Header Ads

គ្រាន់តែចាប់ឆ្នោតចំ !! ត្រូវចូលធ្វើជាទាហានភ្លាមៗ ព្រះសង្ឃមួយអង្គខ្យល់ចាប់បាត់មាត់បាត់កតែម្តង (មានវីដេអូ)

ថៃ៖ ជារៀងរាល់ឆ្នាំប្រទេសថៃ តែងតែរៀបចំការជ្រើសរើសក្រុមយុវជនឲ្យចូលបម្រើជួរកងទ័ព ហើយនៅក្នុងឆ្នាំនេះការជ្រើសរើសបានប្រព្រឹត្តធ្វើឡើងនៅដើមខែមេសានេះ។ ការជ្រើសរើសទាំងក្រុមយុវជន ទាំងព្រះសង្ឃឲ្យចូលបម្រើជួរកងទ័ពនេះ ត្រូវធ្វើឡើងតាមរយៈការចាប់ឆ្នោត ដែលកាតពណ៌ក្រហមមានន័យថា ត្រូវចូលបម្រើជួរកងទ័ពជាដាច់ខាត ចំណែកឯកាតពណ៌ខ្មៅមានន័យថា រួចខ្លួនមិនបាច់ចូលបម្រើទេ។

កាលពីថ្ងៃទី០២ ខែ មេសា ដែលជាថ្ងៃទី២ នៃការជ្រើសរើសត្រូវបានប្រព្រឹត្តធ្វើឡើងនៅក្នុងខេត្ត Phitsanulok។ ចំពោះថ្ងៃដំបូងគ្រប់យ៉ាងដំណើរទៅតាមប្រក្រតី ប៉ុន្តែនៅក្នុងថ្ងៃទី ២ វិញ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលបានកើតឡើង ដោយព្រះសង្ឃមួយអង្គស្រាប់តែខ្យល់ចាប់ភ្លាមៗ បន្ទាប់ពីចាប់ចំកាតពណ៌ក្រហម ដែលមានន័យថា ត្រូវចូលបម្រើក្នុងជួរកងទ័ព។ ទោះជាយ៉ាងណា ព្រះសង្ឃអង្គនេះត្រូវបានគ្រូពេទ្យ ដែលប្រចាំការនៅកន្លែងជ្រើសរើសធ្វើការពិនិត្យសុខភាព និងផ្ដល់ការសង្គ្រោះបឋមដល់ព្រះអង្គភ្លាមៗផងដែរ។ ហើយការជ្រើសរើសនៅតែបន្តដំណើរការយ៉ាងរលូនរហូតដល់ចប់តាមការកំណត់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments