Header Ads

ពេលនេះបានដឹងហើយ !! ស្ត្រីជនជាតិវៀតណាម ដែលផលិតកាហ្វេចេញពីថ្មពិល នឹងត្រូវជាប់គុករហូតដល់ទៅ…

(វៀតណាម)៖ យើងបានដឹងហើយថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះមានព័ត៍មានដ៏កក្រើកមួយដែល ​ប៉ូលិស​វៀតណាម​បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិត​កាហ្វេ​មួយ​កន្លែង គឺជា​កាហ្វេ​ដែល​កិន​ពី​ថ្ម​ពិលហើយ​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​៥​នាក់​ដែល​កំពុង​ធ្វើ​ការ​នៅ​កន្លែង​ផលិត​កាហ្វេ​នោះ។

ជនសង្ស័យចំនួន ៥នាក់ ក្នុងនោះអ្នកស្រី Nguyen Thi Thanh Loan ភេទ​ស្រី វ័យ៤៣ឆ្នាំ ជា​មេ​ក្លោង អាច​ប្រឈម​ជាប់​ពន្ធនាគារ ដល់ ២០ឆ្នាំ ប្រសិន​បើ​រក​ឃើញ​ថា​មាន​ពិរុទ្ធភាព។

កាហ្វេ​មាន​សារធាតុ​ផ្សំ​ចេញ​ពី​ថ្ម​ពិល​នេះ បាន​ល្បី​ពេញ​បណ្ដាញ​សង្គម​ ក្រោយ​​ក្រុម​ប៉ូលិសវៀតណាម បាន​ឆ្មក់​ចូល​ឆែកឆេរ​ទីតាំង​ផលិត​កាហ្វេ​មួយ​កន្លែង​របស់​ឈ្មោះ Nguyen Thi Thanh Loan នៅ​ក្នុង​ខេត្ត​ Dak Nong កាលពី​ថ្ងៃ​ចន្ទសប្ដាហ៍​មុន (១៦ មេសា)។ ក្រោយ​ការ​ចុះ​បង្ក្រាប ប៉ូលិស​បាន​រកឃើញ​សារធាតុ​រាវ​ ៤០លីត្រ កាក​សំណល់​កាហ្វេជាង ២១តោន និង​បំណែក​នៃ​ថ្មពិល​ចាស់ៗ ជាង ២០០គីឡូក្រាម នៅ​ក្នុង​ផ្ទះ​របស់​នាង Thanh Loan ដែល​ស្ថិត​ក្នុង​ខេត្ត​ Dak Nong។

ស្ត្រី​ជា​មេ​ក្លោង Loan បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​បើក​ដំណើរ​ទីតាំង​ផលិត​កាហ្វេ​ខាង​លើ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​បាន​លក់​កាហ្វេ​នោះ អស់​ជាង ៣ តោនរួច​មកហើយ បើ​គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០១៨ មក៕ ប្រភព៖ Khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments