Header Ads

គួរឱ្យព្រឺក្បាលណាស់ !! ក្មេងប្រុសម្នាក់ សុខចិត្តឈរនៅដុតខ្មោចរាល់ថ្ងៃ ដោយសារតែរឿងដ៏សង្វេគមួយនេះ…

ថៃ៖ ស្ថិតក្នុងវ័យក្មេងខ្ចីក៏ពិតមែន ក្មេងប្រុសគួរឲ្យអាណិតម្នាក់ សុខចិត្តរកស៊ីដុតខ្មោចនៅឈាបនដ្ឋាន ដើម្បីរកលុយផ្គត់ផ្គត់ចំណាយលើបន្ទុកគ្រួសារ ក៏ដូចជាបង់ថ្លៃព្យាបាល ឲ្យម្តាយ ដែលកំពុងធ្លាក់ខ្លួនឈឺ។

ក្មេងប្រុសខាងលើ មិនត្រូវបានបង្ហើបឈ្មោះ ជាជនជាតិថៃ មានវ័យ ១១ ឆ្នាំ កើតមកគួរឲ្យអាណិតអាសូរក្រៃលែង ត្រូវបានឪពុកស្លាប់ចោល ហើយម្តាយធ្លាក់ខ្លួនឈឺទៀត បានបណ្តាលឲ្យគេបង្ខំចិត្តធ្វើការងារយ៉ាងដូច្នេះ ទាំងមិនមានពេលគ្រប់គ្រាន់សម្រាប់រៀនសូត្រ ក៏ដូចជារត់លេងសប្បាយ ដូចក្មេងៗដទៃ។

គួរឲ្យដឹងថា ឪពុករបស់គេបានលាចាកលោក តាំងពីគេមានអាយុពីរ-បី ឆ្នាំ ដូច្នេះបន្ទុកគ្រួសារធ្លាក់លើ ម្តាយរបស់គេទាំងស្រុង។ អ្នកម្តាយរបស់ក្មេងប្រុសម្នាក់នេះ ធ្លាប់មានការងារជាអ្នករកស៊ីដុតខ្មោចយ៉ាងអ៊ីចឹងដែរ ព្រោះតែធ្លាក់ខ្លួនឈឺនេះហើយ ធ្វើឲ្យអ្នកស្រីគ្មានកម្លាំងកំហែង ចេញទៅរកស៊ីដូចមុន។

ដើម្បីរកលុយទិញម្ហូបអាហារ ទុកគ្រាន់ហូបប្រចាំថ្ងៃ ក៏ដូចជាបង់ថ្លៃចំណាយលើវិក័យ​បត្រ​គ្រូពេទ្យ ឲ្យអ្នកម្តាយដែលឈឺ ក្មេងប្រុសម្នាក់នេះ គ្មានជម្រើសអ្វី ក្រៅពីបន្តវេណ​ពីម្តាយរបស់គេ ជាអ្នករកស៊ីដុតខ្មោច។ សម្រាប់ក្មេងៗដទៃវិញ ការងារមួយនេះ ពួកគេ​មិនហ៊ានធ្វើឡើយ ខុសអីពីក្មេងប្រុសគួរឲ្យអាណិតម្នាក់នេះ ដែលរង់ចាំរហូតទាល់តែសាកសព ឆេះក្លាយជាផេះ ទើបអាចត្រឡប់មកផ្ទះវិញ។

មកដល់ផ្ទះកាលណា គេត្រូវទទួលបន្ទុករ៉ាប់រងការងារកំបុិកកំប៉ុកក្នុងផ្ទះ ក៏ដូចជាចម្អិនម្ហូបអាហារ ឲ្យអ្នកម្តាយរបស់ខ្លួនទៀត។ មិនតែប៉ុណ្ណោះ ក្មេងប្រុសជនជាតិថៃ ម្នាក់នេះ ត្រូវក្រោកពីព្រលឹមជារៀងរាល់ថ្ងៃ ដើម្បីចេញទៅរកស៊ីដូចសព្វដង ។

អ្នកនិយមប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតជាច្រើន មានការក្តុកក្តួលចិត្តជាខ្លាំង ក្រោយពីបានដឹងលឺរឿងរ៉ាវជីវិតរបស់គេ ហើយសង្ឃឹមថា គេអាចមានឱកាសបានរៀនបានសូត្រ ដូចក្មេងៗដទៃ ដើម្បីមានអនាគតភ្លឺស្វាង៕ ប្រភព៖ Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments