiri Khan ​មាន​ត្រី​ឆ្លាម​មួយ​ក្បាល ​បាន​ហែល​មក​កៀក​ច្រាំង ​ខាំ​ភ្ញៀវ​ទេសចរ​ម្នាក់​ឱ្យ​រង​របួស។

ជន​រង​គ្រោះ​មាន​ឈ្មោះ Werner Danielsen អាយុ​៥៤​ឆ្នាំ សញ្ជាតិ​ន័រវែស បាន​រង​របួស​នៅ​ជើង​ខាង​ឆ្វេង។ ​ក្រោយ​ពី​មាន​រឿង​ហេតុ​នឹក​ស្មាន​មិន​ដល់​នេះ​កើត​ឡើង​ភ្លាម ​អភិបាល​ខេត្ត​មួយ​នេះ​បាន​បញ្ជា​ឱ្យ​បិទ​ឆ្នេរ​កម្សាន្ត​នេះ​បណ្ដោះអាសន្ន​សិន ​ដើម្បី​ធ្វើ​ការ​ចុះ​ពិនិត្យ​មើល​។

ទេសចរ​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ក្រុង​បាងកក​ហើយ ដើម្បី​ព្យាបាល​​ស្នាម​របួស​​ចំនួន ១៩​ថ្នេរ ស្រប​ពេល​ដែល​អ្នក​ជំនាញ​បាន​ប្រាប់​ថា​ត្រី​ឆ្លាម​នេះ ​អាច​មាន​អាយុ ១​ឆ្នាំ និង​ប្រវែង ១​ម៉ែត្រ៕

**** ព័ត៌មានល្អ៖ ចុម! ដើមឈើអីអញ្ចេះ លេងបាញ់ទឹកចេញមើលតែម៉ាស៊ីនបាញ់ទឹកហើយហ្នឹង!****

រុក្ខជាតិ និងដើមឈើ នៅក្នុងព្រៃពិតជាមានច្រើនដែលមនុស្សយើងមិនទាន់អាចស្គាល់អស់នោះទេ ជាក់ស្តែងដូចជាដើមឈើចំលែកមួយដែលនៅក្នុងវីដេអូនេះអញ្ចឹង។ នៅពេលដែលកាប់ដើមឈើនេះ ស្រាប់តែមានទឹកបាញ់ចេញមកឆ្វាតដូចជាទុយោទឹកអញ្ចឹង ហើយគេក៏មិនដឹងថាមូលហេតុអ្វីបានជាមានទឹកច្រើនបែបនេះនៅក្នុងដើមឈើនោះអញ្ចឹងដែរ។ មានមនុស្សជាច្រើនកំពុងតែឆ្ងល់ថាហេតុអ្វីបានជាដើមឈើនេះមានទឹកច្រើនម្លឹង។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments