Header Ads

ព្រឺក្បាលណាស់ !!! កម្មករជាច្រើនកំពុងតែចាក់ដីធ្វើផ្លូវក្នុងវត្ត ស្រាប់តែកង់ឡានរបូតចេញមកទៅប៉ះនឹងចេតិយ៍មួយ ស្រាប់តែជួបរឿងនឹកស្មានមិនដល់

ព្រឺក្បាល !!! កម្មករជាច្រើនកំពុងតែចាក់ដីធ្វើផ្លូវក្នុងវត្ត ស្រាប់តែកង់ឡានរបូតចេញមកទៅប៉ះនឹងចេតិយ៍មួយ ស្រាប់តែជួបរឿងនឹកស្មានមិនដល់

ថៃ៖ប៉ូលីសផ្នែកស៊ើបអង្កេតប៉ុសិ្តប៉ូលីស ព្រះសមុទ្រចេតិយ៍ ខេត្ត សមុទ្រប្រាកាន បានទទួលបណ្ដឹងពីលោក ធិទិវ៉ាត់ ឈូរ៉ាត់ហិរ៉ាន់ឆូត មេភូម ក្រុម ៧ ឃុំ ឡែមហ្វាផា ស្រុក សមុទ្រព្រះចេតិយ៍ ខេត្ត សមុទ្រប្រាកាន ថាបានប្រទះឃើញគ្រោងឆ្អឹងមនុស្សលាក់នៅក្រោមកោដថ្មតូចស្ថិតនៅខាងក្រោយវត្ត ថងរ៉ាំផៃ ក្រុម ៧ ឃុំ ឡែងហ្វាផា ទើបប្រញាប់ចុះទៅត្រួតពិនិត្យព្រមជាមួយមេស្រុក ព្រះសមុទ្រចេតិយ៍ ។

នៅកន្លែងកើតហេតុជាបរិវេណខាងក្រោយវត្តជាកន្លែងដែលមានចេតិយ៍ជាច្រើនប្រហែលជា ១០ ចេតិយ៍ នៅបរិវេណកោដថ្មតូច បានប្រទះឃើញគ្រោងឆ្អឹងមនុស្សជាបំណែកៗ មានលលាដ៏ក្បាល ជាដើមសរុបមាន ២០ បំណែក ជាឆ្អឹងតាមរាងកាយមនុស្ស លាក់ទុកនៅក្រោមកោដថ្មនោះ ។

តាមរយៈការសាកសួរលោក ធិទិវ៉ាត់ បានអោយដឹងថា ខ្លួនបានទទួលបណ្ដឹងពីព្រះគ្រូ បៃឌីកាបុណ្យឆឺត ស៊ិរិផាន់រ៉ូ ព្រះចៅអធិការវត្ត ថងរ៉ាំផៃ ថា កាលពីថ្ងៃមុន កន្លងមក បានទទួលដំណឹងពីជាងទទួលម៉ៅជួសជុលផ្លូវក្រោយវត្តថាក្នុងពេលដែលដឹកខ្សាច់ចាក់ដីនោះស្រាប់តែកង់ឡានស្ដាំរបូតទៅលើកំពូលកោដថ្មនោះរហូតដល់បាក់ធ្លាក់មក ហើយកម្មករក៏នាំគ្នាប្រមូលរៀបអោយដូចដើមព្រោះខ្លាចថាសាច់ញាតិរបស់អ្នកស្លាប់ឬអ្នកផ្សេងមកឃើញអាចត្រូវគេស្ដីបន្ទោសអោយ ។

រហូតដល់ថ្ងៃនេះបាននិយាយគ្នារឿងធ្វើផ្លូវ កម្មករក៏រៀបរាប់អោយព្រះចៅអធិការវត្ត និងមេភូមិស្ដាប់ ដោយជាប្រក្រតីហើយ ដែលកោដតែងតែត្រូវគេយកមកដាក់ធាតុដែលបានមកពីការធ្វើពិធីឈាបនកិច្ចសពហើយ តែសពដែលគេបូជាហើយនោះមានត្រឹមតែកំទេចឆ្អឹងតូចៗប៉ុណ្ណោះហើយគេយករុំក្រណាត់ទើបយកទៅដាក់ក្នុងកោដដើម្បីអោយសាច់ញាតិបងប្អូនអ្នកស្លាប់មកក្រាបសំពះក្នុងពិធីបុណ្យផ្សេងៗ។

តែអ្វីដែលឃើញក្នុងថ្ងៃនេះជាបំណែកឆ្អឹងដែលនៅមិនទាន់ឆ្លងកាត់ការឈាបនកិច្ចនៅឡើយទេ បែរជាមកត្រូវញាត់ទុកក្រោមកោដចាស់ក្រោយវត្តដូច្នេះ និងជាគួរអោយសង្កេតថាក្រែងកើតហេតុមិនល្អ ព្រោះបំណែកឆ្អឹងនេះមិនមានអ្នកណាឃើញបុគ្គលដែលយកមកដាក់ទុកឬមកផ្ដល់ដំណឹងប្រាប់ព្រះចៅអធិការវត្តអោយជ្រាបឡើយ ។

ជាបឋមប៉ូលីសសន្និដ្ឋានថា គួរតែជាគ្រោងឆ្អឹងចាស់ ប៉ាន់ស្មានថា ស្លាប់មកយូរឆ្នាំហើយ អាចនឹងជាគ្រោងឆ្អឹងរបស់មនុស្សចាស់ក្នុងសម័យបុរាណ ដោយបរិវេណខាងលើជាដែនដីប្រវត្តិសាស្ត្រ ឬអាចនឹងជាអ្នកស្លាប់ណាមួយដែលអណ្ដែតតាមទឹកមកហើយមកទើរនៅលើដីរបស់អ្នកស្រុក ហើយអ្នកស្រុកខ្លាចថាមានកំហុសទើបយកមកទុកនៅក្នុងវត្តនោះ ។

ដោយពេលនេះប៉ូលីសបានទាក់ទងទៅព្រះចៅអធិកាវត្តហើយ ថាអោយព្រះអង្គជួយរក្សាគ្រោងឆ្អឹងទាំងអស់ ៩០ ថ្ងៃសិន ដើម្បីរង់ចាំសាច់ញាតិអ្នកស្លាប់ ឬសាច់ញាតិបុគ្គលដែលធ្លាប់បានឃើញប្ដឹងរកមនុស្សបាត់ខ្លួន បើផុតពីនេះទៅហើយនឹងប្រគល់អោយខាងវត្តចាត់ចែងតាមប្រពៃណីតទៅ ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments